ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​អាន់​ឆ័​រ​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ឆ្នាំ ២០១៨-​២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃអាទិត្យ ទី​២៧ ខែតុលា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​រ បាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃអាទិត្យ ទី​២៧ ខែតុលា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​រ បាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់​រង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​ក្នុង ឆ្នាំ ២០១៨-២០១៩ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុម​ហ៊ុន​ស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​។

កម្មវិធី​ចាប់​រង្វាន់​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩ នេះ ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិ​ជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការ​យក​ចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​។ រង្វាន់​ដែល​បាន​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ គូ​ស្វាមីភរិយា​ថ្មី​ចំនួន ២០ ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​នៅ​លើ​នាវា​កម្សាន្ត​ដ៏​ទំនើប​គឺ ៖

លោក​អ្នក​អាច​ស្វែងរក​ឈ្មោះ​របស់​លោក​អ្នក​នៅ​លើ​កាសែត ឬ​លើ​តំណ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​​ស្រា​បៀរ​អាន់​ឆ័​រ ៖ https://www.facebook.com/AnchorBeerKH/​។ ចំពោះ​គូ​ស្វាមី​ចំនួន ២០ គូ ដែល​បាន​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅ​ដោយ​ផ្ទាល់​។

សម្រាប់​រដូវ​កាល​ថ្មី ឆ្នាំ ២០១៩-២០២០ ស្រា​បៀរ​អាន់​ឆ័​រ​ផ្តល់​ជូន​រង្វាន់​កាន់​អស្ចារ្យ​ជា​មុន គឺ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅ​កាន់​កោះ​បាលី​ចំនួន ១០០ គូ និង​រង្វាន់​ជា​ច្រើន​ទៀត​។

កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ អាន់​ឆ័​រ រដូវ​កាល​ថ្មី​ឆ្នាំ 2019-2020 ៖
១ -​ ​រាល់​ការ​ជាវ​ស្រា​បៀរ អាន់​ឆ័​រ និង Anchor Radler Lemon ដប​/​កំប៉ុង ចំនួន 25-49 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល និង​ស្រា​បៀរ​អាន់​ឆ័​រ 1 កេស និង​ប័ណ្ណ​ផ្សងសំណាង 1 សន្លឹក ។

២ -​ ​រាល់​ការ​ជាវ​ស្រា​បៀរ អាន់​ឆ័​រ និង Anchor Radler Lemon ដប​/​កំប៉ុង ចំនួន 50-99 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល និង​ស្រា​បៀរ​អាន់​ឆ័​រ 2 កេស និង​ប័ណ្ណ​ផ្សងសំណាង 2 សន្លឹក​។

៣ -​ ​រាល់​ការ​ជាវ​ស្រា​បៀរ អាន់​ឆ័​រ និង Anchor Radler Lemon ដប​/​កំប៉ុង ចំនួន 100 កេស​ឡើង​ទៅ ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល និង​ស្រា​បៀរ​អាន់​ឆ័​រ 3 កេស និង​ប័ណ្ណ​ផ្សងសំណាង 3 សន្លឹក​។

កម្មវិធី​នេះ​មាន​សុពលភាព​ពី​ថ្ងៃ​01 តុលា​ឆ្នាំ 2019 ដល់ ថ្ងៃ​ទី 30 កញ្ញា 2020​។
ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង ៖ 011 222 400 និង 011 333 500 ។
គ្មាន​អាពាហ៍ពិពាហ៍​បញ្ចប់​ដោយ​គ្មាន​ស្រា​បៀរ​អាន់​ឆ័​រ​នោះ​ទេ​!
សូម​រីករាយ​ពិសា​ស្រា​បៀរ អាន់​ឆ័​រ ដោយ​ទទួលខុសត្រូវ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ