ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​បា​ទទួលស្គាល់​កា​រីក​ចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​គូ​បា​ដែល​ចប់​អាណត្តិ​បាន​វាយតម្លៃ និង​ទទួលស្គាល់​ការ​រីក ចម្រើន​លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា ក្រោយ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល នា​ពេល បច្ចុប្បន្ន​នេះ ។ ក្នុង​ជំនួប​សម្តែង​ការ​គួរសម…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​គូ​បា​ដែល​ចប់​អាណត្តិ​បាន​វាយតម្លៃ និង​ទទួលស្គាល់​ការ​រីក ចម្រើន​លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា ក្រោយ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល នា​ពេល បច្ចុប្បន្ន​នេះ ។ ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ជំរាបលា​សម្តេច វិបុល សេនា​ភក្តី​សាយ ឈុំ​ប្រធាន​ព្រឹទ្ធសភា កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា​នេះ នៅ​វិមាន​ព្រឹទ្ធសភា លោក Juan de Jesús Hidalgo-Gato Pérez បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រធាន​ព្រឹទ្ធសភា ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ អនុញ្ញាត​ឲ្យ​ឯកឧត្តម ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា​នា​ពេល​នេះ ។

លោក​ដ្ឋ​ទូត​បាន​កត់​សម្គាល់ថា ក្នុងអំឡុងពេល​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា លោក បាន​ទទួល​ការ​គាំទ្រ​ពី​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​គ្រប់​ស្ថាប័ន​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជំរុញ​ឲ្យ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​គូ​បា មានការ​រីក​ចម្រើន ។ ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​នាម​ព្រឹទ្ធសភា និង​ក្នុង​នាម​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ​បេសកកម្ម​ការទូត​របស់​ឯកអគ្គរដ្ឋទូត ដែល​បាន​រួមចំណែក​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ពីរ​ឲ្យ​ទ ទួល​បាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​បន្ត​ថា ស្ថានទូត​គូ​បា​ប្រចាំ​ព្រះ រាជាណាចក្រ​កម្ពុជា​បាន​បំពេញភារកិច្ច​យ៉ាង​ល្អ​ប្រសើរ និង​មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយនឹង​ថ្នាក់ដឹកនាំ មន្ត្រី​គ្រប់​លំដាប់ថ្នាក់ និង​ជាមួយនឹង​ក្រសួង​ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជា​ពិសេស​ជាមួយនឹង​ប្រជាជន​កម្ពុជា ។ សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​សម្តែង​នូវ​សេចក្តី​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​ដែល​មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ស្ថានទូត​គូ​បា​ប្រចាំ​ព្រះរាជា ណ​ចក្រ​កម្ពុជា ដែល​ជួយ​សម្របសម្រួល​ឲ្យ​មន្ត្រី​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ចំនួន​៥​រូប​បាន​ទៅ​សិក្សា​ភាសា​អេ​ស្បា​ញ​នៅ​ប្រទេស​គូ​បា និង​បាន​បន្ត​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ចំនួន​១៧​នាក់ កំពុង​សិក្សា​នៅ​ប្រទេស​គូ​បា ។ សម្តេច​សង្ឃឹមថា ប្រទេស​គូ​បា​នឹង​បន្ត​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​បន្ថែម​ទៀត ។

ក្នុង​នាម​ព្រឹទ្ធសភា និង​ប្រជាជន​កម្ពុជា សម្តេច​ប្រធាន​ព្រឹទ្ធសភា​នឹង​ត្រៀមខ្លួន​ជា​និច្ច​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និ​ទ​ជាមួយនឹង​ជាមួយ​ឯកអគ្គរដ្ឋទូត​គូ​បា​ថ្មី និង​ស្ថានទូត​គូ​បា​ប្រចាំ​ព្រះ​រា ជា​ណា​ចក្រ​កម្ពុជា ដើម្បី​រួមចំណែក​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ នាំ​មក​នូវ ផល ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជូន​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ