ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បុរស​ដែល​មាន​ជាងគេ​លើ​លោក​មានទ្រព្យ​សម្បត្តិ​ច្រើន​ប៉ុណ្ណា?

4 ឆ្នាំ មុន

លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) គឺជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​ឬ​ប្រមាណ ១១០​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ នេះ និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន…

លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) គឺជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​ឬ​ប្រមាណ ១១០​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ នេះ និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon ។ ប៉ុន្តែ​ប្រាក់បៀវត្ស​ន៍​ប្រចាំឆ្នាំ​របស់​លោក​មាន​តែ​ប្រមាណ ៨១,៨៤០​ដុល្លារ​ប៉ុណ្ណោះ ។

កត្តា​ដែល​ធ្វើ​ឲ្យ​លោក​ក្លាយជា​បុរស​ដែល​មានទ្រព្យ​ច្រើន​ជាងគេ​គឺ​ភាគហ៊ុន Amazon របស់​លោក ដែល​ធ្វើ​ឲ្យ​លោក​អាច​រក​ប្រាក់​ចំណូល​បាន​ប្រមាណ ៨.៩​លាន​ដុល្លារ​ឯណោះ​ក្នុង​មួយ​ឆ្នាំ ។ មាន​ន័យ​ថា​ក្នុង​មួយ​នាទី លោក​រកបាន ១៤៩,៣៥៣​ដុល្លារ និង ២,៤៨៩​ដុល្លារ​ក្នុង​មួយ​វិនាទី ។
ប្រសិនបើ​ធៀប​នឹង​គ្រួសារ​រាជវង្ស​របស់​ប្រទេស​អង់គ្លេស​វិញ លោក បេ​សូ​ស មានទ្រព្យ​សម្បត្តិ​លើសប្រមាណ ៣៥% ព្រោះ​គ្រួសារ​រាជវង្ស​អង់គ្លេស​មាន​តែ ៨៨​ប៊ី​លាន​ដុល្លារ​ទេ​បើ​យោង​តាម​ទស្សនាវដ្តី Forbes ។

លោក​បាន​វិនិយោគ​លើ​ក្រុមហ៊ុន​ជា​ច្រើន​ផង​ដែរ​ដូច​ជា Google នៅ​ឆ្នាំ ១៩៩៨ ដែល​លោក​បា​នវ​និ​យោគ ១​លាន​ដុល្លារ ។ តាម​រយៈ​ក្រុមហ៊ុន Bezos Expeditions របស់​លោក លោក​ក៏​បាន​វិនិយោគ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ​ដូច​ជា Grail ជាដើម ។ នៅ​ឆ្នាំ ២០១៣ លោក​បាន​ទិញ The Washington Post ក្នុង​តម្លៃ ២៥០​លាន​ដុល្លារ ។

ក្រៅពី​ការ​វិនិយោគ​ទាំងនេះ លោក​ក៏​ស្ថិត​ក្នុង​ចំណោម​ជនជាតិ​អា​មេ​រិ​ក​ដែល​មាន​អចលនទ្រព្យ​ច្រើន​ជាងគេ​ដែរ ។ លោក​និង​គ្រួសារ​របស់​លោក​មានផ្ទះ​ទាំងអស់ ៥ នៅ​សហរដ្ឋអាមេរិក ។ ប៉ុន្តែ​បើ​និយាយ​បី​ការ​ធ្វើ​ដំណើរ​វិញ លោក​ធ្លាប់​ជា​មនុស្ស​ដែល​រិះ​លើ​ការ​ចំណាយ​លើ​រថយន្ត ។ ដូច​នៅ​ឆ្នាំ ២០១៣ លោក​នៅ​បើកបរ​រថយន្ត Honda Accord របស់​លោក​នៅឡើយ ។ ប៉ុន្តែ​លោក​មិន​រិះ​ច្រើន​ទេ​លើ​ការ​ធ្វើ​ដំណើរ​ផ្លូវអាកាស ។ លោក​មាន​យន្តហោះ​ផ្ទាល់ខ្លួន​មួយ​តម្លៃ ៦៥​លាន​ដុល្លារ​ឯណោះ ។ មាន​ពេល​ខ្លះ​ទៀត លោក​ក៏​ចូល​ចិត្ត​អាហារ​ថ្លៃ​ៗ​ដែរ​ដូច​ជា​ទទួលទាន​មឹក​យក្ស​សម្រាប់​អាហារ​ពេល​ព្រឹក​ជាដើម ។

ទាក់ទង​នឹង​អំពើ​សប្បុរសធម៌​វិញ លោក​បេ​សូ​ស មិន​សកម្ម​ដូច​លោក វ៉ា​រេ​ន បា​ហ្វេ (Warren Buffett) និង​លោក​ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ឡើយ ។ ប៉ុន្តែ​លោក​បាន​បរិច្ចាគ​ថវិកា​ជា​ច្រើន​ឲ្យ​អង្គការ​សប្បុរសធម៌​ផ្សេង​ៗ​ក្នុង​សហរដ្ឋអាមេរិក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ