ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​! មាន​ក្រុមហ៊ុន​ខ្លះ​កំពុង​ច្រណែន​… សុំ​ច្បាប់​ដែរ​អត់​បាន​… ទៅ​បាន​ក្រុម​ហ៊ុន លឹ​ម បុក បូម​ខ្សាច់

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ថ្មី​ៗ​នេះ មាន​សេចក្តីរាយការណ​ណ៍​មក​ថា មាន​ក្រុមហ៊ុន​មួយ ដែល​កំពុង​តែ​ធ្វើ​អា​ជី​កម្ម​បូម​ខ្សាច់​សំណង់​ដោយ​បំពាន​ក្នុង​តំបន់​មួយ​ដែល​គេ​ថា ជា​តំបន់​ប្រភេទ​សត្វ​អណ្តើក​កម្រ​រស់នៅ (​អណ្តើក​ហ្លួង​) ស្ថិត​ក្នុង​ដងព្រែក​ស្រែអំបិល ត្រង់​ចំណុច​ភូមិ​ព្រះ​អង្គ​កែវ…

ខេត្តកោះកុង ៖ ថ្មី​ៗ​នេះ មាន​សេចក្តីរាយការណ​ណ៍​មក​ថា មាន​ក្រុមហ៊ុន​មួយ ដែល​កំពុង​តែ​ធ្វើ​អា​ជី​កម្ម​បូម​ខ្សាច់​សំណង់​ដោយ​បំពាន​ក្នុង​តំបន់​មួយ​ដែល​គេ​ថា ជា​តំបន់​ប្រភេទ​សត្វ​អណ្តើក​កម្រ​រស់នៅ (​អណ្តើក​ហ្លួង​) ស្ថិត​ក្នុង​ដងព្រែក​ស្រែអំបិល ត្រង់​ចំណុច​ភូមិ​ព្រះ​អង្គ​កែវ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំ​បឹ​ល ខេត្តកោះកុង​។

តាម​ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​ប្រាប់​ថា ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​តំបន់​មួយ​នេះ​ជា​របស់​សហគ្រាស លឹ​ម បុក ខន​ស្ត្រា​ក់សិន មេធៀ​រៀល (​ទិញ និង​លក់​គ្រឿងសំណង់​) ដែល​មា​នទី​តាំងនៅ​ភូមិ​ស្រែអំបិល ឃុំ​ស្រែ​អំ​បឹ​ល ស្រុកស្រែ​អំបិល ខេត្តកោះកុង ដោយ​អះអាង​ថា មានច្បាប់​ត្រឹមត្រូវ​។

ហើយ​ព្រែក​ស្រែ​អំ​បឹ​ល​នេះ ត្រូវ​បាន​គេ​ដឹង​ជា​យូរលង់​ណាស់​មក​ហើយ​ថា មានពូជ​អំបូរ​សត្វ​អណ្តើក​កម្រ​មួយ​ប្រភេទ​ឈ្មោះ​ថា អណ្តើក​ហ្លួង ដែល​ច្បាប់​ហាម​មិន​ឱ្យធ្វើ​អាជីវកម្ម​ទី​នេះ​ទេ​។

រហូត​មក​ដល់​សព្វថ្ងៃ អំបូរ​សត្វ​អណ្តើក​ហ្លួង​នេះ វា​ស្ទើរ​ដាច់​ពូជ​ទៅ​ហើយ ហើយ​នៅ​ចំណុច​ខាងលើ​នៃ​ព្រែក​ស្រែ​អំ​បឹ​ល ត្រង់​ទីតាំង​អាជីវកម្ម​របស់​សហគ្រាស លឹ​ម បុក ខន​ស្ត្រា​ក់សិន មេធៀ​រៀល (​ទិញ និង លក់​គ្រឿងសំណង់​) កំពុង​បូម​ដឹក​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​ទីតាំង​រស់នៅ​សត្វ​អណ្តើក​ដ៏​កម្រ​មួយ​នេះ វា​នឹង​វិនាស​នា​ពេល​ឆាប់​ៗ នេះ​មិន​ទាន់​និយាយ​ដល់​ផល់​ប៉ះពាល់​ជីវចំរុះ​ទូទៅ​ផង​។

យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ព្រះ​អង្គ​កែវ បានឱ្យ​ដឹង​ថា សហគ្រាស​មួយ​នេះ បាន​អនុញ្ញាត្តិ​ឱ្យ​សា​ឡង់​វៀតណាម ចូល​បូម ហើយ​ដឹក​យ៉ាង​អានា​ធិ​ប​តេ​យ្យ ។

ហើយ​កន្លង​មក ធ្លាប់​មាន​ក្រុមហ៊ុន​ជា​ច្រើន​ក្នុងស្រុក និង​ក្រៅ​ស្រុក មាន​ចំណាប់អារម្មណ៍​ចង់​បាន​ចំណុច​នៃ​ទីតាំង​នេះ មក​ធ្វើ​អាជីវកម្ម​ខ្សាច់​សំណង់​ដែរ ប៉ុន្តែ​ពួក​គេ​ទទួល​ព័ត៌មាន​ថា ទីតាំង​នោះ​បើ​សុំ​ការ​អនុញ្ញាតិ ក៏​មិន​បាន​ដែរ ដោយហេតុ​ថា មានការ​ប៉ះពាល់​បរិស្ថាន​យ៉ាង​ខ្លាំង គឺជា​ទីកន្លែង​សត្វ​អណ្តើក​ហ្លួង​ពង​កូន ឬ​បន្ត​ពូជ​។

ប៉ុន្តែ​មិនដឹង​មូលហេតុ​អ្វី​ទេ ស្រាប់តែ​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​សហគ្រាស លឹ​ម បុក ដូច​ជា​មានសំណាង​ណាស់ បាន​ទទួល​សិទ្ធិ​បូម​ខ្សាច់​តំបន់​ប្រជែង​គ្នា​ចង់បាន​នេះ​ទៅ​វិញ?

ប្រការ​នេះ​ហើយ ធ្វើ​ឱ្យ​ក្រុមហ៊ុន​ដែល​សុំ​មុន​ៗ​ថ្នាំងថ្នាក់​ខ្លាំង​ណាស់ ព្រមទាំង​បាន​ចោទប្រកាន់​ថា ក្រុមហ៊ុន លឹ​ម បុក បើកដៃ​ឱ្យ​សា​ឡង់​វៀតណាម​មក​ដឹក​ខ្សាច់​យ៉ាង​អនាធិបតេយ្យ​បំផុត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ