ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​ការ​គេង​ថ្ងៃ​រាល់ថ្ងៃ​ មាន​ប្រយោជន៍​ដល់​ម្ល៉ឹង​ផង!!!

4 ឆ្នាំ មុន

មនុស្ស​យើង​ធំ​ៗ​ហាក់បីដូចជា​ដឹង​ច្បាស់​ថា កាលណា​ក្មេង​តូច​ៗ​គេង​ថ្ងៃ​ច្រើន​គឺ​ល្អ​ចំពោះ​សុខ​ភាព និង​ភាព​វៃឆ្លាត​របស់​គេ ប៉ុន្តែ​មនុស្ស​ធំ​ខ្លួនឯង​បែរជា​ភ្លេច​ធ្វើ​រឿង​នេះ​ចំពោះ​ខ្លួនឯង​ទៅ​វិញ​។ ថ្វីបើ យើង​ត្រូវការ​ពេលវេលា​ធ្វើការ​រាល់ថ្ងៃ​ដើម្បី​បង្កើន​ផ​លិ​ផល​ការងារ​ក៏​ដោយ តែ​បើសិនជា​អស់កម្លាំង​ហើយ វា​គួរតែ​ដល់​ពេល​សម្រាក​ខ្លះ​ទើប​មាន​សុខភាព​។ ចំពោះ​ការ​គេង​ថ្ងៃនេះ​មិន​ចាំបាច់​ច្រើន​នោះ​ទេ គ្រាន់តែ​មួយស្របក​គឺ​គ្រប់គ្រាន់​ដើម្បី​បន្តការងារ​ថែម​ទៀត​ហើយ​។…

មនុស្ស​យើង​ធំ​ៗ​ហាក់បីដូចជា​ដឹង​ច្បាស់​ថា កាលណា​ក្មេង​តូច​ៗ​គេង​ថ្ងៃ​ច្រើន​គឺ​ល្អ​ចំពោះ​សុខ​ភាព និង​ភាព​វៃឆ្លាត​របស់​គេ ប៉ុន្តែ​មនុស្ស​ធំ​ខ្លួនឯង​បែរជា​ភ្លេច​ធ្វើ​រឿង​នេះ​ចំពោះ​ខ្លួនឯង​ទៅ​វិញ​។ ថ្វីបើ យើង​ត្រូវការ​ពេលវេលា​ធ្វើការ​រាល់ថ្ងៃ​ដើម្បី​បង្កើន​ផ​លិ​ផល​ការងារ​ក៏​ដោយ តែ​បើសិនជា​អស់កម្លាំង​ហើយ វា​គួរតែ​ដល់​ពេល​សម្រាក​ខ្លះ​ទើប​មាន​សុខភាព​។ ចំពោះ​ការ​គេង​ថ្ងៃនេះ​មិន​ចាំបាច់​ច្រើន​នោះ​ទេ គ្រាន់តែ​មួយស្របក​គឺ​គ្រប់គ្រាន់​ដើម្បី​បន្តការងារ​ថែម​ទៀត​ហើយ​។ ដូច្នេះ​តើ​វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​អ្វី​ខ្លះទៅ​នៅ​ពេល​មនុស្ស​យើង​មាន​ទម្លាប់​គេង​ថ្ងៃ0x017d7

១-ពង្រឹង​ដល់​ភាព​វៃឆ្លាត ៖ យើង​ទាំងអស់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការ​គេង​មិន​គ្រប់​នៅ​ពេល​យប់ វា​ពិតជា​ពិបាក​នឹង​ជំរុញ​ដល់​យើង​ក្នុង​ការ​ធ្វើ​ការងារ​នៅ​ព្រឹក​ឡើង​ណាស់​។ វា​មិន​ខុស​គ្នា​នឹង​ការ​គេង​ថ្ងៃ​ឡើយ ដូច្នេះ​បើសិនជា​មិន​បាន​គេង​ថ្ងៃ​សោះ វា​ក៏​អាច​ប៉ះពាល់​ដល់​ការ​រៀនសូត្រ ជា​ពិសេស​មិន​អាច​ទាញ​យក​សមត្ថភាព​នៃ​ភាព​វៃឆ្លាត​មក​ប្រើប្រាស់​បាន​គ្រប់គ្រាន់​ឡើយ​។

ការ​សិក្សា​បង្ហាញ​ថា ការ​គេង​ថ្ងៃ ៦០ ទៅ​៩០​ថ្ងៃ ត្រូវ​បាន​គេ​អះអាង​ថា​ជួយ​សម្រួច​ដល់​មុខងារ​ឆ្លាត​វៃ​របស់​មនុស្ស​យើង​ផង និង​បង្កើន​ការ​ប្រើ​អារម្មណ៍​ផ្លូវ​ចិត្តល្អ​រហូត​ដល់ ២៤​ម៉ោង​ឯណោះ​។

២-ពង្រឹង​ដល់​សុខភាព​បេះដូង​សរសៃឈាម ៖ ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​សាលា​ពេទ្យ Harvard បាន​រក​ឃើញ​ថា អ្នក​ដែល​គេង​ថ្ងៃ​ទៀងទាត់​មិនសូវ​ជា​មាន​ជំងឺ​ទាក់ទង​នឹង​បេះដូង​សរសៃឈាម​ទេ​នៅ​ថ្ងៃ​អនាគត់​។

៣-បន្ថយ​ស្ត្រេ​ស​និង​ថប់​អារម្មណ៍ ៖ អារម្មណ៍​នៃ​ភាព​នឿយហត់ និង​អស់កម្លាំង អាច​បណ្តាល​ឲ្យ​មាន​ភាព​ស្ត្រេ​ស​ជាប់​ខ្លួន​កាន់តែ​ច្រើន​។ តាម​ការ​សិក្សា​បាន​បញ្ជាក់​ថា ការ​គេង​ថ្ងៃ​បាន​ជោគជ័យ​នឹង​សម្រួល​ដល់​បញ្ហា​ខាងលើ ព្រមទាំង​លុប​បំបាត់​ភាព​តានតឹង​បាន​យ៉ាង​ល្អ​។

៤-គ្រប់គ្រង​ការ​ឃ្លាន​អាហារ ៖ នៅ​ពេល​អ្នកមាន​អារម្មណ៍​ថា​នឿយហត់ និង​អស់កម្លាំង វា​នឹង​ធ្វើ​ឲ្យ​រាង​កាយ​ចាប់ផ្តើម​ប្រាប់​ថា​ដល់​ពេល​ឃ្លាន​ហើយ​។ ទោះបីជា​យ៉ាងនេះ​ក្តី អារម្មណ៍​នៃ​ការ​ឃ្លាន​អាច​ធ្វើ​ឲ្យ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​ច្រើន​ជាង​ផ្តល់​សុខភាព​បាន​។ ប៉ុន្តែ​ការ​គេង​ថ្ងៃ​គឺជា​ជម្រើស​​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ប្តូរ​អារម្មណ៍​មក​ញ៉ាំ​អាហារ​សម្រន់​វិញ ព្រោះថា ការ​គេង​ថ្ងៃ​បន្តិច​អាច​ជួយ​ឲ្យ​មាន​កម្លាំង និង​ឈប់​គិត​អំពី​ការ​ញ៉ាំ​អាហារ​បាន​។ ការ​គេង​ត្រឹមតែ ១០ ទៅ​១៥​នាទី​នឹង​ជំរុញ​ដល់​អារម្មណ៍​ឃ្លាន​ខ្លាំង​បាន​យ៉ាង​អស្ចារ្យ​។

៥-ជំរុញ​ដល់​សកម្មភាព​រាង​កាយ​កាន់តែ​ល្អ ៖ ការ​គេង​ថ្ងៃ​ហាក់បីដូចជា​ផ្ទុយ​គ្នា​នឹង​សកម្មភាព​រាង​កាយ​មែន ប៉ុន្តែ​ការ​សិក្សា​បង្ហាញ​ថា កាលណា​កីឡាករ​អត្តពលកម្ម​គេង​ថ្ងៃ​ទៀងទាត់ នោះ​គេ​នឹង​អាច​ហាត់​កីឡា​នេះ​បាន​កាន់តែ​ល្អ ព្រោះតែ​វា​ជំរុញ​ដល់​មុខងារ​សាច់ដុំ ជំនាញ និង​ល្បឿន​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ