ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្រ្កាបជនសង្ស័យប្រដាប់អាវុធ៣នាក់ប្រកាសរកម្ចាស់ម៉ូតូ៣គ្រឿង

13 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ជនសង្ស័យប្លន់ប្រដាប់ អាវុធចំនួន៣នាក់ក្នុងចំណោម៤នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២ វិច្ឆិកា ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម​ព្រម​ទាំងរឹប អូសបានម៉ូតូចំនួន៣គ្រឿង និងឧបករណ៍កាច់ សោ.កម៉ូតូ កាំ​ភ្លើង​ខ្លី១ដើមម៉ាកK54 និងស្កុត ពណ៌ខ្មៅ សំរាប់បិទលើ ស្លាកលេខម៉ូតូដែល ពួក​គេប្លន់បាន។ លោកវេសេនីយ៍ត្រីចាន់ ហោ នាយរងការិយាល័យកណ្តាល​យុត្តិធម៌​នៃ

ខេត្ត​កំពង់ចាម ៖ ជនសង្ស័យប្លន់ប្រដាប់អាវុធចំនួន៣នាក់ក្នុងចំណោម៤នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២ វិច្ឆិកា ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម​ព្រម​ទាំងរឹប អូសបានម៉ូតូចំនួន៣គ្រឿង និងឧបករណ៍កាច់ សោ.កម៉ូតូ កាំភ្លើងខ្លី១ដើមម៉ាកK54 និងស្កុត ពណ៌ខ្មៅ សំរាប់បិទលើ ស្លាកលេខម៉ូតូដែល ពួកគេប្លន់បាន។ លោកវេសេនីយ៍ត្រីចាន់ ហោ នាយរងការិយាល័យកណ្តាល​យុត្តិធម៌​នៃ​ស្នង​ការ​ដ្ឋាននគរបាលខេត្តប្រាប់ឱ្យដឹងថា ក្រុមជនសង្ស័យ៣នាក់នោះ១-ឈ្មោះអ៊ិត សក្កដា ហៅមមីស ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ២-ឈ្មោះព្រឹក ចាន់តារា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ហួចកើត ឃុំក្រែក ស្រុកពញាក្រែក ៣-ឈ្មោះ សួរ ចាន់ថា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ ត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

វត្ថុតាងម៉ូតូ៣គ្រឿងមានC125 ពណ៌ខ្មៅ ស៊េរី២០០៧ មានលេខ ម៉ាស៊ីន៨២២៥៦២៩ ម៉ូតូC125 ស៊េរី២០១០ ពណ៌ខ្មៅ មានលេខតួ ៨៤៣៨៦៤០ និងម៉ូតូ ម៉ាកស្មាស់រីវ៉ូ ពណ៌ក្រហម ស៊េរីឆ្នាំ២០០៩ មានលេខតួ ១០៧៧៧៦។ លោកវរសេនីយ៍ត្រីចាន់ ហោ ប្រាប់បន្តថាជនសង្ស័យ៣នាក់ ជិះ​ម៉ូតូ២គ្រឿងមានម៉ាកស្មាស់១គ្រឿង និងC125ស៊េរី២០១០ ទៅឈប់នៅភូមិឡឥដ្ឋសង្កាត់បឹងកុក ហើយយកម៉ូតូ C125 ផ្ញើនៅ​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​នាវេលាម៉ោង១១ព្រឹក ទី២ វិច្ឆិកា រួចនាំគ្នាជិះម៉ូតូស្មាស់ ចេញទៅបាត់។ ដោយម្ចាស់ផ្ទះមានការសង្ស័យបានរាយការណ៍ប្រាប់ដល់សមត្ថកិច្ច ហើយលោកឧត្តម​សេនីយ៍ត្រីនួន សាមិន ស្នងការនគរបាលខេត្ត​បាន​ចាត់​កំលាំង​ឱ្យ​ទៅ​ត្រៀមឃ្លាំ​មើល លុះម៉ោង២ និង៣០នាទីរសៀលថ្ងៃ ដដែលឃើញជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងក្នុងនោះមានC125 ស៊េរី២០០៧ផង ទៅសុំយកម៉ូតូវិញ។ ខណៈនោះសមត្ថកិច្ចដែល ត្រៀមចាំជាស្រេចបានហៅពួក​គេឱ្យឈប់ តែពុំព្រមឈប់ឡើយ ព្រមទាំងដកកាំភ្លើងខ្លីបាញ់ ទៅលើសមត្ថកិច្ច​​ទៀតផង តែមិនបណ្តាលឱ្យ នរណាម្នាក់រងគ្រោះថ្នាក់ទេ។ ក្រុមជនសង្ស័យទាំង៤នាក់ប្រញាប់ប្រញាល់ឡើងជិះម៉ូតូគេចខ្លួន តែមានជនសង្ស័យ​ម្នាក់ត្រូវចាប់ខ្លួនបានឈ្មោះ​ចាន់ ដារ៉ា បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ។   

ក្នុងប្រតិបត្តិការដេញតាមចាប់​ចោរគ្រាន់​តែកន្លះម៉ោងក្រោយមក កំលាំងនគរបាលចរាចរត្រួតពិនិត្យយានយន្តលើសចំណុះដែលប្រចាំ​ការ​នៅភូមិស្រែសៀម ឃុំជីរោទី២ ស្រុកត្បូង ឃ្មុំបានស្ទាក់ឃាត់ ដើម្បីសួរនាំ ព្រោះមាន
ការសង្ស័យ តែក្រុមនេះបានផ្តួលម៉ូតូចោល ហើយរត់ចូលទៅក្នុងព្រៃគេចខ្លួន។ ទោះ​ជា​យ៉ាង​ណា​ក្តី​សមត្ថ​កិច្ចចាប់បានម្នាក់​ទៀត​ឈ្មោះ អ៊ិត សក្កដា ភេទប្រុស ព្រម​ទាំង​ដក​ហូត​បាន​វត្ថុតាង​នៅ​ជាប់​ខ្លួន​រួម​មាន​ឧបករណ៍​កាច់​សោ.ក​​ម៉ូតូ៤ សោខ្សៀ១ ស៊ីមកាតទូរស័ព្ទ២ និងស្កុត ខ្មៅ១បន្ទះសំរាប់បិទស្លាកលេខម៉ូតូដែលពួកគេ​ប្លន់​បានដើម្បីកុំឱ្យម្ចាស់ចំណាំបាន ព្រមទាំងម៉ូតូ៣គ្រឿងទៀតផង។ លោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការ រង​នគរបាល​ខេត្តទទួលផែនកណ្តាលយុត្តិធម៌ប្រាប់ឱ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ឯកកង សុខន អគ្គស្នងការរងនគរបាលជាតិឱ្យតាមដានមុខសញ្ញាចេញ​ពីពន្ធនាគារ ទើបសមត្ថ​កិច្ចបង្រ្កាបបានជន សង្ស័យប្លន់ប្រដាប់អាវុធ៣នាក់ក្នុងចំណោម៤នាក់នាយប់ថ្ងៃទី២ វិច្ឆិកា។ សមត្ថកិច្ចបានតាម ចាប់ពួកចោរប្លន់ប្រដាប់អាវុធបានម្នាក់ទៀត​ឈ្មោះសួរ ចាន់ថា ភេទប្រុស ពេលកំពុងសំងំលាក់ខ្លួនក្នុងផ្ទះសំណាក់មួយនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ជាមួយគ្នានោះជន សង្ស័យឈ្មោះមមីស បាននាំសមត្ថកិច្ចទៅយក កាំភ្លើងខ្លីម៉ាក K 54 មួយដើមជារបស់គេ ផ្ទាល់ដែលលាក់ទុកនៅកន្លែងកើតហេតុក្នុងភូមិឡឥដ្ឋបានបាញ់លើកំលាំងនគរបាលក្នុងពេលបង្រ្កាបនោះ ។ លោកស្នងការរងបញ្ជាក់ថា ឈ្មោះមមីស ធ្លាប់មានប្រវត្តិជាប់គុកចំនួន៣លើកមក ហើយក្នុងនោះនៅខេត្តកំពង់ចាម២លើក និងនៅខេត្ត ក្រចេះ១លើក។ ក្រោយពីបានដោះលែងចេញ ពីពន្ធនាគារខេត្ត​គេបានទៅ​រស់នៅមូលដ្ឋានរបស់គេវិញ ស្ថិតនៅស្រុកពញាក្រែក។ មួយរយៈចុងក្រោយនេះគេបាត់ពីមូលដ្ឋាន ហើយសមត្ថកិច្ចបានតាមដានស្រាវជ្រាវរករហូត ទទួលដំណឹងថា គេចូលក្រុងកំពង់ចាមរួម ជាមួយនឹងបក្សពួក៣នាក់ទៀត ដើម្បីរៀបចំ ផែនការប្លន់។ លោកជឹម សេង ហុង ប្រកាសរកម្ចាស់ម៉ូតូទាំង៣គ្រឿងដែលមានភិនភាគដូចបានរៀបរាប់ខាងលើយកឯកសារទៅស្នងការដ្ឋាននគរ​បាលខេត្ត ដើម្បី​ទទួល​យក​វិញដោយ​សមត្ថ​កិច្ច ​ប្រគល់ឱ្យមិនយកលុយទេ៕