ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមាន​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​មក​ខេត្តមណ្ឌលគិរី​ បង្ហាញ​ការ​យកចិត្តទុក​ដាក់

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រតិភូក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យសកម្មភាពការងាររបស់កងកម្លាំងការពារព្រំដែន ទិសភូមិភាគ១ ខេត្តមណ្ឌលគិរី ​ថ្ងៃទី៣០ ខែ​តុលា…

ខេត្តមណ្ឌលគិរី ៖ ប្រតិភូក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យសកម្មភាពការងាររបស់កងកម្លាំងការពារព្រំដែន ទិសភូមិភាគ១ ខេត្តមណ្ឌលគិរី ​ថ្ងៃទី៣០ ខែ​តុលា ឆ្នាំ២០១៩ ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា វត្តមាន​របស់គណៈ​ប្រតិ​ភូក្រសួងមហាផ្ទៃ ចុះ​មកបំពេញបេសកម្មនៅក្នុងទឹកដីខេត្តមណ្ឌលគិរីនាពេលនេះ ពិតជាមានសារសំខាន់ និងបង្ហាញឲ្យ​ឃើញ​កាន់តែច្បាស់ អំពីការយកចិត្តទុកដាក់ គិតគូររបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំពោះ​សុខទុក្ខ​របស់​កង​កម្លាំងនគបាលជាតិ ដែលខិតខំប្រឹងប្រែងអនុវត្តការងារ ក្នុងការការពារសន្តិសុខ សណ្តាប់​ធ្នាប់ និង​ការ​ពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ជាពិសេស កងកម្លាំងនគបាលការពារព្រំដែន ដែលបាន​ខិតខំប្រឹង​ប្រែង​ក្នុងការចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែន និងថែរក្សា​ការពារ​បង្គោល​ព្រំដែន ។

លោកបានបន្ថែមថា ខេត្តមណ្ឌលគិរីមានព្រំប្រទល់ជាប់ជាមួយវៀតណាមប្រវែង៣១៤,៦៦៤គីឡូម៉ែត្រ ជាប់ជាមួយខេត្ត ដាក់ឡាក់ ដាក់ណុង និងខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយ​ខេត្តមាន វរៈសេនាតូចនគបាលការពារព្រំដែនគោកចំនួន២ ទី១​ វរៈសេនាតូចនគបាលការពារ​ព្រំដែន​៦២១ មានទីតាំងនៅស្រុកអូររាំង លាតសន្ធឹងចាប់ពីព្រំដែនខេត្តក្រចេះ រហូតដល់ឃុំប៊ូស្រា ស្រុកពេជ្រា
ដា និងមានប៉ុស្តិ៍នគបាលការពារព្រំដែនចំនួន៨ ទី២ វរៈសេនាតូចនគបាលការពារព្រំដែនលេខ៣០៣ ស្ថិតនៅស្រុកពេជ្រាដា លាតសន្ធឹងចាប់ឃុំប៊ូស្រា ដល់ខេត្តរតនគិរី និងមានប៉ុស្តិ៍នគរ​បាលការ​ពារ​ព្រំ​ដែន​ចំនួន៦។

នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជាកងកម្លាំងនគរបាលជាតិ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្ត តួនាទី ភារកិច្ចការ​ពារ​សន្តិ​សុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ កន្លងមកបានល្អប្រសើរ។ លោក​បានណែនាំ ដល់កងកម្លាំងទាំងអស់ ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យរបស់កងកម្លាំងនគបាលជាតិ ព្រម​ទាំង​ជម្រុញឲ្យកងកម្លាំងយកចិត្តទុកដាក់អនុវត្តការងារប្រចាំថ្ងៃឲ្យបានល្អប្រសើរ ។

ជាពិសេស​ធានាបាន​នូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន ការពារបូរណៈ​ភាព​ទឹកដី និងត្រូវមាន​កិច្ចសហប្រតិបត្តិការល្អ ជាមួយខេត្តជាប់ព្រំដែន ដើម្បីរក្សាតំបន់ព្រំដែន ជា​តំបន់​ព្រំ​ដែនសន្តិភាព មិត្តភាព និងមានការអភិវឌ្ឍន៍ បន្ថែមលើនេះ កងកម្លាំងត្រូវការពារដាច់ខាតនូវ ជាតិ សាស​នា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ពីការប៉ុនប៉ងផ្តួលរលំរបស់ក្រុមឧទ្ទាមក្រៅច្បាប់។

នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ សំរិទ្ធ ឌី បាននាំយកអំណោយគ្រឿងឧបភោបរិភោគ មានមី ត្រីខ និងថវិកា៤លានរៀល ជូនដល់វរៈសេនាតូចនគបាលការពារព្រំដែនគោក លេខ៦២១ និង៣០៣ ចំណែក​លោក​ អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាបន្ថែមចំនួន២លានរៀលដល់វរៈសេនា​តូចទាំង​ពីរផងដែរ ៕ ​

អត្ថបទសរសេរ ដោយ