ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​៣​ប្រការ​ដែល​បុគ្គល​គួរ​គោរព

4 ឆ្នាំ មុន

ភ្លើង​៣​ប្រការ​ដែល​បុគ្គល​គួរ​ធ្វើ​សក្ការៈ គោរព​បូជា ថែរក្សា​ឲ្យ​ល្អ​ប្រពៃ​នោះ​គឺៈ ១-​ភ្លើង​គឺ​អា​ហុ​នេ​យ្យ ភ្លើង​គឺ​មាតាបិតា ដែល​កូនប្រុស​កូនស្រី​ត្រូវ​គោរព​បូជា​ដោយ​ប្រពៃ​លោក​ហៅ​ថា ភ្លើង​អា​ហុ​នេ​យ្យ​បុគ្គល ។ ២-​ភ្លើង​គឺ​បុគ្គល​ជា​ស្វាមី​ត្រូវ​រក្សា​នូវ​កូន ប្រពន្ធ…

ភ្លើង​៣​ប្រការ​ដែល​បុគ្គល​គួរ​ធ្វើ​សក្ការៈ គោរព​បូជា ថែរក្សា​ឲ្យ​ល្អ​ប្រពៃ​នោះ​គឺៈ

១-​ភ្លើង​គឺ​អា​ហុ​នេ​យ្យ ភ្លើង​គឺ​មាតាបិតា ដែល​កូនប្រុស​កូនស្រី​ត្រូវ​គោរព​បូជា​ដោយ​ប្រពៃ​លោក​ហៅ​ថា ភ្លើង​អា​ហុ​នេ​យ្យ​បុគ្គល ។

២-​ភ្លើង​គឺ​បុគ្គល​ជា​ស្វាមី​ត្រូវ​រក្សា​នូវ​កូន ប្រពន្ធ ខ្ញុំបម្រើ​ប្រកបដោយ​ធម៌ គឺ​មានចិត្ត​ស្មោះស្មើ មនុស្ស​ទាំងឡាយ​ដែល​រស់នៅ​ក្នុងផ្ទះ​នោះ​ឱ្យ​បាន​ល្អ ។

៣-​ភ្លើង​គឺ​ទក្ខិណេយ្យបុគ្គល បាន​ដល់​សមណៈ ឬ​ព្រាហ្មណ៍​ក្នុង​លោក​នេះ ជា​អ្នក​វៀរ​ស្រឡះ​ចាក​សេចក្តី​ស្រវឹង និង​សេចក្តី​ប្រមាទ ស្ថិត​នៅ​ក្នុង​ខន្តី និង​សោរ​ច្ចៈ ទូន្មាន​នូវ​ចិត្តបាន​ល្អ​ហើយ ។

បុគ្គល​ណា​បាន​គោរព ថែរក្សា បម្រើភ្លើង​ទាំង​បី​ប្រការ​នេះ​បាន​ល្អ​ហើយ បុគ្គល​នោះ​នឹង​បាន​ជាទី​អភិរក្ស​នៃ​មនុស្ស​ល្អ​ៗ និង​ទេវតា​ទាំងឡាយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ