ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧកញ៉ា ទៀ វិចិត្រ ផ្តល់​អូរ​ប័​រ​6​គ្រឿង​​ ចេញរក​ស្ត្រី​អង់គ្លេស​ដែល​បាត់​ខ្លួន

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ឧកញ៉ា ទៀ វិចិត្រ ដែលអ្នក​រស់នៅ​ខេត្ត​មាត់សមុទ្រ​និង​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​ស្គាល់​យ៉ាង​ច្បាស់​ថា លោក​ជា​ឧកញ៉ា​ចិត្តធម៌​ម្នាក់​ តែងតែ​ជួយ​យកអាសា​អ្នក​ក្រីក្រ​ទន់ខ្សោយ​នោះ ពេល​នេះ​លោក​បាន​សម្រេច​ចូលរួម​ដោយ​ផ្ទាល់ ព្រមទាំង​បញ្ជូន​អូ​ប័​រ​ចំនួន​៦​គ្រឿង…

ខេត្ត​ព្រះ​សីហ​នុ ៖ ឧកញ៉ា ទៀ វិចិត្រ ដែលអ្នក​រស់នៅ​ខេត្ត​មាត់សមុទ្រ​និង​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​ស្គាល់​យ៉ាង​ច្បាស់​ថា លោក​ជា​ឧកញ៉ា​ចិត្តធម៌​ម្នាក់​ តែងតែ​ជួយ​យកអាសា​អ្នក​ក្រីក្រ​ទន់ខ្សោយ​នោះ ពេល​នេះ​លោក​បាន​សម្រេច​ចូលរួម​ដោយ​ផ្ទាល់ ព្រមទាំង​បញ្ជូន​អូ​ប័​រ​ចំនួន​៦​គ្រឿង រួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ក្នុង​ការ​ស្វែងរក​ស្ត្រី​ជនជាតិ​អង់គ្លេស​ដែល​បាត់​ខ្លួន​នៅ​កោះ​រ៉ុ​ង​សន្លឹម ដែល​រហូត​មក​ដល់​ល្ងាច​
ថ្ងៃ​ទី២៩ ខែតុលា នៅ​តែ​រក​មិន​ទាន់​ឃើញ​នៅឡើយក្រោយ​ពី​រុករក​អស់​រយៈពេល​៥​ថ្ងៃ​កន្លង​មក ។

លោក​ឧកញ៉ា ទៀ វិចិត្រ បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​ដើម្បី​រួមចំណែក​ស្វែងរក​ស្ត្រី​ជនជាតិ​អង់គ្លេស​ឈ្មោះ Amelia Bambridge ដែល​បាត់​ខ្លួន ខ្ញុំ​សូម​ចូលរួម​ដោយផ្ទាល់ ព្រមទាំង​បញ្ជូន​អូ​ប័​រ​ចំនួន​៦​គ្រឿង សម្រាប់រួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ក្នុង​ការ​ស្វែងរក​ស្ត្រី​ជនជាតិ​អង់​គ្លេស​នេះ ដែល​បាត់​ខ្លួន​តាំងពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ ឱ្យ​អស់ពី​លទ្ធភាព​នូវ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​»។

យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន សម្រាប់ការ​រុករក​នៅ​ថ្ងៃ​ទី​២៩ តុលា បើ​តាម​មន្ត្រី​រដ្ឋបាលក្រុង​កោះ​រ៉ុ​ង​ឱ្យ​ដឹង​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​២៩ ខែតុលា ការ​ស្វែងរក​ស្ត្រី​ជនជាតិ​អង់គ្លេស​មួយ​រូប ដែល​បាត់​ខ្លួន​នៅ​កោះ​រ៉ុ​ង​នោះ មិន​ទាន់​ប្រទះ​ឃើញ​នៅឡើយ​ទេ ហើយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​គ្រប់​ផ្នែក រួម​ជាមួយ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ផង កំពុង​ធ្វើ​ប្រតិបត្តិការ​ស្វែងរក​បន្ត​ដោយ​ថ្មើរជើង​នៅ​លើដីគោក​ក្នុង​តំបន់​ព្រៃ​ភ្នំ​ផង ក្នុង​នោះ​មានការ​ប្រើប្រាស់​កាមេរ៉ា​ដ្រូ​ន​ពីលើ​អាកាស ហើយ​នៅ​ក្នុង​ទឹកក្បែរ​ឆ្នេរសមុទ្រ​ក៏​មាន​ក្រុម​អ្នក​មុជទឹក​ស្វែងរក​ដែរ ។

ស្ត្រី​ជនជាតិ​អង់គ្លេស​ដែល​បាត់​ខ្លួន​នេះ ឈ្មោះAmelia Bambridge អាយុ​២១​ឆ្នាំ ដែល​យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច​បញ្ជាក់​ថា បាន​បាត់​ដំណឹង​ក្នុងភូមិ​សាស្ត្រ​ក្រុង​កោះ​រ៉ុ​ង ចាប់ពី​វេលា​ម៉ោង​ជិត​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ២០១៩ ដែល​មិន​ទាន់​ដឹង​ថា​ជា​ការ​វង្វេង​ដូច​ករណី​ជនបរទេស​ខ្លះ​ដែល​ធ្លាប់​វង្វេង​បាត់​ក្នុង​ព្រៃ​លើ​កោះ​កន្លង​មក ឬ​ដោយហេតុ​ការណ៍​ណាមួយ​នៅឡើយ ដែល​អ្នកខ្លះ​ដាក់​ការ​សង្ស័យ​ពី​ឧប្បត្តិហេតុ​លង់ទឹក​សមុទ្រ ។នៅ​ថ្ងៃ​នោះ​ដែរ នៅ​លើ​បណ្តាញ​សង្គម​មានការ​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​នានា​ដែល​គេ​ថត​បាន​ដោយ​ចៃដន្យ មុន​ពេល​ស្ត្រី​រូប​នេះ​បាត់​ខ្លួន ៕

អត្ថបទសរសេរ ដោយ