ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី២នាក់ និង​បុរសម្នាក់ ត្រូវគេដេញតាមទាន់​ដល់ផ្ទះ​សំណាក់​

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នារី​២​នាក់ និង​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ បន្ទាប់​ពី​អ្នក​ទាំ​ង​៣​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង រួច​យក​ផ្លែ​ដូង​ដែល​ផឹក​អស់​ទឹក​គប់​កញ្ចក់​រថយន្ត​មួយ​គ្រឿង​​កំពុង​​បើកបរ​​តាម​ផ្លូវ បណ្តាល​អោយ​បែកកញ្ចក់​ ហើយ​ជន​បង្ក​ទាំង​៣​នាក់​ព្យាយាម​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​រហូត​ផ្ទះសំណាក់​មួយ​កន្លែង តែ​ក៏​ត្រូវ​ម្ចាស់​រថយន្ត​ដែល​បើក​ដេញ​តាម​ពីក្រោយ​រាយការណ៍​ជូន​សមត្ថកិច្ច​អោយ​ចុះ​ឃាត់ខ្លួន​បាន​តែ​ម្តង ។…

ខេត្តកំពង់ស្ពឺ ៖ នារី​២​នាក់ និង​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ បន្ទាប់​ពី​អ្នក​ទាំ​ង​៣​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង រួច​យក​ផ្លែ​ដូង​ដែល​ផឹក​អស់​ទឹក​គប់​កញ្ចក់​រថយន្ត​មួយ​គ្រឿង​​កំពុង​​បើកបរ​​តាម​ផ្លូវ បណ្តាល​អោយ​បែកកញ្ចក់​ ហើយ​ជន​បង្ក​ទាំង​៣​នាក់​ព្យាយាម​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​រហូត​ផ្ទះសំណាក់​មួយ​កន្លែង តែ​ក៏​ត្រូវ​ម្ចាស់​រថយន្ត​ដែល​បើក​ដេញ​តាម​ពីក្រោយ​រាយការណ៍​ជូន​សមត្ថកិច្ច​អោយ​ចុះ​ឃាត់ខ្លួន​បាន​តែ​ម្តង ។ ពាក់ព័ន្ធនឹងករណីនេះ គេមិនដឹងថាមូលហេតុអ្វីបានជា​​ជនបង្កទាំង​៣នាក់​នោះធ្វើ​​បែបនេះទេ ។

ករណី​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ​ថៃ្ង​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុង​ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​បង្ក​ទាំង​៣​នាក់​ខាងលើ ក្នុង​នោះ​១-​ឈ្មោះ ជួន វិ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ រស់នៅ​ភូមិ​ឯកភាព ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ២-​ឈ្មោះ ឡេ​ង ស្រី​កា ភេទ​ស្រី អាយុ​១៩​ឆ្នាំ បំរើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ ជា​អ្នក​រួម​ដំណើរ រស់នៅ​ភូមិ​ព្រៃ​ស្តី ឃុំ​ម្លប់​ស ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ និង ៣-​ឈ្មោះ ចាន់ ល​ក្ខិ​ណា ភេទ​ស្រី អាយុ​២៣​ឆ្នាំ បំរើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ ជា​អ្នក​រួម​ដំណើរ រស់នៅ​ភូមិ​ព្រៃ​ត្រាង ឃុំ​មាន​ជ័យ ស្រុក​ឈូក ខេត្តកំពត ។ ជន​បង្ក​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា ធុន​សេ​១២៥ ព​ណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១K-០៤០៤ ។

ចំណែក​រថយន្ត​មួយ​គ្រឿង​ខាងលើ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៤A-៨៨៩៩ បើកបរ​ដោយ​ឈ្មោះ វ៉ែន វី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សេកយៀ ឃុំ​អង្គ​ត្នោត ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

តាម​ការ​ឆ្លើយ​សារភាព​របស់​ជន​បង្ក​ខាងលើ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​ខ្លួន​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ចេញពី​ហាង​ខា​រ៉ាអូ​ខេ​មួយកន្លែង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​បាន​ធ្វើ​សកម្មភាព​យក​ផ្លែ​ដូង​ដែល​ផឹកទឹក​អស់​គប់​ទៅ​លើ​រថយន្ត​មួយ​គ្រឿង​ខាងលើ ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ បណ្តាល​ឱ្យ​បែក​កញ្ចក់​។

តាម​ការ​ឆ្លើយ​សារភាព​របស់​ជន​បង្ក​ខាងលើ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បង្កហេតុ​រួច ពួក​ខ្លួន​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ចូល​មក​ភូមិសាស្ដ្រ​ស្រុក​ប​សេដ្ឋ ពេល​នោះអ្នកបើកបរ​រថយន្ត​បាន​ដេញ​តាម​ទាន់​រហូត​ដល់​នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​ហេង​លី ស្ថិត​នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ រួច​ក៏​រាយការណ៍​ប្រា​ប់​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។

បច្ចុប្បន្ន ជន​បង្ក​ទាំង​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ប​សេដ្ឋ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ