ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តែ​ ធន់ ចាន់​តាក់ ម្នាក់​គត់​​តំណាង​ឱ្យ​​កម្ពុជា​ឡើង​ទៅ​​វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់​ព្រ័ត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​» នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍​ទី​២ ខែ វិច្ឆិកា គឺ​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​» នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍​ទី​២ ខែ វិច្ឆិកា គឺ​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ។ ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ចំនួន​៤ រូប​មាន​៣​រូប​បាន​ធ្លាក់​ចេញពី​វគ្គ​ប្រកួត​ជម្រុះ គឺ
នៅ​សល់​តែ​បេក្ខភាព ធន់ ចាន់​តាក់ ម្នាក់​គត់​មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល ជា​ក្ដី​រំពឹង​តំណាង​ឱ្យ​កម្ពុជា​ឡើង​ទៅ​ដល់​វគ្គ​ប្រ កួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។

ទោះជា​យ៉ាងណា កីឡាករ ធន់ ចាន់​តាក់ ដែល​ឡើង​ទៅ​ដល់​វគ្គ​នេះ គេ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ ដែល​មាន​អាយុ​៤០​ឆ្នាំ ទៅ​ហើយ គឺ នុម ស្ទីក ស​.​រ៉ូ​ត​ឆៃ ។ ម្យ៉ាង​វិញ ទៀត បើ​តាម​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​គឺ​គេ​ទាំង​ពីរ​មិន​ដែល​ជួប​ប្រកួត​គ្នា​ទេពី​មុន​មក​។

កីឡាករ​ថៃ​ម្នាក់​នេះ ធ្លាប់​ឈាន​ជើង​ចូល​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​យូរ​ឆ្នាំ​មក​ហើយ ហើយ​ថែម​ទាំង​ធ្លាប់​បាន​យកឈ្នះ​កីឡាករ​ជើង​ខ្លាំង​ខ្មែរ​មិន​តិច​នាក់​រួច​មក​ហើយ​ដែរ ។ ដូច្នេះ​លើក​នេះ ធន់ ចាន់​តាក់ ត្រូវ​រ៉ាប់រង​ការងារ​ធ្ងន់​បន្តិច​ហើយ ។ លើក​នេះ អ្នកគាំទ្រ​ខ្មែរ​យើង​ត្រូវ​ពឹង​វាសនា​លើ ធន់ ចាន់​តាក់ ហើយ សង្ឃឹមថា​គេ​នឹង​អាច​ឆ្លង​ផុត​ដោយ​ជោគជ័យ​។

ការ​ប្រកួត​មួយគូ​ទៀត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ ជា​ការ​ជួប​គ្នា​រវាង​កីឡាករ​ថៃ​ដូច​គ្នា គឺ​កីឡាករ ភេ​តណ​ង​បី គាត​បាន​ឌី​ត​យី​ម ប្រកួត​ជាមួយ ស៊ី​ង​ថង ស៊ី​ត​កាំ​ណា​ន់​ប្រា​សឹ​ត​។

ចំណែក​គូប្រកួត​មិត្តភាព​អន្តរជាតិ​វិញ កីឡា ករ​ជើង​ខ្លាំង ឡៅ ច​ន្ទ្រា មក​ពី​ក្លិប​កងទ័ព​ពិសេស
ឆត្រយោង​៩១១ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ កង​មឿង​ឆាង ស័ក្តិ​ឆ័​យ​យុង ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។ បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ រ៉ែ​ន រាជ មក ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ។

កម្មវិធី​នា​ថ្ងៃ​សៅរ៍​នេះ​ដែរ វេលា​ម៉ោង​២​រសៀល គឺ​មានការ​ប្រកួត​ជា​លក្ខណៈ​ដណ្ដើម​ប្រាក់​លាន​អន្តរជាតិ​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ​ចំនួន​២​គូ និង​គូប្រកួត​មិត្តភាព​ចំនួន​៣​គូ​ទៀត ។ គូប្រកួត​ដណ្ដើម​ប្រាក់​លាន​មាន កីឡាករ ខាំ ខ្លា​នាង មក​ពី ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ​ថៃ ដាំង​កាន់​វ៉ា​ន ពៀក​ខា​ឃែ​រ៍ ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ កីឡាករ កូយ ឡាយ មក ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជា មួយ​កីឡាករ​ថៃ រិ​ទ្ធ​អៃ​យ៉ា​រ៉ា ត​.​សិលា​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។

រីឯ​គូប្រកួត​មិត្តភាព​វិញ ទេស សំខាន់ មក​ពី ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ ន​ន់ ជំនិត មក​ពី​សមាគម​កីឡាប្រដាល់ ក្រសួងការពារជាតិ ។ សូរ ចាន់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ឡុ​ក ប៊ុ​ន​សំ​ណា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង ការពារ​ជាតិ ។ កីឡាករ ជ័យ គឹ​ម​សុង មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ ពេជ្រ វិចិត្រ មក​ពី​ក្លិប​ចលនា​យុវជន​១៥៧ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ