ព្រះបរមគ្រូចង់ឱ្យសត្វលោកបានសុខ
ព្រះពុទ្ធជាម្ចាស់នៃយើង ព្រះអង្គនៅខាងសត្វលោកជានិច្ចដើម្បីបង្ហាញផ្លូវជួយដល់សត្វលោកកម្ចាត់កិលេសជាសត្រូវធំនោះឲ្យអស់ពីខន្ធសន្តាន ប្រយោជន៍គឺជីវិតរស់នៅដោយសុខសាន្ត ។ ទ្រង់តែងទេសនាអប់រំបរិស័ទឲ្យកម្ចាត់នូវកិលេសដែលកប់ត្រាំនៅក្នុងសន្តានរបស់ខ្លួន បើមិនបានជម្រះឱ្យស្អាតបរិសុទ្ធទាំងស្រុងទេ ត្រឹមតែធ្វើឱ្យស្រាលចុះក៏សមល្មម។ តែបើបុគ្គលណាកម្ចាត់នូវកិលេសក្នុងសន្តានឱ្យជ្រះស្រឡះបាន បុគ្គលនោះឈ្មោះថាជាអ្នកបម្រើព្រះពុទ្ធសាសនាដោយពិត និងបានតបស្នងសងគុណព្រះអង្គដោយបរិបូណ៌…
ចែករំលែកព័តមាននេះ