ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ជា​ឃាតករ​បា.ញ់​សម្លា.ប់​បងថ្លៃ​ទៅ​តុលាការ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនសង្ស័យ​ជា​ឃាតករ​បាញ់​សម្លាប់​បងថ្លៃ បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​ករណី​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គំនុំ​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក ។…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនសង្ស័យ​ជា​ឃាតករ​បាញ់​សម្លាប់​បងថ្លៃ បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​ករណី​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គំនុំ​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក ។ គួររំលឹកថា ករណី​បាញ់ប្រហារ​បងថ្លៃ​…​ផ្តើម​ពី​ហៅ​ផឹក តែ​ប្រកែក​អត់​ផឹក

ជនសង្ស័យ​ឈ្មោះ មាស ណា​រ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន ស្នាក់​នៅផ្ទះ​នៅផ្ទះ​លេខ​៧៧H​ ផ្លូវ​លេខ​២៧១ ភូមិ​១២ សង្កាត់​ទឹក ល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ជួប រតនា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ពងទឹក នឹង​មាន​អាសយដ្ឋាន​ស្នាក់​នៅ​ម្តុំ​វត្ត​ស្លែង ភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៩ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង ដោយ​ជនសង្ស័យ​បាន​ប្រើ​កាំភ្លើងខ្លី​ម៉ាក​k៥៩ បាញ់ប្រហារ​ទៅ​លើ​ជន​រង​គ្រោះជា​បងថ្លៃ​ដែល​កំពុង​ដេក​លើ​គ្រែ​ចំនួន​៤​គ្រាប់ តែ​ផ្ទុះ​៣​គ្រាប់ បណ្តាល​ឱ្យ​ត្រូវ​ចំ​ក្បាល​ស្លាប់​ភ្លាម​ៗ រួច​ជនសង្ស័យ​បាន​បោះ​កាំភ្លើង​ចោល ហើយ​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់ ។ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​សារភាព​នៅ​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​៣ ខណ្ឌទួលគោក​វិញ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​ដែល​ជា​ត្រូវជា​បងថ្លៃ​របស់​ខ្លួន​បាន​ធ្វើ​ដំណើរ​ទៅ​មើល​ម្តាយ​ដែល​កំពុង​មាន​ជំងឺ​នៅផ្ទះ ពេល​នោះ​ខ្លួន​បាន​ទៅ​ទិញ​ស្រា​មក​ផឹក ហើយក៍​បាន​ហៅ​បងថ្លៃ​ឲ្យ​ផឹក​ដែរ ព្រមទាំង​បាន​យក​ស្រា​បៀរ​ហុចទៅ​​ឱ្យ​​បងថ្លៃ​ទៀត​ផង តែ​បងថ្លៃ​មិន​ទទួល ទើប​ខ្លួន​ខឹង​ក៏​ដក​កាំភ្លើងខ្លី​បាញ់ប្រហារ​តែ​ម្តង​ទៅ ។

តាម​ប្រភព​ពី​សាក្សី​ពី​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​បងថ្លៃ​របស់​ជនសង្ស័យ​បាន​បំភ្លឺ​ថា កន្លង​មក​ជនសង្ស័យ​ជា​ប្អូនថ្លៃ​ម្នាក់​នោះ​ជា​មនុស្ស​រស់នៅ​មិន​ចុះសម្រុង​ក្នុង​ក្រុម​គ្រួសារ​ទេ ហើយ​តែងតែ​បង្កទំនាស់​រករឿង និ​ង​ធ្លាប់​គំរាម​សម្លាប់​ម្តាយក្មេក​ទៀត​ផង ។ មិនតែប៉ុណ្ណោះ​កាលពី​ប្រមាណ​៤​ថ្ងៃមុន ជនសង្ស័យ​បាន​សរសេរ​លើ​ក្រដាស​គំរាម ដែល​មាន​ខ្លឹមសារ​ថា «​ធ្វើ​អី​មិន​ចេះ​ថ្នមដៃ​ប្រយ័ត្ន​បែកក្បាល​» ហើយ​ក្រដាស​នេះ​ត្រូវ​បាន​ជនសង្ស័យ​យក​មក​បិទ​លើ​ជញ្ជាំង​ផ្ទះ​ជា​ច្រើន​ផ្ទាំង តែ​ពុំ​មាន​អ្នក​ណា​ចាប់​អា​ម្មរណ៍ និង​មិន​នឹក​ស្មានថា ជនសង្ស័យ​ធ្វើ​បែប​នេះ​សោះ ។

សំណុំរឿង​នេះ​បាន​នឹង​កំពុង​ស្ថិត​នៅ​ដំណាក់កាល​តំណាង​អយ្យការ​សាកសួរ​នៅឡើយ​ទេ បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ចោទប្រកាន់​ជនសង្ស័យ​មិន​ទាន់​ជា​ផ្លូវការ​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ដោយ​សង្ស័យ​មាន​គំនុំ​ជាមួយ​ជន​រង​គ្រោះជា​ច្រើន​ឆ្នាំ​មក​ហើយ ។ បើ​ការ​ចោទប្រកាន់​បទល្មើស​ឃាតកម្ម​គិត​ទុក​ជា​មុន​នោះ​មែន តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ តម្រូវ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ