ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទេច​គ្មាន​សល់​ឡើយ​! ផ្ទះ​នៅ​លើ​ទឹក​ដោយសារ​តែ​ម្ចាស់​បង្កាត់​ឆ្អើរត្រី​មិន​ប្រយ័ត្ន

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ឆ្អើរត្រី​មិន​ប្រយ័ត្ន​ឆេះ​ផ្ទះ​នៅ​លើ​ទឹក​ហ្មត់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែតុលា​នេះ ស្ថិត​នៅ​ភូមិ​នាង​សាវ ឃុំ​ផាត់​សណ្តាយ…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ឆ្អើរត្រី​មិន​ប្រយ័ត្ន​ឆេះ​ផ្ទះ​នៅ​លើ​ទឹក​ហ្មត់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែតុលា​នេះ ស្ថិត​នៅ​ភូមិ​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បាន​បន្ត មូលហេតុ​មក​ពី​ម្ចាស់ផ្ទះ​ឈ្មោះ ប៉ាន់ ហូ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ បង្កាត់ភ្លើង​ឆ្អើរត្រី​មិន​បាន​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​ភ្លើង​ឆាបឆេះ​ពី​រោង​ឆ្អើរត្រី​រាល​មក​ដល់​ផ្ទះ ធ្វើ​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី រនាប​ក្តារ ជញ្ជាំង​ក្តារ ដែល​សាងសង់​នៅ​លើ​ផែ​ក្នុង​ទឹក​ទំហំ​០៦​ម៉ែត្រ គុណ​១៣​ម៉ែត្រ ខូចខាត​ទាំងស្រុង ។

ឆេះ​រោង​ឆ្អើរត្រី​មាន​បែ​ត្រី​ខាងក្រោយ ទំហំ​២.៥​ម៉ែត្រ​x៦​ម៉ែត្រ និង​ចេញ​ត្រី​ឆ្តោ​ចិញ្ចឹម​អស់​ចំនួន​៤០០០​ក្បាល ឆេះ​បែ​គ្មាន​ត្រី​ទំហំ​២​ម៉ែត្រ​គុណ​៣​ម៉ែត្រ ១​ឆេះ​សំបក​បា​ឡា​ជ័រ ចំនួន​០២​គ្រឿង ភ្ជាប់​ដោយ​ម៉ាស៊ីន​ម៉ាក​ឆ្លាម​០១​គ្រឿង និង​ម៉ាក​ហុងដា​០១​គ្រឿង ម៉ាស៊ីនភ្លើង​ចំនួន​០១​គ្រឿង ម៉ាស៊ីន​កិន​ត្រី​ចំនួន​០១​គ្រឿង ឆេះ​ត្រីឆ្អើរ​ចំនួន​១០០០០​ចង្កាក់ ប្រាក់​រៀល​ចំនួន​៥០០០០០០​រៀល អា​គុយ​ចំនួន​០៣ ផ្ទាំង​សូ​ឡា​ចំនួន​០២ ទូរទស្សន៍​ចំនួន​០១​គ្រឿង និង​ធុងបាស​ចំនួន​០២ ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត តែ​ពុំ​បណ្តាល​ឲ្យ​រង​របួស​មនុស្ស និង​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ