រាជធានីភ្នំពេញ ៖ កសិករកម្ពុជា នាពេលបច្ចុប្បន្ននេះ បាននិងកំពុងផ្លាស់ប្តូរពីការធ្វើកសិកម្ម សម្រាប់តែបំពេញតម្រូវការរបស់ខ្លួន ឬសម្រាប់តែផ្គត់ផ្គង់ក្នុងស្រុក មកជាការធ្វើកសិកម្មដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូច្នេះកសិករកម្ពុជា ត្រូវការយល់ដឹងបន្ថែមទៀតពីការធ្វើពិពិធកម្មវិស័យកសិកម្ម ដើម្បីបង្កបង្កើនផលឱ្យបានច្រើនដើម្បីបម្រើឱ្យការនាំចេញរបស់ខ្លួន ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅក្នុងវេទិកាថ្នាក់ជាតិស្តីពីវិធានការចម្រុះ គ្រប់គ្រងដំណាំ និងសុវត្ថិភាពស្បៀងអាហារ កាលពីថ្ងៃតី ២៩ខែតុលា ឆ្នាំ ២០១៩ ថា ការវិវឌ្ឍន៍រីកចម្រើនក្នុងវិស័យកសិកម្ម បានលើកស្ទួយប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអង្ករធំៗចំនួន ១០ និងជាប្រទេសទី ៥ ដែលកំពុងនាំចេញអង្ករសរីរាង្គទៅកាន់ទីផ្សារអឺរ៉ុប ហើយក្នុងឆ្នាំ ២០១៨កន្លងទៅនេះ កម្ពុជាផលិតស្រូវបានចំនួនជាង ១០,៨លានតោន សល់ស្រូវចំនួនជាង ៥,៨លានតោនសម្រាប់នាំចេញ ។ ឆ្នាំកន្លងទៅនេះដែរ កម្ពុជាបាននាំចេញអង្ករជាផ្លូវការចំនួនជាង ៦៣៥ពាន់តោន និងបាននាំចេញផលិតផលកសិកម្មសរុប ៤,២៣លានតោនផងដែរ ។
លោកបន្តថា ទាំងអស់នេះបញ្ជាក់យ៉ាងច្បាស់ថា ប្រជាកសិករកម្ពុជាកំពុងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតតាមលក្ខណៈប្រពលវប្បកម្ម ឈានដល់ការផលិតសម្រាប់នាំចេញ និងការប្រកួតប្រជែងទីផ្សារនៅអន្តរជាតិព្រោះមានតម្រូវការទីផ្សារខ្ពស់ ។ ដូច្នេះ ការរៀបចំវេទិកាថ្នាក់ជាតិស្តីពី វិធានការចម្រុះគ្រប់គ្រងដំណាំ និងសុវត្ថិភាពស្បៀងអាហារនាពេលនេះ គឺសមស្របនឹងនិន្នាការពិភពលោក ដែលបានងាកទៅរកការប្រើប្រាស់ផលិតផលកសិកម្មមានគុណភាព និងមិនប៉ះពាល់ដល់សុខភាព ដូចជាកសិផលសរីរាង្គ ការអនុវត្តកសិកម្មល្អតាមស្តង់ដារ និងកសិផលក្នុងប្រព័ន្ធធានាសុវត្ថិភាពដើម្បីទទួលបាននូវឧត្តមភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ។
លោកបន្ថែមថា ដោយទទួលបានកិច្ចគាំទ្រយ៉ាងល្អប្រសើរពីដៃគូអភិវឌ្ឍន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវគោលការណ៍ និងរូបសញ្ញាជាតិនៃការអនុវត្តកសិកម្មល្អកម្ពុជា ជាស្តង់ដារជាតិ ដែលជាវិធាននៃការអនុវត្ត និងអាចបញ្ជាក់បានទាំងគុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្ម ជាពិសេសលើដំណាំបន្លែ និងផ្លែឈើ ។
កន្លងមកមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានលើកទឹកចិត្តឱ្យកសិកម្មនៅតាមជនបទចងក្រងជាសហគមន៍ ដើម្បីងាយស្រួលក្នុងការស្វែងរកទីផ្សារ និងងាយស្រួលសម្រាប់ឈ្មួញទិញកសិផលផងដែរ ព្រោះឈ្មួញទៅតែមួយកន្លែងអាចទិញបានគ្រប់ចំនួនដែលចង់បាន ។ តែបើសិនជាកសិករនៅរាយប៉ាយ នោះការប្រមូលទិញ ក៏ពិបាកហើយអាចនឹងមានតម្លៃទាបទៀតផង ។
តាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញផងដែរថា ក្នុងឆ្នាំ ២០១៩ នេះវិស័យកសិកម្មអាចនឹងមានកំណើនត្រឹមតែ ១,១ភាគរយប៉ុណ្ណោះ ។ ការព្យាករណ៍នេះ ដោយសារតែកម្ពុជាបានជួបបញ្ហានូវគ្រោះរាំងស្ងួតអូសបន្លាយជិតកន្លះឆ្នាំ ដែលធ្វើឱ្យកសិផលមានការធ្លាក់ចុះជាពិសេសទៅលើវិស័យជលផល ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហាញថា ក្នុងរយៈពេលជិត ១០ខែ ដើមឆ្នាំ ២០១៩នេះ ការនាំចេញកសិផលតាមច្រកចេញចូលតែមួយរបស់កម្ពុជា មានបរិមាណ ប្រមាណជាង ៣លាន ៣សែន ៥ម៉ឺនតោន ។ ហើយក្រៅពីនោះ ក៏មានការនាំចេញមិនឆ្លងតាមច្រកចេញចូលជាង ១លាន ៧សែនតោនផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលជាអ្នកទទួលផលចោរកម្មទិញម៉ូតូពីក្រុមចោរប្លន់កាំបិតបុ័ងតោត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យសហការជាមួយ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់គ្រាន់តែខឹងរឿងបងប្អូនស្តីបន្ទោសមិនឱ្យប្រើគ្រឿងញៀន ស្រាប់តែខឹងចិត្តដុតផ្ទះខ្លួនឯងឆេះហុយខ្មួលខ្មាញ់ បង្កអោយមានការភ្ញាក់ផ្អើល...
ប្រទេសឥណ្ឌា ៖ មនុស្សយ៉ាងតិច៤៣នាក់បានត្រូវបាត់បង់ជីវិត កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅក្រុងញូវដែល្លីរដ្ឋធានីឥណ្ឌា ដោយសារភ្លើងឆេះរោងចក្រផលិតកាតាបមួយ ដែល...
បុគ្គលមានចិត្តជាឥស្សរៈ មានន័យថាជាចិត្តនឹងមិនរេទៅតាមហេតុការណ៍ដែលបានកើតឡើង នេះហើយជាគុណភាពជីវិតសម្រាប់ការរស់នៅក្នុងសង្គម ។អ្នកបួសដែលដល់នូវចិត្តជា...
មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្គោលក្បាច់គុនកងយោធពលខេមរភូមិន្ទ ជំនាន់ទី១ នៅទីលានបាញ់ស៊ីបរបស់បញ្ជាការដ្ឋានជាតិ...
ក្រុងហុងកុង ៖ មនុស្សជាច្រើនពាន់នាក់កាលពីថ្ងៃទី៨ធ្នូ បានលើកគ្នាដើរហែក្បួនបាតុកម្មស្និទ្ធប្រជាធិបតេយ្យនៅក្រុងហុងកុង ដើម្បីកំណត់ពីខួបកម្រប់៦ខែនៃការតវ៉ា...
ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ប្តីម្នាក់បើកហ្គាសអុចបារី បណ្តាលឲ្យឆាបឆេះផ្ទះខ្លួនឯងអស់មួយខ្នងហ្មត់មួយប៉ប្រិចភ្នែក បង្កឱ្យមានការភ្ញាក់ផ្អើល...
សប្បាយគឺលោកសំដៅដល់ការពេញចិត្តក្នុងការធ្វើ ឬការពេញចិត្តចំពោះការដែលនឹងឲ្យសម្រេចតាមគោលបំណងដូចជាការរស់នៅ ការបំពេញការងារ ឬការបំពេញតាមផ្លូវចិត្តបានដល់...
ប្រទេសអូស្ត្រាលី ៖ ពពកផ្សែងពុលដោយសារភ្លើងឆេះព្រៃ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ បានហុយទៅដល់រដ្ឋធានីអូស្ត្រាលីក្រុងកង់បេរ៉ា ។ភាគខាងកើតអូស្ត្រាលីជួបប្រទះ...
ខេត្តកំពង់ឆ្នាំង ៖ ក្រុមអាជីវករមានមុខរបរឆ្អើរត្រី ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៩ ធ្នូ បានផ្តល់កិច្ចសម្ភាសន៍ថា...
នៅក្នុងគម្ពីរអភិធម្មត្រង់ចំណុចមួយព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងបង្ហាញអំពីវិធីសម្រាប់រំលត់ភ្លើងទាំង៣គឺ៖១-ភ្លើងគឺរាគៈ ទ្រង់ត្រាស់បង្គាប់ឲ្យរំលត់ដោយអសុភ...
រាជធានីភ្នំពេញ ៖ លោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ សម្រេចធ្វើការឃុំខ្លួនជនសង្ស័យ៦នាក់ ដាក់ពន្ធនាគារជា...
រាជធានីភ្នំពេញ ៖ ទស្សនិកជនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលគេបានឃើញតារាកំប្លែងជើងចាស់នាយ ក្រឹម និងភរិយា ស្រីលាភ បានចេញសម្តែងភ្លេងការ និងកាត់សក់...
ខេត្តមណ្ឌលគិរី ៖ ទំនប់ទឹកចាស់តាំងពីជំនាន់៥០ផ្លាយឆ្នាំមុន និងត្រូវស្ថាបនាជាថ្មីស្តុកទឹកបានជាង២លានម៉ែត្រគូបដើម្បីផ្តល់ផលប្រយោជន៍ឱ្យប្រជាពលរដ្ឋក្នុងការ...
ខេត្តពោធិ៍សាត់ ៖ ចាត់ទុកការលះបង់ និងការខិតខំប្រឹងប្រែងនេះ ជាគំរូវីរភាពដ៏ឧត្តុង្គឧត្តមសម្រាប់ប្អូនៗនិងក្មួយៗជំនាន់ក្រោយ ដែលជាអ្នកបន្តវេនរៀនសូត្រតាម ។...
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចស្រុកស្វាយទាប ខេត្តស្វាយរៀង បានទទួល...
អាការៈវិលមុខអាចបណ្ដាលមកពីកត្តាជាច្រើនផ្សេងៗពីគ្នា គឺមិនមែនដោយសារតែជំងឺនោះឡើយជួនកាលទម្លាប់មួយចំនួនក៏បង្កបញ្ហានេះផងដែរ។ថាតើមូលហេតុអ្វីខ្លះអាច...
ខេត្តកំពត ៖ ឆ្នេរព្រែកកំពតបច្ចុប្បន្ននេះ ត្រូវបានរដ្ឋបាលខេត្តរៀបចំបូមខ្សាច់ទប់ខឿនថ្មនៅមុខឆ្នេរសាលាខេត្តកំពត ដើម្បីទប់ស្កាត់ហានិភ័យការបាក់ច្រាំង បាក់ខឿន...
ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់សិប្បកម្មផលិតសេរ៉ាម៉ិចក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ កាលពីព្រឹកថ្ងៃទី០៩ ធ្នូ បានឱ្យកោះសន្តិភាពដឹងថា បច្ចុប្បន្នមុខរបរ...
ខេត្តកំពង់ចាម ៖ ដំណាំស្រូវរបស់ប្រជាពលរដ្ឋចំនួន៣៦ហិកតា នៅឃុំគៀនជ្រៃ ស្រុកកំពង់សៀម កំពុងតែជួបបញ្ហាកង្វះខាតទឹកត្រូវបានលោក អ៊ុន ចាន់ដា អភិបាលខេត្តបានដឹកនាំ...