ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ខ្មែរ​ម្នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ដោះ​លែង​អ្នកទោស​ខ្មែរ​ម្នាក់​ចេញពី​ពន្ធ​ធនាគា​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ជាំ…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ដោះ​លែង​អ្នកទោស​ខ្មែរ​ម្នាក់​ចេញពី​ពន្ធ​ធនាគា​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង​ឈ្មោះ ណេ​វ ហៀ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ស្នួល ឃុំ​ទ័ព​មាន ស្រុក​ស្ព​ង ខេត្តកំពង់ស្ពឺ ក្រុម​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​ចោទ​ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រ​ញួ​ង​ខុសច្បាប់​ចូល​តាម​ច្រក​ត្រពាំង​បី ។

មន្ត្រី​បម្រើ​ការងារ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​អ្នកទោស​ខ្មែរ​ពី​ក្រុម​អាជ្ញាធរ​ថៃ​រួច​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ក្នុង​ទឹកដី​ថៃ​បន្ត​ទៀត ខណៈ​នេះ​បាន​ឱ្យទៅ​ស្រុក​កំណើត​ជួបជុំ​ក្រុម​គ្រួសារ​វិញ​នៅ​ក្នុង​ថ្ងៃ​ដដែល ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ