ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា អ៊ា​ង សុធា ម្ចាស់​ជ័យ​លា​ភី​ជាប់​លេខ​២ យ៉ាងម៉េច​ដែរ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន​ជា​ច្រើន​បាន​តាមដាន​ម្ចាស់​ជ័យ​លា​ភី​លេខ​១ ផ្នែក​នារី គឺ​កញ្ញា វង្ស ម៉ា​លី​ន ដែល​ច្រៀង​វិញ្ញាសា​សម័យ ទទួល​ពាន​ប្រឡង​លំដាប់​ជាតិ ។…

រាជធានី​ភ្នំពេញ ៖ មហាជន​ជា​ច្រើន​បាន​តាមដាន​ម្ចាស់​ជ័យ​លា​ភី​លេខ​១ ផ្នែក​នារី គឺ​កញ្ញា វង្ស ម៉ា​លី​ន ដែល​ច្រៀង​វិញ្ញាសា​សម័យ ទទួល​ពាន​ប្រឡង​លំដាប់​ជាតិ ។ ជាមួយ​គ្នា​នេះ​សូម​ងាក​មក​មើល​កញ្ញា អ៊ា​ង សុធា ដែល​មក​ពី​ខេត្តតាកែវ​វិញ​ម្តង គឺ​នាង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ ទូ​ទាំង​ប្រទេស ហើយ​លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​សាមីខ្លួន​រំភើប​បំផុត ។

កញ្ញា អ៊ា​ង សុធា ជា​បេ​ក្ខ​នារី​ជាប់​លេខ​១ សម័យ​ផ្នែក​នារី​តំណាង​នៅ​ខេត្តតាកែវ ហើយ​ត្រូវ​បាន​បញ្ជូន​ឲ្យ​មក​ប្រឡង​មហោស្រព​ចម្រៀង​ខ្មែរ​ជា​សាកល​លើក​ទី​៥ ឆ្នាំ​២០១៩ ជាមួយ​បណ្តា​ខ​ត្ត​-​ក្រុង ២៥ និង​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ក្រៅប្រទេស ។

នៅ​ក្នុង​ការ​ប្រឡង​ចម្រៀង​នេះ អ៊ា​ន សុធា បាន​ប្រមូល​ស្មារតី​ច្រៀង​ដាក់​អារម្មណ៍​តាម​អត្ថន័យ​ចម្រៀង រហូត​ជាប់​ឆ្លងកាត់​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ និង​បាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ។ អ៊ា​ង សុធា មានភ័ព្វ​សំណាង​ក្លាយជា​ម្ចាស់​ពាន​លេខ​២ ផ្នែក​នារី​ចម្រៀង​សម័យ ដោយ​នាង​ច្រៀង​បទ «​ចម្រៀង​អ​វ​សាន្ត​» ។

អ៊ា​ង សុធា ឲ្យ​ដឹង​ថា នាង​រស់នៅ​ទីរួមខេត្ត​តាកែវ ច្រៀង​ចម្រៀង​បុរាណ​បាន​ច្រើន​ហើយ​ហាត់​រៀន​ក៏​ច្រើន ព្រោះ​ក្រុម​គ្រួសារ​សុទ្ធតែ​ជា​អ្នកសិល្បៈ​បុរាណ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ