ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់ ​ថ្ងៃ​ភ្ជាប់ពាក្យ​កូន​ បែរជា​ឪពុក និង​ប្អូន​ត្រូវ​រន្ទះបា.ញ់​ទៅ​វិញ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រន្ទះបាញ់​ឪពុក​នឹង​កូនប្រុស​បណ្តាល​ឲ្យ​សន្លប់​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៨ តុលា​នេះ ខណៈ​កំពុង​តែ​ធ្វើ​ពី​ធី​ភ្ជាប់ពាក្យ​កូន​នៅ​នឹង​លំនៅ​ឋាន​របស់​ខ្លួន ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​ព្រះ​ប្រឡាយ…

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រន្ទះបាញ់​ឪពុក​នឹង​កូនប្រុស​បណ្តាល​ឲ្យ​សន្លប់​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៨ តុលា​នេះ ខណៈ​កំពុង​តែ​ធ្វើ​ពី​ធី​ភ្ជាប់ពាក្យ​កូន​នៅ​នឹង​លំនៅ​ឋាន​របស់​ខ្លួន ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​ព្រះ​ប្រឡាយ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះជា​ឪពុក​ឈ្មោះ អិន អឿ​ន អាយុ​៤៣​ឆ្នាំ រង​របួសស្រាល និង​ម្នាក់​ទៀត​ត្រូវជា​កូន​ឈ្មោះ អេ​ន មេ​សា អាយុ​១០​ឆ្នាំ រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសា​នាំ​យក​មក​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ។

ទាក់ទិន​នឹង​គ្រោះ​ដោយ​ធម្មជាតិ​រន្ទះបាញ់​នេះ ក្រុម​គ្រួសារ​នឹង​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្រុម​គ្រួសារ​នេះ​បាន​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​កូនប្រុស​ស្រី ក្នុង​ខណៈនោះ​មេឃ​ឡើង​ពពក​ពណ៌​ខ្មៅ ក្រោយមក​មាន​ធ្លាក់​ទឹកភ្លៀង​លាយឡំ​ទៅ​ដោយ​រន្ទះបាញ់ ត្រូវ​ជន​រង​គ្រោះ​ទាំង​ពី​នាក់​ឪពុក និង​កូន​បណ្តាល​ឲ្យ​សន្លប់​តែ​ម្តង ។

គ្រូពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​ទាំង​ពីរ​នាក់​ឪពុក និង​កូន​នោះ​បន្ទាប់​ពី​បាន​ដឹក​យក​មក​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​អន្លង់​វែង​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើការ​សង្គ្រោះ​បាន​រួច​ផុត​ពី​សេចក្តីស្លាប់​បាត់បង់​ជីវិត​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ