ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី ៖ ចាប់ពី​ថ្ងៃ​ទី​៥​ដល់​១៣ វិច្ឆិកា ត្រូវ​រឹត​បន្តឹង​សន្តិសុខ​ខ្ពស់​បំផុត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជធានី​ភ្នំពេញ​បាន​កំណត់​រយៈពេល​៩​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​១៣ ​ខែវិច្ឆិកា ត្រូវ​ពង្រឹង​សន្តិសុខ​ខ្ពស់​បំផុត ដើម្បី​ធានា​បាន​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ក្នុង​ឱកាស​ពិធីបុណ្យ​ជាប់​ៗ​គ្នា​នេះ ។ លោក​កើត…

រាជធានី​ភ្នំពេញ ៖ រាជធានី​ភ្នំពេញ​បាន​កំណត់​រយៈពេល​៩​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​១៣ ​ខែវិច្ឆិកា ត្រូវ​ពង្រឹង​សន្តិសុខ​ខ្ពស់​បំផុត ដើម្បី​ធានា​បាន​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ក្នុង​ឱកាស​ពិធីបុណ្យ​ជាប់​ៗ​គ្នា​នេះ ។

លោក​កើត ឆែ និង​លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៨ តុលា​នេះ ដើម្បី​បន្ត​ពង្រឹង​ការ​យកចិត្តទុកដាក់​ទាំង​ថ្នាក់​ក្រុង​, ខណ្ឌ​, សង្កាត់​, មន្ទីរ​អង្គភាព​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ សំដៅ​ត្រៀមលក្ខណៈ​ទទួល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​ធំ​ៗ​ដូច​ជា បុណ្យ​ឯករាជ្យ​ជាតិ​, បុណ្យអុំទូក​ជាដើម​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៩-១០-១១-១២ ខែវិច្ឆិកា​ ខាង​មុខ​នេះ ។

កិច្ចប្រជុំ​បាន​ផ្តោត​ទៅ​លើ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុង​ឱកាស​បុណ្យ​ជាតិ​ដោយ​កំណត់​យក​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​១៣ វិច្ឆិកា ត្រូវ​រឹត​បណ្តឹង​សន្តិសុខ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ជាង​ពេល​ណា​ណា​ទាំងអស់​។
ក្នុង​នោះ​ត្រូវ​រៀបចំ​ឲ្យ​មាន​ទីបញ្ជាការ​ស្រាល​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​, រៀបចំ​ទីបញ្ជាការ​ស្រាល​នៅ​គ្រប់​ខណ្ឌ​ទាំង​១៤​ដើម្បី​ប្រចាំ​បញ្ជា និង​ត្រូវ​មានមុខ​មន្ត្រី​រង់ចាំ​ដោះស្រាយ​បញ្ហា​បន្ទាន់​ៗ​ ដោយ​ចាប់ពី​ថ្ងៃ​ទី​១ វិច្ឆិកា តទៅ ហាម​មន្ត្រីរាជការ​អវត្តមាន​ពី​កន្លែងធ្វើការ​ រួម​ទាំង​អាជ្ញាធរ​ដែនដី​ផង​ដែរ ។

លោក​កើត ឆែ បានអោយ​ដឹង​ថា ពិធី​ទទួលទាន​អំបុក​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ទីតាំង​ជួបជុំ​ទទួលទាន​អំបុក​កំរិត​សាលាក្រុង​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ និង​មាន​រៀបចំ​តាម​ខណ្ឌ​, សង្កាត់ , មន្ទីរ​អង្គភាព​, វត្ត​អារាម​, សាលារៀន​ សរុប​ចំនួន​៨៨៩​ទីតាំង ដែល​នឹង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជាង​១០​ម៉ឺន​នាក់ ដោយ​ចាប់ផ្តើម​ជួបជុំ​គ្នា​ពី​ម៉ោង​៧​ព្រឹក​ដល់​ល្ងាច​ថ្ងៃ​ទី​៩ វិច្ឆិកា​។ លោក​បន្ត​ថា ការ​ពង្រឹង​សន្តិសុខ​ក៏​នេះ​គឺ​ធ្វើ​យ៉ាង​ដាច់ខាត​ដោយ​មិន​ទុក​ឱកាស​ឲ្យ​ពួក​ក្បត់ជាតិ​មក​បំផ្លាញ​សេចក្តីសុខ និង​ភាព​សប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ​បាន​ឡើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ