ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ដឹក​ដៃ​កូនប្រុស ទៅ​ដល់​បន្ទប់​ប្រពន្ធ​រួម​និង​សហាយ នាំ​ពួក​គេ​មក​កាន់​ប៉ុស្តិ៍​ប៉ូលិស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​ដឹក​ដៃ​កូនប្រុស​បង្កើត និង​ស្ត្រី​ម្នាក់​ដែល​គាត់​អះអាង​ថា ​ជា​ប្រពន្ធ​ដើម រួម​ជាមួយ​បុរស​ម្នាក់​ទៀត​ដែល​គាត់​អះអាង​ថា ជា​សហា​ស្មន់​ជាមួយ​ប្រពន្ធ​ខ្លួន ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​១ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​អោយ​ជួយ​ដោះស្រាយ​អំពី​អំពើ​ផិតក្បត់​របស់​​ស្ត្រី​ជា​ប្រពន្ធ ដែល​លួច​មាន​ប្រុស​ថ្មី​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​ដឹក​ដៃ​កូនប្រុស​បង្កើត និង​ស្ត្រី​ម្នាក់​ដែល​គាត់​អះអាង​ថា ​ជា​ប្រពន្ធ​ដើម រួម​ជាមួយ​បុរស​ម្នាក់​ទៀត​ដែល​គាត់​អះអាង​ថា ជា​សហា​ស្មន់​ជាមួយ​ប្រពន្ធ​ខ្លួន ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​១ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​អោយ​ជួយ​ដោះស្រាយ​អំពី​អំពើ​ផិតក្បត់​របស់​​ស្ត្រី​ជា​ប្រពន្ធ ដែល​លួច​មាន​ប្រុស​ថ្មី​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ ។ បុរស​ចំណាស់​​ដែល​អះអាង​ថា​ ជា​ប្តី​ដើមពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ គ្រាន់តែ​ដឹង​ថា គាត់​មាន​វ័យ​ស្រករ​៦០​ឆ្នាំ ។ រីឯ​ស្ត្រី​ដែល​រូប​គាត់​អះអាង​ថា ​ជា​ប្រពន្ធដើម និង​បុរស​ដែល​រង​ការ​ចោទ​ថា ​ជា​សហា​យ​ស្មន់ ក៏​ពុំ​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​​ដូច​គ្នា គ្រាន់តែ​ពួក​គេ​ទាំង​២​នាក់ មាន​អាយុ​ជាង​៣០​ឆ្នាំ​ដូច​គ្នា ។

យោង​តាម​ការ​រៀប​រ៉ាប់​របស់​បុរស​ចំណាស់​ដែល​អះអាង​ថា​ជា​ប្តី​ដើម បាន​ប្រាប់​អោយ​ដឹង​ថា គាត់​បាន​រស់នៅ​ជាមួយ​ប្រពន្ធ​អស់​រយៈពេល​១៦​ឆ្នាំ​កន្លង​ទៅ​ហើយ ដោយ​បាន​បន្សល់​ទុក​កូនប្រុស​-ស្រី​២​នាក់ ក្នុង​នោះ កូនស្រី​មាន​វ័យ​១៥​ឆ្នាំ និង​កូនប្រុស​មាន​វ័យ​១៣​ឆ្នាំ ។ ក្រោយមក​ ស្ត្រី​ជា​ប្រពន្ធ​បាន​ចាកចោល​គាត់ និង​កូន​ៗ ហើយ​ក៏​ទៅ​មាន​ប្រុស​ផ្សេង នៅ​រួមរស់​ជាមួយ​គ្នា​យ៉ាង​សុខសាន្ត​នៅ​ស្ទឹង​មាន​ជ័យ ។ លុះ​ក្រោយ​មក​ គាត់​បាន​តាមដាន​ដឹង​ពី​ទីកន្លែង​ដែល​ពួក​គេ​ទាំង​២​នាក់​ស្នាក់​នៅ ក៏​ដឹកនាំ​កូនប្រុស​បង្កើត ទៅ​ហៅ​ពួក​គេ​ទាំង​២​នាក់​ ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​១ ដើម្បី​សុំ​អោយ​សមត្ថកិច្ច​អន្តរា​គមន៍​ជួយ​ដោះស្រាយ​ពី​អំពើ​ផិតក្បត់​របស់​ស្ត្រី​ជា​ប្រពន្ធ ។

នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​១ លោក​ម៉ៅ សា​វឿ​ន បាន​ប្រាប់​កោះសន្តិភាព​អោយ​ដឹង​ថា​ ជុំវិញ​ករណី​នេះ ក្រោយ​ការ​សាក​សួរនាំ​យ៉ាង​ល្អិតល្អន់​រួច​មក បុរស​ចំណាស់​ដែល​អះអាង​ជា​ប្តី​ដើម​នោះ គឺ​ពិតជា​បាន​រួម​រស់នៅ​ជាមួយ​ស្ត្រី​ដែល​រូបគេ​អះអាង​ជា​ប្រពន្ធ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​ទៅ​ប្រាកដ​មែន ដោយ​បន្សល់​ទុក​បានកូន​ប្រុស​ស្រី​២​នាក់ ប៉ុន្តែ​ចំណងស្នេហា​របស់​ពួក​គេ​ទាំង​២​នាក់ គឺ​ពុំ​បាន​រៀប​ការ​តាម​ប្រពៃណី ឬ​ចុះ​អេ​តា​ស៊ី​វិល តាម​ផ្លូវច្បាប់​នោះ​ឡើយ ពោល​គឺ​ត្រឹមតែ​ស្រលាញ់​គ្នា ហើយ​ហៅ​ចាស់ទុំ​សែន​ព្រេង​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ។

ដូច្នេះ​ហើយ​ចំណង​ជីវិត​ប្តី​ប្រពន្ធ​របៀប​នេះ ច្បាប់​ពុំ​អាច​ចាត់​ទុក​បានជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ឡើយ ហើយ​ក្នុង​ករណី​ដែល​ស្ត្រី​ជា​ប្រពន្ធមាន​ដៃគូ​ជីវិត​ថ្មី ក៏​ពុំ​មាន​អ្វី​ខុស​ផ្ទុយ​ទៅ​នឹង​ផ្លូវច្បាប់​នោះ​ដែរ ពោល​គឺ​បាន​ត្រឹមតែ​ធ្វើការ​សម្របសម្រួល​ពួក​គេ​ទាំង​ទ្វេភាគី ឬ​ពួក​គេ​សម្រេច​បញ្ចប់​ទំនាក់ទំនង​គ្នា​ដោយ​វិធី​ណា វា​ជា​សិទ្ធិ​របស់​​ពួក​គេ ។

តាម​ការ​បញ្ជាក់​របស់​ស្ត្រី​ជា​ប្រពន្ធអោយ​ដឹង​ថា កន្លង​ទៅ​ក៏​ធ្លាប់​កើត​មាន​បាតុភាព​បែប​នេះ​ដែរ ពោល​គឺ​បុរស​ចំណាស់​ជា​ប្តី​តែង​តាម​រករឿង និង​អោយ​នាង​បញ្ចប់​ទំនាក់ទំនង​ជាមួយ​ខ្លួន ហើយ​នាង​ក៏​យល់ព្រម ដោយ​ធ្លាប់ដឹក​ដៃ​គ្នា​នៅ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទឹកថ្លា ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើ​កិច្ចសន្យា​បញ្ចប់​ចំណងស្នេហា​ប្តី​ប្រពន្ធ​ឥត​ខាន់ស្លា​របស់​ពួក​គេ​ទាំង​២​នាក់​ផង​ដែរ ប៉ុន្តែ​បុរស​ជា​ប្តី​នៅ​តែ​បន្ត​តាម​ធ្វើ​បែប​នេះ​ទៅ​លើ​រូប​នាង និង​អ្នក​ថ្មី មករ​ហូត ។

លោក​ម៉ៅ សា​វឿ​ន នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​១ បញ្ជាក់​បន្ថែម​ថា បុរស​ចំណាស់​ជា​ប្តី​ធ្លាប់​មាន​ប្រពន្ធ និង​កូនដើម​រួច​ទៅ​ហើយ​ដែរ មុន​ពេល​មក​យក​ស្ត្រី​ជាក​ម្មការ​នី​រោងចក្រ​ខាងលើ​ជា​ប្រពន្ធ​ក្រោយ ។ យ៉ាងណាមិញ ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ នគរបាល​ពុំ​អាច​ដោះស្រាយ​អ្វី​ជូន​ពួក​គេ​ទាំង​ទ្វេភាគី​ឡើយ ព្រោះ​យោង​តាម​ការ​រៀប​រ៉ាប់​ទាំង​ប៉ុន្មាន​ពី​ខាងលើ​មក គឺ​ពួក​គេ​ទាំង​២​នាក់ ពុំ​មាន​អ្នក​ខុស​ផ្ទុយ​ទៅ​នឹង​ផ្លូវច្បាប់​នោះ​ឡើយ ដូច្នេះ​ហើយ​សមត្ថកិច្ច​ណែនាំ​អោយ​ពួក​គេ​ទៅ​កាន់​ស្រុក​កំណើត​នៅ​ឯ​ខេត្តព្រៃវែង ដើម្បី​ហៅ​ចាស់ទុំ​ដែល​ទាំង​សងខាង​អោយ​ជួយ​និយាយ​គ្នា​បញ្ចប់រឿង​ទៅ​ ទើប​ល្អ​ជាង ៕

អត្ថបទសរសេរ ដោយ