ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពារ​ជាតិ​ដើម្បី​ទាំងអស់​គ្នា​…​ទាំងអស់​គ្នា​សម្រាប់​ការពារ​ជាតិ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «ការពារ​ជាតិ​ដើម្បី​ទាំងអស់​គ្នា ទាំងអស់​គ្នា​សម្រាប់​ការពារ​ជាតិ» នេះ​ជា​ពាក្យស្លោក​របស់​សប្បុរសជន​ជាង​១០០​នាក់ ដែល​ដឹកនាំ​ដោយ​លោក ខាន់ ម៉ា​ណេ រដ្ឋលេខាធិការ​ក្រសួង​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន​កម្ពុជា…

ខេត្តបាត់ដំបង ៖ «ការពារ​ជាតិ​ដើម្បី​ទាំងអស់​គ្នា ទាំងអស់​គ្នា​សម្រាប់​ការពារ​ជាតិ» នេះ​ជា​ពាក្យស្លោក​របស់​សប្បុរសជន​ជាង​១០០​នាក់ ដែល​ដឹកនាំ​ដោយ​លោក ខាន់ ម៉ា​ណេ រដ្ឋលេខាធិការ​ក្រសួង​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន​កម្ពុជា បាន​ពាំនាំ​យក​អំណោយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​រួមចំណែក​ជួយ​ដល់​កងទ័ព ដែល​បាន​បញ្ចប់​ការ​ហ្វឹកហាត់ និង​បាញ់​គ្រាប់​ពិត​នៅ​ទី​លាន​មរតក​តេ​ជោ​សែន​ភ្នំ​វាល​ចាប របស់​យោធភូមិ​ភាគ​ទី​៥ នៅ​ក្នុង​ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ​តុលា ។

ពិធី​ស្ថិត​វត្តមាន​លោក​ឧកញ៉ា លោក​ជំទាវ លោក លោកស្រី សប្បុរសជន​ជា​ច្រើន ​បាន​មក​ពី​រាជធានី​ភ្នំពេញ​-​ខេត្តបាត់ដំបង និង​ទទួល​ស្វាគមន៍​ពី​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ និង​ចូលរួម​ពី​មេបញ្ជាការ​រង មេបញ្ជាការ​តំបន់ និង​ខេត្ត​តាម​ខ្សែបន្ទាត់​ព្រំដែន​បាន​ចុះ​ត្រួតពិនិត្យ​ការងារ​បាញ់​គ្រាប់​ពិត យុទ្ធវិធី​ហ្វឹកហ្វឺន​តាម​ជំនាញ គ្រប់​អង្គភាព​ចំ​ណុំ​យោធភូមិ​ភាគ​ទី​៥ ដោយ​មាន​កម្លាំង​ហ្វឹកហាត់​ចំនួន៤៧៨​នាក់ ត្រូវ​បាន​បញ្ចប់​ប្រកបដោយ​គុណភាព ។

ក្រោយ​ពី​បាន​ពិនិត្យ​ការ​បាញ់​គ្រាប់​ពិត ​ដែល​មាន​ជំនាញ​ថ្មើរជើង​ផ្នែក​កាំភ្លើង​តូច​-​ធំ កាំភ្លើងត្បាល់ កាំភ្លើង​ការពារ​អាកាស និង​រថក្រោះ រួច​មក​លោក​ឧត្តមសេនីយ៍ត្រី ​សោម សុ​ន​ នាយក​សាលា​ពល​ទាហាន​ទី​៥ និង​លោក​ឧត្តមសេនីយ៍​ទេព សុផល នាយក​គ្រប់គ្រង​ទីលាន​បាញ់​គ្រាប់​ពិត​តេ​ជោ​សែន​ភ្នំ​វាល​ចាប ព្រមទាំង​យោធា​ចា​រ្យ​បាន​ប្រកាសអំពី​ការ​ហ្វឹកហាត់​រយៈពេល​២​ខែ​កន្លង​មកនេះ ​ទទួលលទ្ធផល​បាន​ល្អ​ដែល​អាច​ទុកចិត្ត​បាន ពិតជា​មានគុណ​ភាព ។

ហើយ​បន្ត​មក ​លោក​ខាន់ ម៉ា​ណេ​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការបាន​ថ្លែង​ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​លោក​បាន​ពាំនាំ​សម្ភា​រស្បៀង ថវិកា តាម​រយៈ​ក្រុម​ក្រឡាហោម​មនុស្ស​ធ​ម៌ បាន​មក​ជួយ​ផ្តល់​ដល់​កងទ័ព​នៅ​ទី​នេះ ​ក្នុង​នាម​យើង​ការពារ​ជាតិ ​ដើម្បី​ទាំងអស់​គ្នា ទាំងអស់​គ្នា​សម្រាប់​ការពារ​ជាតិ ដោយ​អ្នក​សមរភូមិ​ក្រោយ​ជួយ​សមរភូមិ​មុខ សំខាន់​ស្រប​ពេល​ដែល​មាន​ពួក​នយោបាយ​ប្រឆាំង​ក្រៅប្រទេស​មួយ​ចំនួន​កំពុង​បំផុស​ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ​ដែល​កើតឡើង​ដោយ​ស្របច្បាប់ និង​បំផ្លាញ​សុខ​សន្តិភាព​ដែល​កម្រ​រកបាន​មកនេះ ដូច្នោះ​ តំណាង​សមរភូមិ​ក្រោយ​សូម​គាំទ្រ​ជួយ​ជា​និច្ច​ជា​បន្ត​ទៀត ព្រោះ​បើ​គ្មាន​កម្លាំងប្រដាប់អាវុធ​ជួយ​ការពារ​ជាតិ​ទេ យើង​ទាំងអស់​គ្នា​ក៏​គ្មាន​សេចក្តីសុខ​ដែរ ។

​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន បាន​ថ្លែង​វិញ​ថា សូម​ថ្លែងអំណរគុណ​ដល់​សប្បុរសជន ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​ឧបត្ថម្ភ​ដល់​កងកម្លាំង​ដែល​កំពុង​ហ្វឹកហាត់​ត្រូវ​បាន​បញ្ចប់​នេះ ព្រោះ​សុទ្ធតែ​យុវវ័យ​ជំនាន់​ក្រោយ វគ្គ​ទី​១​ត្រូវ​មក​បន្ត​ហ្វឹកហាត់ យក​បទ​ពិសោធន៍​បន្ថែម​ទៀត ទោះបី​ស្រុក​យើង​មាន​សុខ​សន្តិភាព​ហើយ​ក្តី សំខាន់​ពេល​ដំបូង​គ្រប់​កម្លាំង​ត្រូវ​លត់​ដំ​ដោយ​លី​ស្ពាយ​គ្រឿង​សព្វាវុធ ដោយ​ថ្មើរជើង​រយៈពេល​១​យប់​២​ថ្ងៃ ចេញពី​តំបន់​ភ្នំ​ស្លឹក​មក​ចូល​ក្នុង​ទីលាន​បាញ់​គរាប់​ពិត​នេះ​ដ​ម្បី​ហ្វឹកហាត់​បន្ត​ដោយ​ត្រូវ​ជួប​បញ្ហា​សុខភាព​ខ្លះ​ៗ តែ​ក្នុង​អង្គភាព​យើង​មាន​ពេទ្យ​ជា​ប្រចាំ​ក្នុង​ការ​ជួយ​ថែទាំ​សុខ​មាន​ភាព​កងទ័ព​មិន​ឲ្យ​ជួប​មាន​បញ្ហា​អ្វិ​ឡើយ ។

លោក​ឧត្តមសេនីយ៍ឯក បាន​បន្ថែម​ទៀត​ថា វគ្គ​ទី​២ ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ខាង​មុខ​នេះ​ព្រោះ​យើង​ត្រូវ​ពង្រឹង​បន្ថែម​ទៀត ​ផ្នែក​គុណភាព​ដល់​យុវវ័យ​បន្តវេន សំខាន់​ជា​តួនាទី​ក្នុង​ការ​ទប់ស្កាត់​ដល់​ពួក​ប្រឆាំង​នៅ​ក្រៅ​ស្រុក ដែល​កំពុង​ប្រ​ទ​ង្វើ​ក្បត់ជាតិ សាសនា និង​មើលងាយ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ដែល​យើង​កំពុង​មាន​សព្វថ្ងៃ ព្រោះតែ​ត្រូវការ​អំណាច​នៅ​ពេល​ដែល​ស្រុក​ទេស​យើង​បាន​សុខ​សន្តិភាព​ហើយ​ប្រមាណ​២០​ឆ្នាំ​កន្លង​មកនេះ ហើយ​ក៏​សូម​ផ្តាំផ្ញើ​ជា​បន្ត​ទៀត​ដល់​គ្រប់​កងកម្លាំង​ត្រូវ​ប្រើប្រាស់​សមត្ថភាព ឲ្យ​មានគុណ​ភាព និង​ថែរក្សា​សុខមាលភាព​ខ្លួនឯង​ជា​បន្ត​ដើម្បី​បន្ត​កាតព្វកិច្ច​របស់​យើង​ជា​បន្ត​ទៅ​ទៀត ។

ជា​ចុង​ក្រោយ​ ការ​ប្រគល់​លិខិតថ្លែងអំណរគុណ​ដល់​សប្បុរសជន ប្រគល់​គ្រឿង​ឧបភោគ បរិភោគ និង​សរុបថ​វិកាចំនួន​៦២​លាន​រៀល ដែល​ត្រូវ​ប្រគល់​ឲ្យ​អង្គភាព​ចំនួន​១៥០០​ដុល្លារ ឧបត្ថម្ភ​កម្លាំង​ហ្វឹកហាត់​ចំនួន​៤៧៨​នាក់ ក្នុង​ម្នាក់​ទទួល​បាន​ឃី​ត​១​កញ្ចប់ និង​ថវិកា១០​ម៉ឺន​រៀល ។ ​

អត្ថបទសរសេរ ដោយ