ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ជប៉ុន​មាន​កណ្តាប់ដៃ​កាន់តែ​ធ្ងន់​ជាង​លុយ​រៀល

4 ឆ្នាំ មុន
  • ភ្នំពេញ

ពិតជា​ខ្លាំង​មែន !នៅ​ថ្ងៃនេះ​ប្រាក់​យ៉េន​ជប៉ុន​មាន​កណ្តាប់ដៃ​ធ្ងន់​ជាង​ប្រាក់​រៀល​ខ្មែរ នេះ​បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ​ដែល​បង្ហាញ​ថា ប្រាក់​រៀល​បាន​ធ្លាក់​ថ្លៃ​បន្តិច ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អី​ល​ស៊ី ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា​នេះ…

ពិតជា​ខ្លាំង​មែន !នៅ​ថ្ងៃនេះ​ប្រាក់​យ៉េន​ជប៉ុន​មាន​កណ្តាប់ដៃ​ធ្ងន់​ជាង​ប្រាក់​រៀល​ខ្មែរ នេះ​បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ​ដែល​បង្ហាញ​ថា ប្រាក់​រៀល​បាន​ធ្លាក់​ថ្លៃ​បន្តិច ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អី​ល​ស៊ី ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា​នេះ ១​យ៉េន​ជប៉ុន​មាន​អត្រា​ទិញ​រហូត​ដល់​៣៧,០៨៩៤ រៀល អត្រា​លក់ ៣៨,១០៤៦ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​មាន​អត្រា​ទិញ​ត្រឹមតែ ៣៦,៨១១៦​រៀល និង​អត្រា​លក់ ៣៧,៨០៣៥ រៀល​ប៉ុណ្ណោះ ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង ios

ដោយឡែក​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​នឹង​ប្រាក់​នៃ​បណ្តា​ប្រទេស​ផ្សេង​ៗ​ដែល​មាន​ដូច​ជា ៖ ១​ដុល្លារ​មាន​អត្រា​ទិញ ៤.០៦៥,០០​រៀល អត្រា​លក់ ៤.០៨១,០០​រៀល , ១​ដុល្លារ​មាន​អត្រា​ទិញ ១០៧,១០ យ៉េន​ជប៉ុន អត្រា​លក់​១០៩,៦០ យ៉េន​ជប៉ុន ។

ចំពោះ​ដុល្លារ​អា​មេ​រិ​ក​ធៀប​នឹង​លុយ​បាត​ថៃ​វិញ គឺ​១​ដុល្លារ​មាន​អត្រា​ទិញ​៣០,០៣៦៩ បាត អត្រា​លក់ ៣០,២៨២៥​បាត និង​១​ដុល្លារ​មាន​អត្រា​ទិញ ២៣.១០០,០០ ដុ​ង​វៀតណាម អត្រា​លក់ ២៣.៦០០,០០ ដុ​ង​វៀតណាម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ