ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​ថា នឹង​ខិតខំ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​រវាង EU និង​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រា​ធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​សហភាព​អា​ល្លឺ​ម៉​ង់​ថា នឹង​ខិតខំ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​រវាង​សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា តែ​កម្ពុជា​ក៏​ត្រូវ​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួនឯង​ផង​ដែរ ។ នេះ​បើ​តាម​លោក​ទូត​អា​ល្លឺ​ម៉​ង់​ថ្មី​ប្រចាំ​នៅ​កម្ពុជា ។ លោក កែវ…

រា​ធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​សហភាព​អា​ល្លឺ​ម៉​ង់​ថា នឹង​ខិតខំ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​រវាង​សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា តែ​កម្ពុជា​ក៏​ត្រូវ​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួនឯង​ផង​ដែរ ។ នេះ​បើ​តាម​លោក​ទូត​អា​ល្លឺ​ម៉​ង់​ថ្មី​ប្រចាំ​នៅ​កម្ពុជា ។

លោក កែវ ពិសិដ្ឋ នាយក​ខុ​ទ្ធ​កាល័យ​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បា​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា នៅ​វិមាន​រដ្ឋសភា លោក​គ្រី​ស្ទា​ន បែក​ហ្គឺ (christian Berger) ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​បា ន​លើក​ឡើង​ថា បច្ចុប្បន្ន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា និង​អា​ល្លឺ​ម៉​ង់​មាន​ភាពល្អ​ប្រសើរ ដោយពេល​កន្លង​មក​ថ្មី​ៗ​មកនេះ ប្រទេស​ទាំង​ពីរ​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​រវាង​ក្រសួង​នានា ។

ជាក់ស្តែង​នោះ ដំណើរ​ទស្សនៈកិច្ច​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​នៅ ប្រទេស​អា​ល្លឺ​ម៉​ង់​ទទួល​បាន​ជោគជ័យ ។ លោក​បន្ត​ថា កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​នេះ​មាន​តាម​រយៈ​ទស្សនៈ​កិច្ចការ​ផ្លាស់​ប្តូរ​ទស្សនៈកិច្ច​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ។ លោក​បញ្ជាក់​ថា ៖«​អា​ល្លឺ​ម៉​ង គឺជា​សមាជិក​សភាព​អឺរ៉ុប (EU) ដូច្នេះ​មិន​អាច​មើល​រំលង​ពី​កម្ពុជា​ផង​ដែរ ដោយ​ខិតខំ​រួមចំណែក​ដោះស្រាយ​បញ្ហា​នានា ដើម្បី​ផលប្រយោជន៍​កម្ពុជា​» ។ លោក​បន្ថែម​ថា ក្នុង​នាម​សមាជិក​សភាព​អឺរ៉ុប​ម្នាក់ឯង​ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​បាន ប៉ុន្តែ​អា​ល្លឺ​ម៉​ង់​នឹង​ខិតខំ​រួមចំណែក​ដោះស្រាយ​បញ្ហា តែ​សំខាន់​រាជរ​ដ្ឋា​ភិ​កម្ពុជា​ត្រូវធ្វើ​កិច្ចសហការ​ជាមួយ​សហភាព​អឺរ៉ុប​ដោយ​ផ្ទាល់ ដើម្បី​ធ្វើ​យ៉ាងណា​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​នយោបាយ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក EU ។

លោក​ទូត​ក៏​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​កម្ពុជា​ផង​ដែរ ។ សម្តេច ហេង សំ​រិ​ន បាន​ស្វាគមន៍​បេសកកម្ម​ការទូត​របស់​លោក គ្រី​ស្ទា​ន បែក​ហ្គឺ នៅ​កម្ពុជា ។ សម្តេច​បាន​គូសបញ្ជាក់​ថា រដ្ឋសភា​កម្ពុជា សូម​គាំទ្រ និង​សន្យា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​ពេញលេញ ដើម្បី​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​នៅ​កម្ពុជា​ទទួល​បាន​ជោគជ័យ ។

សម្តេច​ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា អា​ល្លឺ​ម៉​ង់​ជា​ប្រទេស​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដែល​បាន​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ច្រើន​ជាងគេ​ក្នុង​ចំណោម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ។ ហើយ​អា​ល្លឺ​ម៉​ង់​ជា​ប្រទេស​ដែល​បាន​ផ្តល់​ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​កម្ពុជា លើ​គំរោងការ​អភិវឌ្ឍន៍​នានា ជាង​៧០​គម្រោង​កន្លង​មកនេះ ។

សូម​ជម្រាប​ថា កម្ពុជា​និង​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ មាន​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា តាំងពី​ចុងឆ្នាំ​១៩៦៧ ហើយ​ទំនាក់ទំនង​ដ៏​ល្អ​នេះ​ត្រូវ​បាន​បន្ត​លើកកម្ពស់​កាន់តែ​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ