ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា វង្ស ម៉ា​លី​ន នឹង​មក​ស្រុក​ខ្មែរ​ញឹក​ញាប់ ព្រោះ​មាន​អ្នកគាំទ្រ​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

ម្ចាស់​ជ័យ​លា​ភី​សំឡេង​ឯកនៃ​ការ​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល​លើក​ទី​៥ ឆ្នាំ ២០១៩ ផ្នែក​នារី កញ្ញា វង្ស ម៉ា​លី​ន កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព ហើយដោយ​សារ​មាន​សំឡេង​ពីរោះ​រណ្តំ​ស្រ​ដៀង រស់…

ម្ចាស់​ជ័យ​លា​ភី​សំឡេង​ឯកនៃ​ការ​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល​លើក​ទី​៥ ឆ្នាំ ២០១៩ ផ្នែក​នារី កញ្ញា វង្ស ម៉ា​លី​ន កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព ហើយដោយ​សារ​មាន​សំឡេង​ពីរោះ​រណ្តំ​ស្រ​ដៀង រស់ សេរី​សុទ្ធា ។ កញ្ញា​បាន​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​បន្ថែម​ទៀត​នៅ​ពេល​គេ​ឃើញ​នាង​ចូល​ជួប​សំណេះសំណាល​ជាមួយ​លោក​ជំទាវ ម៉ែ​ន សំ​អន ។

កញ្ញា វង្ស ម៉ា​លី​ន បាន​ចូល​ជួប​ផ្ទាល់​ជាមួយ​លោក​ជំទាវ ម៉ែ​ន សំ​អន កាលពី​ព្រឹក​ថ្ងៃ​ទី ៣១ ខែតុលា ឆ្នាំ ២០១៩ ដោយ​ក្នុង​នោះ​ក៏​មាន​វត្តមាន​តារា​សម្តែង​ជើង​ចាស់​លោក យស បូ​វណ្ណៈ ផង​ដែរ ។

ម៉ា​លី​ន បាន​ឲ្យ​ដឹង​ថា នាង​ពិតជា​រំភើប និង​មាន​កិត្តិយស​បំផុត​ដែល​បាន​ថ្នាក់ដឹកនាំ​ណាត់ជួប​សំណេះសំណាល ។ កញ្ញា​បន្ត​ថា លោក​ជំទាវ​ចង់​ឲ្យ​នាង​មក​លេង​ស្រុក​កំណើត​ពេល​បុណ្យ​ជាតិ​ធំ​ៗ ដើម្បី​ច្រៀង​បំពេរ​ប្រិ​យ​មិត្ត​ព្រោះ​ស្រឡាញ់​សំឡេង ។

តារាចម្រៀង​ដែល​មាន​ប្រភព​ពី​ខេត្តបាត់ដំបង ហើយ​ចេញ​ទៅ​រស់នៅ​ប្រទេស​កា​ណា​ដា បាន​ឲ្យ​ដឹង​ទៀត​ថា តប​តាម​ការ​គាំទ្រ​នាង​នឹង​រក​ពេលវេលា​សម​ស្រប​ណាមួយ​មក​បង្ហាញ​វត្ត​មាននៅ​កម្ពុជា ឲ្យ​បាន​ញឹកញាប់ ក្រោយ​ពេល​ឃើញ​ថា ពុក​ម៉ែ​បងប្អូន​គាំទ្រ​ច្រើន ។

សូម​រំឭក​ថា កញ្ញា វង្ស ម៉ា​លី​ន ក៏​ជា​អតីត​តារាចម្រៀង​បែប​មនោសញ្ចេតនា​ចូល​ចិត្ត​ច្រៀង​បទ​មរតក​ដើម​ជា​ច្រើន​បទ ពិសេស​ប្រភេទ​បទ​ចម្រៀង​របស់​លោកស្រី រស់ សេរី​សុទ្ធា​ដោយសារ​សំឡេង​របស់​នាង​ស្រ​ដៀង​គ្នា ។

មុន​ពេល​សម្រេចចិត្ត​ចាក​ចេញពី​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​មុន នាង​ធ្លាប់​បង្ហាញ​វត្តមាន​លើ​កញ្ចក់​ទូរទស្សន៍​ធំ​ៗ ក្នុង​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​ដូច​ជា នៅ​ក្នុង​កម្មវិធី «​មន្ត​ស្នេហ៍​សំនៀង​» របស់​ស្ថានីយទូរទស្សន៍ ស៊ី ធី អិន កម្មវិធី «​ប្រជុំ​តារា​តន្ត្រី​» របស់​ទូរទស្សន៍​បាយ័ន និង តន្ត្រី​ស្រុកស្រែ​ជាដើម ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ