ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្សែង​ខ្មួល​ខ្មាញ់​ម្នាក់​ៗ​ភ័យ​ខ្លាច​ឆេះ​​​ផ្ទះ​… តាម​ពិត​ចឹ​ង​សោះ អស់​ព្រលឹង​​រលីង​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្មករ​ឃ្លាំង​អេ​ត​ចាយ​២​នាក់ បាន​បង្កើត​ការ​ភ្ញាក់ផ្អើល​មួយ​ដោយ​បាន​ដឹក​សំរាម​យក​ទៅ​ដុត​ក្បែរ​ភូមិ​មួយ បង្ក​ឲ្យ​មាន​ផ្សែង​ហុយ​ឡើង​លើ​ខ្មួលខ្មាញ់ ហើយ​មើល​ពី​ចម្ងាយ​ទៅ​ហាក់បីដូចជា​ផ្សែងភ្លើង​កំពុង​តែ​ឆេះ​ផ្ទះ​អ​ញ្ចឹ​ង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្មករ​ឃ្លាំង​អេ​ត​ចាយ​២​នាក់ បាន​បង្កើត​ការ​ភ្ញាក់ផ្អើល​មួយ​ដោយ​បាន​ដឹក​សំរាម​យក​ទៅ​ដុត​ក្បែរ​ភូមិ​មួយ បង្ក​ឲ្យ​មាន​ផ្សែង​ហុយ​ឡើង​លើ​ខ្មួលខ្មាញ់ ហើយ​មើល​ពី​ចម្ងាយ​ទៅ​ហាក់បីដូចជា​ផ្សែងភ្លើង​កំពុង​តែ​ឆេះ​ផ្ទះ​អ​ញ្ចឹ​ង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ​-​កំពត ស្ថិត​នៅ​ក្បែរ​ភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ប្រុស​ទាំង​២​នាក់​ខាងលើ​នេះ មិន​ត្រូវ​បានឱ្យ​ស្គាល់ឈ្មោះ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ជា​កម្មករ​ឃ្លាំង​អេ​ត​ចាយ​នៅ​ជិត​នោះ​ផង​ដែរ​។

បើ​តាម​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម និយាយ​ថា មុន​ពេល​កើតហេតុ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា នេះ ខណៈ​នៅ​សុខ​ៗ​ស្រាប់តែ​មាន​ផ្សែង​ហ៊ុយ​យ៉ាង​ខ្មួលខ្មាញ់​នៅ​ត្រង់​ចំណុច​ក្បែរ​ភូមិ​ចែងម៉ែង សង្កាត់​​សំរោង​ក្រោម ដែល​មើល​ពី​ចម្ងាយ​មិន​បានដឹង​ថា ជា​ផ្សែង​ឆេះ​អ្វី​ឲ្យ​ពិតប្រាកដ​ឡើយ​។ ពេល​នោះ​បាន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​បំផុត ខ្លាច​ជា​ឧប្បត្តិហេតុ​ឆេះ​ផ្ទះ ឬ​ទីតាំង​ក្រុមហ៊ុន រោងចក្រ សហគ្រាស ក៏​មាន​ស្រែក​ប្រកាស​តាម​វិទ្យុទាក់ទង​សុំ​ឲ្យ​កម្លាំង​នគរបាល​ដែល​នៅ​ជិត​នោះ ចុះ​ទៅ​ពិនិត្យ​មើល​ភ្លាម​ៗ​ដែរ​។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​កម្លាំង​ទៅ​ដល់ ស្រាប់តែ​បានឃើញ​មាន​កម្មករ​ឃ្លាំង​អេ​ត​ចាយ​២​នាក់ កំពុង​នាំ​គ្នា​ដុត​សំរាម​សោះ ហើយ​ពេល​នោះ​នគរបាល​រូប​នេះ ក៏​បាន​រាយការណ៍​ជូន​ទៅ​ថ្នាក់លើ​របស់​ខ្លួន​ទៅ​តាម​ទិដ្ឋភាព​ជាក់ស្ដែង​។

ប្រភព​ខាងលើ​បាន​បន្ត​ថា សំរាម​ដែល​អ្នក​ទាំង​២​នាក់ កំពុង​ដុត​នោះ​រួម​មាន ស្នោរ កម្ទេចកម្ទីរ​ជ័រ និង​ធុង​ប្រេង ដែល​បាន​ដឹក​យក​ចេញពី​ទីតាំង​ឃ្លាំង​អេ​ត​ចាយ​មួយ​កន្លែង ដើម្បី​យក​ទៅ​ដុត​ចោល​នៅ​ទីនោះ ដោយ​ពួក​គេ​មិន​បាន​គរ​ទុក​ម្ដុំ រង់ចាំ​រថយន្ត​ដឹក​សំរាម​ទៅ​ប្រមូល​ដក​ចេញ​នោះ​ឡើយ​។ បន្ទាប់​ពី​ឃើញ​បែប​នេះ នគរបាល​មិន​បាន​ឃាត់ខ្លួន​អ្នក​ទាំង​២​នាក់​នេះ​ទេ គឺ​គ្រាន់តែ​ឲ្យ​ពួក​គេ​ឈប់​ដុត និង​ធ្វើការ​អប់រំ ថ្ងៃក្រោយ​មិន​ឲ្យ​ដុត​សំរាម​ផ្ដេសផ្ដាស​បែប​នេះ​ទៀត​ឡើយ​។

​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម បាន​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​មានការ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ និង​ត្រៀម​អន្តរាគមន៍​ទប់ស្កាត់ ព្រមទាំង​ដាស់តឿន​និង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ និង​បណ្ដា​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស​ទាំងឡាយ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ចំពោះ​គ្រោះ​អគ្គិភ័យ​ដែល​តែង​កើតឡើង​ជាយថាហេតុ​។

ជា​ពិសេស​មានការ​ចាប់អារម្មណ៍​បំផុត​នៅ​ពេល​បានឃើញ​មាន​ផ្សែងហុយ​ចេញពី​កន្លែង​ណាមួយ អាជ្ញាធរ និង​សមត្ថកិច្ច​បាន​សម្រុក​ទៅ​ទាល់តែ​ដល់​គោលដៅ​នោះ និង​ពិនិត្យ​មើល​ឲ្យ​ឃើញ​ជាក់​ស្ដែង​ទើប​អស់ចិត្ត ព្រោះ​ខ្លាច​ជា​ផ្សែងភ្លើង​ដែល​ឆាបឆេះ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ឬ​ក្រុមហ៊ុន រោង​ចក្រ សហគ្រាស​ផ្សេង​ៗ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ