ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗភ័យផ្អើលឆោឡោ ក្រោយឃើញ​ផ្សែង​ហុយទ្រលោម​ចេញពីផ្ទះជាន់​ទី​១

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទប់​ផ្ទះល្វែង​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់​ទាន់ ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​។ ហេតុការណ៍​អគ្គី​ភ័យ​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ ២០១៩ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ…

រាជធានី​ភ្នំពេញ ៖ បន្ទប់​ផ្ទះល្វែង​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់​ទាន់ ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​។

ហេតុការណ៍​អគ្គី​ភ័យ​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ ២០១៩ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ នៅ​តាម​បណ្តោយ​ផ្លូវ​៩៣ ក្នុងភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ឈ្មោះ​ប៉ូ ផល្លា ភេទ​ស្រី អាយុ​ប្រមាណ​៥៣​ឆ្នាំ ។

តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់​ស្ថិត​នៅ​ខាងក្រោម​ផ្ទះ ហើយ​គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​នៅ​ផ្ទះ​ជាន់​ទី​១ ដោយ​មាន​ផ្សែងហុយ​ទ្រលោម បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​នាំ​គ្នា​ជួយ​យក​បំពង់​ពន្លត់អគ្គីភ័យ​ទៅ​បាញ់​ពន្លត់ បន្ទាប់​ភ្លើង​ក៏​បាន​រលត់​ទៅ​វិញ​។ នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ រថយន្ត​ពន្លត់អគ្គីភ័យ​បាន​ទៅ​អន្តរាគមន៍​ចំនួន​១​គ្រឿង​តែ​ពុំ​បាន​បាញ់​នោះ​ទេ ដោយ​អ្នក​ភូមិ នាំ​គ្នា​ជួយ​ពន្លត់​រលត់​ទាន់ ។

ករណី​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ខាងលើ​នេះ​ត្រូវ​បាន​ម្ចាស់​មានការ​សង្ស័យ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ចេញពី​ម៉ាស៊ីនត្រជាក់ ហើយ​បែក​ផ្កាភ្លើង​ធ្លាក់​កម​លើ​ពូក ទើប​ក្លាយជា​អគ្គី​ភ័យ​ឆាបឆេះ​តែ​ម្តង ។

តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​បានអោយ​ដឹង​ថា សម្ភារៈ​រួម​មាន គ្រែ និង​ពូក ព្រមទាំង​របស់របរ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​បន្ទប់ដេក​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ