ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ​រៀបចំ​ពិធី​ប្រណាំង​ទូកង​រយៈពេល​២​ថ្ងៃ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ព្រះរាជ​ពិធីបុណ្យអុំទូក​ឆ្នាំ​២០១៩​នេះ ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​ពិធីប្រណាំងទូក​.​ង​ចំនួន​២​ថ្ងៃ ដោយ​មាន​ទូកង​ចំនួន​២៦​ទូក​ចូលរួម​ប្រណាំង​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩ នៅ​ដងស្ទឹង​ក្រុង​សិរី​សោភ័ណ ក្រោយ​បរិវេណ​សកល​វិទ្យាល័យ​មាន​ជ័យ​។ លោក…

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ព្រះរាជ​ពិធីបុណ្យអុំទូក​ឆ្នាំ​២០១៩​នេះ ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​ពិធីប្រណាំងទូក​.​ង​ចំនួន​២​ថ្ងៃ ដោយ​មាន​ទូកង​ចំនួន​២៦​ទូក​ចូលរួម​ប្រណាំង​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩ នៅ​ដងស្ទឹង​ក្រុង​សិរី​សោភ័ណ ក្រោយ​បរិវេណ​សកល​វិទ្យាល័យ​មាន​ជ័យ​។

លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា អបអរសាទរ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​២០១៩ ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​ការ​ប្រណាំងទូក​.​ង​រយៈពេល​២​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២៩​ដល់​៣០ ខែតុលា ឆ្នាំ​២០១៩ ដែល​ការ​ប្រណាំង​មាន​ចំងាយ​៥៥០​ម៉ែត្រ និង​មាន​ទូកង​ចំនួន​២៦​ទូក​ចូលរួម ក្នុង​នោះ​ទូក​ចំណុះ​ជាង​៧០​នាក់​មាន​ចំនួន​២​ទូក​, ទូក​ចំណុះ​ជាង​៦០​នាក់​មាន​ចំនួន​២​ទូក​, ទូក​ចំណុះ​២២​នាក់​មាន​១៥​ទូក​, ទូក​ចំណុះ​៥​នាក់​មាន​ចំនួន​៥​ទូក និង​ទូក​ចំណុះ​៣​នាក់​មាន​៣​ទូក​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ប្រវត្តិ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ គឺ​មាន​ចែង​ក្នុង​ឯកសារ​ពង្សាវតារ​ខ្មែរ ឯកសារ​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត​ក្រុម​ជុំនំ​ទំនៀមទម្លាប់​ខ្មែរ​នៅ​ពុទ្ធ​សាសន​បណ្ឌិត​រង​ឯកសារ​របស់​ប្រវត្តិវិទូ​បរទេស​ក៏​ដូច​ជា​តាម​សិលាចារឹក​នៃ​ប្រាសាទ​អង្គរ ប្រាសាទបន្ទាយឆ្មារ បាន​បញ្ជាក់​ថា​មានការ​បកស្រាយ​ជា​ច្រើន ហើយ​ព្រះរាជ​ពិធីបុណ្យ​នេះ​ក៏​មាន​រៀបចំ​ធ្វើ​ប្លែក​ៗ​ពី​គ្នា​ផង​ដែរ ។

លោក អ៊ុំ រាត្រី បាន​បញ្ជាក់​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ​និង​អកអំបុក គឺ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​ធ្វើ​ឡើង​ជាង​រៀង​រាល់​ឆ្នាំ​ដូច​ការ​ប្រណាំង​ទូកង​មក​ពី​បណ្តា​អង្គភាព​និង​ស្រុក​-​ក្រុង ហើយ​ទូក​ដែល​ទទួល​បាន​ជ័យ​លា​ភី​នឹង​ទទួល​បាន​ពានរង្វាន់ ព្រមទាំង​ថវិកា និង​សម្ភារៈ​ដែល​រៀបចំ​ដោយ​រដ្ឋបាល​ខេត្ត​និង​មន្ទី​អង្គភាព​ពាក់ព័ន្ធ​បាន​ចូលរួម​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ