ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តខ្លាំង​ម្ល៉េះ​! ខឹង​ប្រពន្ធ​ពេក ទប់​កំហឹង​មិន​​ជាប់​… ផ្ទះ​ខ្ទេច​គ្មាន​សល់ ងាប់​ទាំង​គោ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្ទះ​១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​បាន​ភ្លើង​ឆាបឆេះ​គ្មាន​សល់​ដោយសារ​ស្នាដៃ​បុរស​ជា​ប្តី​ដែល​មាន​កំហឹង​ទប់​មិន​ជាប់ ក្រោយ​ពេល​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ បណ្តាល​ឱ្យ​ងាប់​សត្វ​គោ​2​ក្បាល ព្រមទាំង​ខូចខាត​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ​ផង​ដែរ​។ ករណី​អគ្គិភ័យ​នេះ​កើតឡើង​កាលពី​ម៉ោង​៦​និង​30​នាទី​ល្ងាច ថ្ងៃ​ទី​29…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្ទះ​១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​បាន​ភ្លើង​ឆាបឆេះ​គ្មាន​សល់​ដោយសារ​ស្នាដៃ​បុរស​ជា​ប្តី​ដែល​មាន​កំហឹង​ទប់​មិន​ជាប់ ក្រោយ​ពេល​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ បណ្តាល​ឱ្យ​ងាប់​សត្វ​គោ​2​ក្បាល ព្រមទាំង​ខូចខាត​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ​ផង​ដែរ​។ ករណី​អគ្គិភ័យ​នេះ​កើតឡើង​កាលពី​ម៉ោង​៦​និង​30​នាទី​ល្ងាច ថ្ងៃ​ទី​29 ខែតុលា ឆ្នាំ 2019 នៅ​ចំណុច​ភូមិ​វ​ល្លិ៍​ប្រេង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​ជា​ប្ដី​ឈ្មោះ ភឿន ស​ម្ភ​ស្ស អាយុ​22​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អ៊ី​ម ហេម អាយុ​19​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ជា​ប្តី​មាន​ទំនាស់​ពាក្យ​សម្ដី​ជាមួយ​ប្រពន្ធ ដោយ​ទប់​កំហឹង​មិន​ជាប់ ស្រាប់តែ​ដុត​ផ្ទះ​ខ្លួនឯង បណ្តាល​ឱ្យ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់ និង​ធ្វើ​ឱ្យ​គោ​ចំនួន​២​ក្បាល​ងាប់​ត្រូវ​ភ្លើង​ឆេះ​ងាប់​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ។ ហើយ​ផ្ទះ​ដែល​បុរស​ជា​ប្តី​ដុត​ឆេះ​ខ្ទេច​នេះ មាន​ទំហំ​5​គុណ​6​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី សង់​ផុត​ដី (​ផ្ទះ​ខ្ពស់​) និង​ឆះ​អស់​គ្រែ​2 ពូក​1 ទូ​ឈើ​1 និ​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ប្តី​មក​សាកសួរ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ បាន​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​5​គ្រឿង ក្នុង​រថយន្ដ​ស្រុក​សំរោង​ទង​01​គ្រឿង រថយន្ដ​ស្រុក​ភ្នំស្រួច​01​គ្រឿង រថយន្ដ​ការិយាល័យ​អគ្គិភ័យ​03​គ្រឿង ផង​ដែរ ប៉ុន្តែ​ប្រើប្រាស់​ទឹក​ពន្លត់​អស់​ចំនួន​01​រថយន្ដ​ប៉ុណ្ណោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ