ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សកម្មភាពលួចលាក់កែច្នៃឈើខុសច្បាប់ នៅតែបន្តកើតមានទោះបីអាជ្ញាធរជាតិទប់ស្កាត់បទល្មើសព្រៃឈើយ៉ាងណាក៏ដោយ ហើយបានបញ្ជូនមនុស្សជាច្រើននាក់ដាក់ពន្ធនាគារក្រោយរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធ និងការជួញដូរឈើខុសច្បាប់ ។
ជាក់ស្តែង កាលពីរសៀលថ្ងៃទី៣០ ខែតុលានេះ សិប្បកម្មកែច្នៃឈើមួយកន្លែង នៅក្រុងសែនមនោរម្យ ត្រូវជំនាញបង្ក្រាបតែមិនមានមនុស្សណាម្នាក់ត្រូវឃាត់ខ្លួនឡើយ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីសហការជាមួយអាជ្ញាធរមូលដ្ឋានដឹកនាំ និងសម្របសម្រួលដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីបានចុះបង្ក្រាបទីតាំងបង្កើតរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយបានដកហូតវត្តុតាងរួមមាន ៖ តាបឈូសឈើ ០១គ្រឿង និងឈើអារប្រណិត (បេង-ធ្នង់) ចំនួន៤៥ដុំ -សន្លឹក និងឈើអារលេខ១ (គគីរ) ចំនួន០៣សន្លឹក ហើយបានយកទៅរក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីជាបណ្តោះអាសន្ន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ