ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី-ប្រពន្ធទើបរៀបការ១គូ​ ខ្លាំងដៃមែន …​​ដុត​ផ្ទះទាំងសត្វគោ​

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ ត្រូវ​បាន​ព្រះ​អគ្គី​ឆេះ​អស់​គ្មាន​សល់ ដោយសារ​ស្នាដៃ​របស់​បុរស​ជា​ប្តី ដែល​មាន​កំហឹង​ទប់​មិន​ជាប់ ក្រោយ​ឈ្លោះ​ជាមួយ​ប្រពន្ធ សូ​ម្បី​គោ​២​ក្បាល​នៅ​ក្នុង​ក្រោល​ដែល​ជាប់​ចំណង​នៅ​ក្រោមផ្ទះដូច​ដុត​ទាំង​រស់ ព្រមទាំង​ខូចខាត​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ ចំណែក​ប្រពន្ធ​រត់​ចុះ​ដី​ទាន់​ពេល…

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ ត្រូវ​បាន​ព្រះ​អគ្គី​ឆេះ​អស់​គ្មាន​សល់ ដោយសារ​ស្នាដៃ​របស់​បុរស​ជា​ប្តី ដែល​មាន​កំហឹង​ទប់​មិន​ជាប់ ក្រោយ​ឈ្លោះ​ជាមួយ​ប្រពន្ធ សូ​ម្បី​គោ​២​ក្បាល​នៅ​ក្នុង​ក្រោល​ដែល​ជាប់​ចំណង​នៅ​ក្រោមផ្ទះដូច​ដុត​ទាំង​រស់ ព្រមទាំង​ខូចខាត​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ ចំណែក​ប្រពន្ធ​រត់​ចុះ​ដី​ទាន់​ពេល បាន​តែ​មួយ​ចង្កេះ​ជាប់​ខ្លួន​ប៉ុណ្ណោះ ។

រឿងរ៉ាវ​ដុត​ផ្ទះ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃ​ទី​២៩ តុលា​នៅ​ភូមិ​វល្លិ​ប្រេង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ។ប្តី​ដ៏​អស្ចារ្យ​នេះ​ឈ្មោះ ភឿន ស​ម្ភ​ស្ស អាយុ​២២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អុ​ី​ម ហេម អាយុ​១៩​ឆ្នាំ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ហេតុការណ៍​ប្តី​ដុត​ផ្ទះ ក្រោយ​ពេល​មានការ​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​ដែល​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី សង់​ផុត​ដី​(​ផ្ទះ​ខ្ពស់​) ឆេះ​គ្រែ​២ ពូក​១ ទូ​ឈើ​១ ងាប់​គោ​២​ក្បាល និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត ស្ទើរ​គ្មាន​សល់​អ្វី​ទេ សូ​ម្បី​កណ្តុរ​ក៏​គ្មាន​សល់​ដែរ ។

មូលហេតុ​ដែល​ជំរុញ​ឱ្យ​បុរស​ជា​ប្តី​ដុត​បំផ្លាញ​ផ្ទះ​ខ្លួនឯង​នេះ​ ត្រូវ​បាន​ប្រភព​នានា​ថា មក​ពី​ទំនាស់​ក្នុង​គ្រួសារ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ប្តី​ឈ្មោះ ភឿន ស​ម្ភ​ស្ស នាំ​ទៅ​សាកសួរ​និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។ សូម​បញ្ជាក់​ថា ប្តី​ប្រពន្ធ​នេះ​ទើបតែ​រៀប​ការ​មិន​ទាន់​បាន​១​ឆ្នាំ​ផង ហើយ​ក៏​មិន​ទាន់​មានកូន​
ដែរ ។

បន្ទាប់​ពី​មាន​ភ្លើង​ឆេះ​ផ្ទះ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង ធ្វើ​អន្តរាគមន៍ ក្នុង​នោះ​រថយន្ដ​ស្រុក​សំរោង​ទង​១​គ្រឿង រថយន្ដ​ស្រុក​ភ្នំស្រួច​១​គ្រឿង រថយន្ដ​ការិយាល័យ​ពន្លត់​អគ្គិភ័យ​៣​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​១​រថយន្ដ​ក៏​រលត់​ទៅ ៕ ​

អត្ថបទសរសេរ ដោយ