ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​LASED II ​ជួយឲ្យ​កសិករ​ទទួល​បាន​ចំណូល​កាន់តែ​រឹង​មាំ ខណៈ​ខេត្ត​៥​កំពុង​អនុវត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ គម្រោង​ស្តី​ពី​ការ​បែងចែក​ដី​សង្គមកិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​២​ឬ​ហៅ​ថា LASED II ដែល​ទទួល​បាន​ថវិកា​គាំំ​ទ្រ​ពី​រាជរដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ​២៥​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​អនុវត្ត​គម្រោង​រយៈពេល​៥​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៧​ដល់​២០២៣ ធ្វើ​ឱ្យ​ក្រុម​ប្រជាពលរដ្ឋ (​សម្បទា​និក​) កំពុង​អនុវត្ត​គម្រោង​ទទួល​បាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​កាន់តែ​រឹង​មាំ ខណៈ​បច្ចុប្បន្ន​ខេត្ត​ចំនួន​៥​កំពុង​អនុវត្ត​។…

​រាជធានី​ភ្នំពេញ​៖ គម្រោង​ស្តី​ពី​ការ​បែងចែក​ដី​សង្គមកិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​២​ឬ​ហៅ​ថា LASED II ដែល​ទទួល​បាន​ថវិកា​គាំំ​ទ្រ​ពី​រាជរដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ​២៥​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​អនុវត្ត​គម្រោង​រយៈពេល​៥​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៧​ដល់​២០២៣ ធ្វើ​ឱ្យ​ក្រុម​ប្រជាពលរដ្ឋ (​សម្បទា​និក​) កំពុង​អនុវត្ត​គម្រោង​ទទួល​បាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​កាន់តែ​រឹង​មាំ ខណៈ​បច្ចុប្បន្ន​ខេត្ត​ចំនួន​៥​កំពុង​អនុវត្ត​។

ថ្លែងប្រាប់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​និង​ដៃគូ​គាំំ​ទ្រ​គម្រោង LASED II កាល​ថ្មី​ៗ​នេះ​លោក ខាន់ ចំណាន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង LASED II ប្រចាំ​ខេត្តក្រចេះ​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​អនុម័ត​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ចំនួន ៣. ២៩៤​ហិ​កតា ជូន​ដល់​ឃុំ​សំបុក បច្ចុប្បន្ន​មាន​សម្បទា​និក​ចំនួន ៥៥៤​គ្រួសារ​កំពុង​រស់នៅ រីឯ​ឃុំ​ចង្ក្រង់ មាន​សម្បទា​និក​ចំនួន ៣៣១​គ្រួសារ កំពុង​រស់នៅ​លើ​ផ្ទៃដី​ជាង ៦១២​ហិ​កតា​។​លោក​បាន​បញ្ជាក់​ថា «​កាលពី​ឆ្នាំ​២០១៨ គិត​ជា​មធ្យម ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ​សម្បទា​និក​នៅ​ឃុំ​ទាំង​ពីរ ស្មើ​ជាង ២. ៣០០​ដុល្លារ​អា​មេ​រិ​ក ដែល​ចំណូល​នេះ​បាន​មក​ពី​ប្រកប​មុខ​របប​កសិកម្ម​ដូច​ជា ការ​ដាំ​ដុះ​ដំណាំ​បន្លែ ឈើ​ហូប​ផ្លែ និង​ការ​ចិញ្ចឹមសត្វ​»​។

លោក វេ​ង​សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​មាន​ប្រសាសន៍​ថា ស្ថានភាព​ជីវភាព​របស់​សម្បទា​និក​មាន​លក្ខណ​:​ល្អ​ប្រសើរ​ជា​បន្តបន្ទាប់ តាម​រយ​:​ការ​កើនឡើង​នូវ​ផលិតផល​កសិកម្ម​ដែល​ពួក​គាត់​បាន​ធ្វើការ​ដាំ​ដុះ​ដំណាំ​ដូច​ជា​ស្វាយចន្ទី ដំឡូង​មី បន្លែបង្កា និង​ការ​ចិញ្ចឹម​គោ និង​មាន់​លើ​ដី​ដែល​ទទួល​បាន​គឺជា​ចំណូល​ដ៏​រឹង​មាំ ហើយ​បាន​កែប្រែ​កម្រិតជីវភាព​របស់​ពួក​គាត់​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន ពី​គ្រួសារ​គ្មាន​លទ្ធភាព​ទៅ​ជា​គ្រួសារ​ដែល​មាន​ជីវភាព​សមរម្យ មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ និង​អាច​ផ្តល់​ឱកាស​ដល់​កូន​ៗ​ទៅ​សិក្សា​រៀនសូត្រ​។

តាម​លោក​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា ដោយ​មានការ​យកចិត្តទុកដាក់ និង​គាំទ្រ​ខ្ពស់​ពី​រាជរដ្ឋាភិបាល រួម​ជាមួយ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ប្រសើរ​ពី​ដៃគូ​អភិវឌ្ឍន៍​តាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍​-​និង​សហគមន៍​” គ្រួសារ​សម្បទា​និក​ក៏​ដូច​ជា​ប្រជា​កសិករ​គ្រប់​រូប​នឹង​អាច​ឈាន​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​ជាតិ​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០ និង​កម្រិត​ខ្ពស់​នា​ឆ្នាំ ២០៥០​។​ទាមទារ​ឲ្យ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​បន្ត​ចូលរួម សហការ​ឲ្យ​បាន​ពេញលេញ មាន​ឆន្ទ​: ឧត្តមគតិ និង​ភាព​ទទួលខុសត្រូវ​ខ្ពស់ ធ្វើ​យ៉ាងណា​ឱ្យ​សម្បទា​និក​ទាំងអស់​មានឱកាស និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​។ ទន្ទឹម​នឹង​នេះ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្រូវ​បន្ត​ផ្តល់​បច្ចេកទេស​កសិកម្ម​ទំនើប ការ​ធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ការ​ធ្វើ​ជីវៈ​សុវត្ថិភាព​ដល់​សត្វ​របស់​ពួក​គាត់​ជា​ប្រចាំ និង​ជា​ពិសេស​ត្រូវ​ជំរុញ​ការ​បង្កាត់​ពូជ​គោ​សប្ប​និមិត្ត ដើ​ម្ប​ង្កើ​ន​ប្រាក់​ចំណូល​គ្រួសារ​។

តាម​ក្រសួងកសិកម្ម គោលបំណង​ចំបង​របស់​គម្រោង LASED II នេះ​គឺ​ដើម្បី​ជួយ​លើកកម្ពស់​កម្រិតជីវភាព​របស់​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ដែល​គម្រោង​នេះ​បាន​ជួយ​គាំទ្រ​ដល់​គម្រោង​សម្បទាន​ដី​សង្គមកិច្ច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ចែក​ដី​ឱ្យ​កសិករ​គ្មាន និង​មាន​ដី​តិចតួច​ដើម្បី​ប្រកប​របប​កសិកម្ម​ចិញ្ចឹម​គ្រួសារ​។

គម្រោង​បាន​អនុវត្ត​លើ​ខេត្ត​គោលដៅ​ចំនួន​៥ មាន​ខេត្ត​ត្បូងឃ្មុំ​, ក្រចេះ​, កំពង់​ឆ្នាំ​, កំពង់ស្ពឺ និង​កំពង់ធំ ដោយ​បាន​ផ្តល់​ប្រយោជន៍​ជូន ៤. ៤៤១ គ្រួសារ តាម​រយ​:​ការ​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​តូច និង​ផ្តល់​សេវា​គាំទ្រ​បច្ចេកទេស​កសិកម្ម​មូលដ្ឋាន​ដើម្បី​កែ​លម្អ​កម្រិតជីវភាព​តាម​រយ​:​ការ​បង្កើន​ប្រាក់​ចំណូល​។ គម្រោង​នេះ​មាន​រយ​:​ពេល ៥​ឆ្នាំ ដោយ​ចាប់​អនុវត្ត​ពី​ឆ្នាំ ២០១៧-២០២២ ថវិកា​សរុប ២៥​លាន​ដុល្លារ ដែល​ជា​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​បដិភាគ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារពិភពលោក​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ