ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ជួប​រឿង​អ្វីខ្លះ​បើ​គ្មាន​ទូរស័ព្ទ​ប្រើ​ក្នុង​ដំណើរ​ផ្សងព្រេង​នៃ​កម្មវិធី «​បងធំ ប្អូន​ប្រុស​»

4 ឆ្នាំ មុន
  • ភ្នំពេញ

តើ​អាច​ទៅ​រួច​ទេ ដែល​មនុស្ស​ពីរ​ជំនាន់​ផ្សេង​គ្នា មិន​ធ្លាប់​ជួប​គ្នា​ពី​មុន មក​ធ្វើ​ដំណើរ​ផ្សងព្រេង​ជាមួយ​គ្នា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា? «​បងធំ ប្អូនប្រុស​» ជា​កម្ម​វិធី​កម្សាន្ត​តាម​ទូរទស្សន៍​ថ្មី មិន​ធ្លាប់​មាន​ពី​មុន ដែល​មានការ​ចូលរួម​ដោយ​តារាភាពយន្ត​ដ៏​ល្បី​លោក…

តើ​អាច​ទៅ​រួច​ទេ ដែល​មនុស្ស​ពីរ​ជំនាន់​ផ្សេង​គ្នា មិន​ធ្លាប់​ជួប​គ្នា​ពី​មុន មក​ធ្វើ​ដំណើរ​ផ្សងព្រេង​ជាមួយ​គ្នា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា? «​បងធំ ប្អូនប្រុស​» ជា​កម្ម​វិធី​កម្សាន្ត​តាម​ទូរទស្សន៍​ថ្មី មិន​ធ្លាប់​មាន​ពី​មុន ដែល​មានការ​ចូលរួម​ដោយ​តារាភាពយន្ត​ដ៏​ល្បី​លោក ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​វ័យក្មេង​ក្នុង​បណ្តាញ​សង្គម​លោក ហេង វិសាល ។

ថ្មី​ប្លែក​ទៀត​ហើយ នៅ​ក្នុង​វគ្គ​ថ្មី​ស​ប្តា​ហ៍​នេះ ហេង វិសាល នឹង​ទទួល​បាន​បទ​ពិសោធន៍​ជីវិត​ដោយ​​គ្មាន​ទូរស័ព្ទ​ប្រើ ចំណែក​លោក ទេព រិ​ន​ដា​រ៉ូ វិញ​ផ្ចិតផ្ចង់​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ក្អមឆ្នាំង​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែ​ដំណើរ​ផ្សងព្រេង​មិន​បញ្ចប់​ត្រឹម​ប៉ុណ្ណឹង​ទេ ព្រោះ​ពួក​គាត់​ត្រូវ​រក​គ្រប់​មធ្យោ​បាយ ដើម្បី​លក់​របស់​ដែល​ពួក​គាត់​ផលិត​បាន ។

កំពង់ឆ្នាំង​ជា​ខេត្ត​ទី​៣ សម្រាប់​បងប្អូន​ទាំង​ពីរ​នាក់​នេះ បន្ទាប់​ពី​ពួក​គាត់​បញ្ចប់​ដំណើរ​ផ្សងព្រេង​នៅ​ខេត្តកំពត និង កោះកុង ។ ដំណើរ​ផ្សងព្រេង​នេះ​នឹង​បន្ត​ទៅ​ខេត្តបាត់ដំបង សៀមរាប ព្រះ​សីហ​នុ រតនគិរី និង មណ្ឌលគិរី ។

គ្រប់​វគ្គ​នីមួយ​ៗ​នឹង​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​លោក ទេព រិ​ន​ដា​រ៉ូ និង ហេង វិសាល នៅ​ក្នុង​ស្ថាន​ភាព​ផ្សេង​ៗ ឬ​បទ​ពិសោធន៍​ធ្វើ​រឿងរ៉ាវ​ដែល​ពួក​គាត់​មិន​ធ្លាប់​ធ្វើ​ពី​មុន ។ ម្នាក់​ៗ​នឹង​បង្ហាញ​ពី​ការ​បើក​ចិត្ត​ទទួលយក​បទ​ពិសោធន៍​ថ្មី​ៗ និង​ការ​បង្កើត​ចំណងមិត្តភាព​ល្អ​នឹង​គ្នា ។

ជួប​ជា​មូ​យ​លោក ទេព រិ​ន​ដា​រ៉ូ និង ហេង វិសាល និង​ក្នុង​កម្មវិធី «​បងធំ ប្អូនប្រុស​» ដែល​នឹង​ធ្វើការ​ចាក់​ផ្សាយ​តាម​រយៈ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ៕

សូម​ទស្សនា​វី​ដេ​អូ​សាច់​រឿង​ទាំងមូល ៖

ដោយស​ហ​ការ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ