ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ទាំង​បី​ស្ថាប័ន​ប្រមាណ​ជាង​១.០០០​នាក់​ហ្វឹកហាត់​រួម​គ្នា​រវាង​កម្លាំង​ឈរជើង​នៅ​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កងកម្លាំង​ទាំង​បី​ស្ថាប័ន​ប្រមាណ​ជាង​១.០០០​នាក់ បាន​ធ្វើការ​ហ្វឹកហាត់​រួម​គ្នា​រវាង​កម្លាំង​ដែល​ឈរជើង​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ដែល​ត្រូវ​ជួបជុំ​គ្នា​នៅ​នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​០១ ខែវិច្ឆិកា​នេះ នៅ​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។ ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ…

បន្ទាយ​មាន​ជ័យ ៖ កងកម្លាំង​ទាំង​បី​ស្ថាប័ន​ប្រមាណ​ជាង​១.០០០​នាក់ បាន​ធ្វើការ​ហ្វឹកហាត់​រួម​គ្នា​រវាង​កម្លាំង​ដែល​ឈរជើង​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ដែល​ត្រូវ​ជួបជុំ​គ្នា​នៅ​នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​០១ ខែវិច្ឆិកា​នេះ នៅ​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។

ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ និង​ជា​មេបញ្ជាការ​ទិស​ទី​១ បន្ទាយ​មាន​ជ័យ​មាន​ប្រសាសន៍​ថា ហ្វឹកហាត់​រួម​គ្នារ​រវាង​កងកម្លាំង​ដែល​ឈរជើង​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ មាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​និង​កម្លាំងយោធា​កង​តូច​ថ្មើ​ជើង​លេខ​៥១ និង​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ពង្រឹងសមត្ថភាព​ដល់​កងកម្លាំង​ទាំង​បី​ស្ថាប័ន ។

លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ និង​ជា​នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ត្រូវ​យកចិត្តទុកដាក់​ហ្វឹកហាត់ ដើម្បី​ការពារ​កា​ពារ​បូរណៈភាព​ទឹកដី និង​ការ​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ការពារ​សន្តិសុខ​សណ្តាប់​ជូន​ប្រជាពលរដ្ឋ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ