ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រណាំងទូក​(​ង​) ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ចំណាត់​លេខ​១ គឺ​ទូក​ឈ្មោះ​សុវណ្ណ​រង្សី​យា​រាម

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រណាំងទូក (​ង​) អបអរ​សារ​ទ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខេត្តបន្ទាយមានជ័យ​ទូក​ចំណុះ​៧៦​នាក់ ចំណាត់​លេខ​១ គឺ​ទូក​ឈ្មោះ​សុវណ្ណ រង្សី​យា​រាម ដែល​បាន​បិត​ការ​ប្រណាំង​នៅ​រសៀល​ថ្ងៃ​ទី​៣០…

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រណាំងទូក (​ង​) អបអរ​សារ​ទ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខេត្តបន្ទាយមានជ័យ​ទូក​ចំណុះ​៧៦​នាក់ ចំណាត់​លេខ​១ គឺ​ទូក​ឈ្មោះ​សុវណ្ណ រង្សី​យា​រាម ដែល​បាន​បិត​ការ​ប្រណាំង​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ នៅ​ដងស្ទឹង​សិរី​សោភ័ណ ។

លោក អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា អបអរ​សារ​ទ​ក្នុង​ឱកាស ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ​រៀបចំ​ការ​ប្រណាំងទូក​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​៣០ ខែតុលា ឆ្នាំ​២០១៩​ដែល​មាន​ទូក​(​ង​) មាន​ចំនួន​២៦​ទូក មាន​ទូក​ចំណុះ​៧៦​នាក់ មាន​២​ទូក ទូក​ចំណុះ​៦៥​នាក់​មាន​ចំនួន​២​ទូក ទូក​ចំណុះ​២២​នាក់ មាន​១៥​ទូក ទូក​ចំណុះ​៥​នាក់ មាន​៥​ទូក ទូក​ចំណុះ​៣​នាក់ មាន​៣​ទូក ។

លោក​បាន​បញ្ជាក់​ថា ចំណាត់ថ្នាក់​នៃ​ការ​ប្រកួត​ទូក (​ង​) ដែល​ទទួល​ជ័យ​លា​ភី​លេខ​១ ទូក​ចំណុះ​៧៦​នាក់ មាន​ទូក​ឈ្មោះ សុវណ្ណ​រង្សី​យាម​រាម ទូក​ចំណុះ​៦៥​នាក់​ទូក សុវណ្ណ​រាជសីហ៍​បារមី​បន្ទាយ​មហា​នរ​គ ទូក​ចំណុះ​២២​នាក់ លេខ​១​ទូក​ឈ្មោះ ទូក​វត្ត​អង្គា​បុស្ស ទូក​សុវណ្ណ​គង្គា​មាន​ជ័យ​បារមី​វត្ត​អង្គា​បុស្ស ទូក​ចំណុះ​៥​នាក់ លេខ​១​ទូក​វត្ត​ស្តី​មង្គល​ធា​រាម​ចំការ​ចេក​ក្មេង​វត្ត​ចំការ​ចេក ទូក​ចំណុះ​៣​នាក់ លេខ​១ ទូក​បុប្ផា​អង្គា​បុស្ស​ពីរ និង​ទូក​វត្ត​អង្គា​បុស្ស ។

លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុម​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា អបអរ​សារ​ទ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​ការ​ការ​ប្រណាំងទូក (​ង​) រយៈពេល​២​ថ្ងៃ បណ្តែតប្រទីប តាំង​ពិ​ព័រ​ណ៌​ភូមិ​មួយ​ផលិតផល​មួយ ប្រឡង​ចម្រៀង​បុរាណ និង​សម័យ ។

ក្នុង​ឱកាស​បិត​ការ​ប្រណាំងទូក (​ង​) លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​ប្រគល់​រង្វាន់ និង​អំណោយ​ថវិការ​ជូន​ដល់​ទូក​ដែល​ជាប់​ចំណាត់ថ្នាក់​ជា​ការ​លើកទុក​ចិត្ត​ដល់​កីឡាករ​អុំទូក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ