ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​បាត​ថៃ​មាន​សាច់ដុំ​ខ្លាំង​ជាង​ដុល្លារ​អា​មេ​រិ​ក មិនធម្មតា​ទេ

4 ឆ្នាំ មុន

ថ្ងៃនេះ​លុយ​បាត​ថៃ​បង្ហាញ​ឥទ្ធិពល​ខ្លាំង​តទល់​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែតុលា​នេះ​ថា ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​តែ ៣០,០៨៥១​បាត…

ថ្ងៃនេះ​លុយ​បាត​ថៃ​បង្ហាញ​ឥទ្ធិពល​ខ្លាំង​តទល់​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែតុលា​នេះ​ថា ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​តែ ៣០,០៨៥១​បាត អត្រា​លក់ ៣០,៣០៩២​បាត ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង ios

ដោយឡែក កាលពី​ថ្ងៃ​ម្សិលមិញ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​រហូត​ដល់​៣០,១០០០ បាត និង​អត្រា​លក់ ៣០,៣២៤៦​បាត ។ ដូច្នេះ លុយ​បាត​ថៃ​ហក់​ឡើង​តម្លៃ​របស់​ខ្លួន បើ​ធៀប​នឹង​លុយ​ដុល្លារ​អា​មេ​រិ​ក ។

ចំពោះ​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​ជាមួយ​ប្រាក់​នៃ​បណ្តា​ប្រទេស​ផ្សេង​ៗ​ថ្ងៃនេះ​ដែរ រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៦០,០០​រៀល អត្រា​លក់ ៤.០៧៥,០០​រៀល , ១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ ២.៧៥២,៦៨​រៀល អត្រា​លក់​២.៨៥៦,៥៨ រៀល ។ រីឯ​ប្រាក់​អឺ​រ៉ូ ១​អឺ​រ៉ូ​មាន​អត្រា​ទិញ ៤.៤៧៨,១៨​រៀល អត្រា​លក់ ៤.៥៨៨,៤៥​រៀល , ១​យ៉េន​ជប៉ុន​មាន​អត្រា​ទិញ ៣៦,៧៧៥៤ រៀល អត្រា​លក់ ៣៧,៧៦៦៥​រៀល និង ១​បាត​ថៃ​មាន​អត្រា​ទិញ ១៣៤,២០ រៀល អត្រា​លក់ ១៣៥,២០​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ