ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​មែន ! COTTAGE COFFEE បើក ៣ សាខា​បន្ថែម​ទៀត ដើម្បី​បំពេញ​តម្រូវការ​អតិថិជន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ ៖ ពិសេស​បំផុត​ជាមួយនឹង​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​របស់​ហាង COTTAGE COFFEE ទាំង​បី​សាខា ក្នុង​រយ​:​ពេល​បី​ថ្ងៃ​ជាប់​គ្នា​តែ​ម្តង…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ ៖ ពិសេស​បំផុត​ជាមួយនឹង​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​របស់​ហាង COTTAGE COFFEE ទាំង​បី​សាខា ក្នុង​រយ​:​ពេល​បី​ថ្ងៃ​ជាប់​គ្នា​តែ​ម្តង ដែល​ការ​សម្ពោធ​ជា​ផ្លូវការ​នេះ បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ដោយសារ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​អ្នកគាំទ្រ​ហាង COTTAGE COFFEE ក៏​ដូច​ជា​ភ្ញៀវ​កិត្តិយស​ផង​ដែរ ។

អ្វី​ដែល​កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​ផ្តល់​ជូន​ជា​ពិសេស​នូវ​ភេសជ្ជ​:​ចំនួន ៣០០ កែវ ដោយ​ឥត​គិតថ្លៃ​ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​ទាំង​បី​សាខា គឺ សាខា​អូ​ឡាំ​ព្យា​, សាខា​បឹង​កេងកង ៣ និង សាខា​វិមាន​កា​ណា​ឌី​យ៉ា ផង​ដែរ ។

លោក សែន ច័ន្ទ​រ័​ដ្ឋ​ថា ដែល​ជា​ម្ចាស់​គ្រប់គ្រង​ហាង COTTAGE COFFEE បានឱ្យ​ដឹង​ថា «​អ្វី​ដែល​ញ៉ាំង​ឲ្យ COTTAGE COFFEE លេចធ្លោ​ជាងគេ​នោះ គឺ​ការ​សិក្សា​ពី​រសជាតិ​គ្រាប់​កាហ្វេ បច្ចេកទេស និង​គ្រឿងផ្សំ​របស់​ពួក​យើង ដោយ​យើង​បាន​ព្យាយាម​ចៀសវាង​មិន​ប្រើ​ស្ករ ដែល​នេះ​ជា​កត្តា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រចាំ​ថ្ងៃ​នោះ​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត COTTAGE COFFEE ដែល​ទទួល​បាន​អ្នកគាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​នោះ គឺ​រសជាតិ​នំប៉័ង ដែល​មាន​រសជាតិ​បែប​អាស៊ី​-​បារាំង ជាមួយនឹង​តម្លៃ​សមរម្យ និង ១០០% គ្មាន​ការ​ប្រើប្រាស់​សារធាតុ​គីមី ឬ ប៊ី​ចេ​ង​» ។

ជា​ពិសេស ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​អតិថិជន បន្ទាប់​ពី​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​អតិថិជន​គ្រប់​ទិស​ទី​ហាង COTTAGE COFFEE បាន​ចាប់ផ្តើម​បើក​លក់​សិទ្ធិ​អាជីវកម្ម (Franchise) របស់​ខ្លួន ដើម្បី​ពង្រីក​សាខា​នៅ​លើ​ទីផ្សារ​កាហ្វេ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ។

កញ្ញា យុយ សុ​ផានិត ដែល​ជា​ដៃគូរ​គ្រប់គ្រង​ហាង COTTAGE COFFEE បានឱ្យ​ដឹង​ទាក់ទង​នឹង​ការ​បើក​លក់​អាជីវកម្ម​ថា «​ពួក​យើង​គ្រោង​នឹង​បើក​លក់​សិទ្ធិ​អាជីវកម្ម​ត្រឹមតែ ១០ សាខា​តែ​ប៉ុណ្ណោះ ចំពោះ​ជំហាន​ដំបង​របស់​ពួក​យើង ដោយហេតុ​ថា​ពួក​យើង​ចង់​ពង្រឹងគុណភាព​ជា​មុន​សិន មុន​នឹង​បើក​សាខា​បន្ទាប់​ទៀត ។ ដោយហេតុ​ថា​ពួក​យើង​មិន​ត្រឹមតែ​ផ្តល់​ត្រឹម​សិទ្ធិ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ពួក​យើង​ក៏​មាន​ផ្តល់​ជូន​ការ​គ្រប់គ្រង​ហាង​ទាំងមូល​ដែល​ជួយ​សម្រួល​ដល់​អ្នកទិញ​សិទ្ធិ​អាជីវកម្ម​ទាំងអស់ ហេតុ​ដូចនេះ​ហើយ​ទើប​យើង​សម្រេចចិត្ត​បើក​លក់​ត្រឹម​១០ សាខា ត្រឹម​ជំ​ហ៊ាន​ដំបូង​នេះ​» ។

សូម​បញ្ជាក់​ផង​ដែរ​ថា មក​ទល់​ពេល​នេះ សម្រាប់​អ្នក​ដែល​តែងតែ​និយម​ចូល​ចិត្ត​រសជាតិ​ភេសជ្ជៈ កាហ្វេ និង​រសជាតិ​នំ​បុ័ង​របស់​ហាង Cottage Coffee គឺ​កាន់តែ​មាន​ភាព​ងាយស្រួល​ដោយ Cottage Coffee បាន​បើក​សម្ពោធ​ជា​ផ្លូវការ ៣ សាខា​ផ្សេង​គ្នា ដែល​ផ្តល់​នៅ​ភាព​ងាយស្រួល​ជូន​ដល់​អតិថិជន​ក្នុង​ការ​ភ្លក់​រសជាតិ​ដ៏​ឆ្ញា​ញ់​ពិសារ រួម​ជាមួយនឹង​ទីធ្លា​ធំ​ទូលាយ​ដែល​ផ្តល់​ផាសុកភាព​សម្រាប់​លោក​អ្នក នៅ​គ្រប់​សាខា​ទាំងអស់​មាន​ដូច​ជា ៖ សាខា​បឹង​កេងកង សាខា​ផ្សារ​ទំនើប អូ​ឡាំ​ព្យា​រ សាខា​វិមាន​កា​ណា​ឌី​យ៉ា ។

ចំណែក​ព័ត៌មាន​បន្ថែម អាច​ទំនាក់ទំនង ៖
១- COTTAGE COFFEE – Canadia Tower
315, Street, Preah Ang Duong St. (110), Phnom Penh
លេខ​ទូរស័ព្ទ ៖ 086 800 887
https://goo.gl/maps/GkzbgQrDt5Rwf38RA

២- COTTAGE COFFEE – Olympia Mall
217 Samdech Monireth Blvd (217), Phnom Penh
លេខ​ទូរស័ព្ទ ៖ 010 390 088
https://goo.gl/maps/KQD19uj6NpBsu2AH9

៣-COTTAGE COFFEE- BKK3
56 St 360, Phnom Penh
លេខ​ទូរស័ព្ទ ៖ 010 390 086
https://goo.gl/maps/YHJuCStTsrNhyG1N7 ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ