ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​ខេមរភូមិន្ទ​ជួប​សម្តែង​ការ​គួរសម​ក្រសួង​ការពារ​ប្រទេស​វៀតណាម

4 ឆ្នាំ មុន

គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀតណាម កាលពី​រសៀល ថ្ងៃ​ទី​២៩ ខែតុលា​នេះ ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​នៅ​រដ្ឋធានី​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​បន្ទាប់​ពី​កិច្ចប្រជុំ​ប្តូរ​វេន​ប្រចាំឆ្នាំ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​គ្រប់គ្រង និង​ការ​ការពារ​ព្រំដែន​ឆ្នាំ​២០១៩-២០២០…

គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀតណាម កាលពី​រសៀល ថ្ងៃ​ទី​២៩ ខែតុលា​នេះ ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​នៅ​រដ្ឋធានី​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​បន្ទាប់​ពី​កិច្ចប្រជុំ​ប្តូរ​វេន​ប្រចាំឆ្នាំ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​គ្រប់គ្រង និង​ការ​ការពារ​ព្រំដែន​ឆ្នាំ​២០១៩-២០២០ ។

ជាមួយនឹង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេ​បញ្ជ​ការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ឧត្តមសេនីយ៍ឯក​បម្រុង ឡេ ជៀម អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀតណាម ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ ។

ក្នុង​ជំនួប​នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជម្រាប​ជូន​ឯកឧត្តម អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀតណាម​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​សហប្រតិបត្តិការ​ប្រចាំឆ្នាំ​លើ​ការងារ​គ្រប់គ្រង និង​ការ​ការពារ​ព្រំដែន​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ក្រសួង​ការពារ​ប្រទេស​វៀតណាម​ចំពោះ​ការ​ជំរុញ គាំទ្រ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​នេះ និង​បាន​ស្នើ​ឱ្យ​មាន​គាំទ្រ​បន្ថែម​ទៀត​លើ​វិស័យ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម ឧត្តមសេនីយ៍ឯក​បម្រុង ឡេ ជៀម បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិ​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​រវាង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ និង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន ក្រសួង​ការពារ​ប្រទេស​វៀតណាម និង​បាន​បញ្ជាក់​អំពី​ការ​បន្ត​ជួយ​លើ​ការ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស ព្រមទាំង​បន្ត​ជំរុញ​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ក្នុង​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ