ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តើមប្រមូល​ផលផ្លែស្វាយ ខណៈកំពុង​ត្រូវប៉ាន់​ជាងឆ្នាំមុនៗ…

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ​បច្ចុប្បន្ន​តំលៃ​ផ្លែកែវស្វាយ​ល្មៀត ​ហាក់​កំពុង​មាន​ទីផ្សារ​ល្អ​ប្រសើ​រជាង​ឆ្នាំ​មុន​ៗ បើ​គិត​រយៈ​ពេល​នៃ​ការ​ប្រមូល​ផល​ក្នុង​រដូវ​កាលនា​ដើមឆ្នាំ​ដូច​គ្នា​ ។ នេះ​បើ​តាម​ការ​អះអាង​របស់​កសិករ​នានា ដែល​​កំពុង​ញញឹម​យ៉ាង​រីករាយ ជាមួយនឹង​ការ​ប្រមូល​ផល​ស្វាយ​ នា​ដើមរដូវ​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​។…

ខេត្តបាត់ដំបង​ ៖ ​បច្ចុប្បន្ន​តំលៃ​ផ្លែកែវស្វាយ​ល្មៀត ​ហាក់​កំពុង​មាន​ទីផ្សារ​ល្អ​ប្រសើ​រជាង​ឆ្នាំ​មុន​ៗ បើ​គិត​រយៈ​ពេល​នៃ​ការ​ប្រមូល​ផល​ក្នុង​រដូវ​កាលនា​ដើមឆ្នាំ​ដូច​គ្នា​ ។ នេះ​បើ​តាម​ការ​អះអាង​របស់​កសិករ​នានា ដែល​​កំពុង​ញញឹម​យ៉ាង​រីករាយ ជាមួយនឹង​ការ​ប្រមូល​ផល​ស្វាយ​ នា​ដើមរដូវ​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​។

លោក​សំ សា​រ៉​ន ដែល​ជា​កសិករ​ម្នាក់​នៅ​ស្រុក​ភ្នំព្រឹក​បាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៩ តុលា​ ​ថា នេះ​ជា​ពេលវេលា​នៃ​ការ​ចាប់ផ្ដើម​ប្រមូល​ផល​ស្វាយកែវ​ល្មៀត​នា​ដើមរដូវ ហើយ​ទីផ្សារ​ហាក់​ត្រូវប៉ាន់​ជាង​ឆ្នាំ​មុន​ៗ បើ​ប្រៀបធៀប​នឹងរ​ដូច​កាល​ដូច​គ្នា​ ។ លោក​បាន​បន្ត​ទៀត​ថា ដំណាំ​ស្វាយកែវ​​ល្មៀត​របស់​លោក ចំនួន​​៣០០​ដើម ក្នុង​ចំណោម​៥០០​ដើម ទើប​ចាប់ផ្ដើម​ទ​ទួ​ល​ផល​ជា​លើក​ដំបូង​ នា​ប៉ុន្មាន​ថ្ងៃមុន​នេះ សម្រាប់​​រយៈ​​ពេល​នៃ​ការ​ដាំ​ទើបបាន​៣​ឆ្នាំ​។

កសិករ​វ័យ​៥០​ឆ្នាំរូប​នេះ​បាន​បញ្ជាក់​ថា ការ​ប្រមូល​ផល​ស្វាយ​ជា​លើក​ដំបូង​របស់​លោក ស្រប​ពេល​ដែល​ទីផ្សារ​ផ្លែស្វាយ​ កំពុង​ហក់​ឡើង​ខ្ពស់​គ្រាន់បើ​បើ​ប្រៀបធៀប​នឹង​ឆ្នាំទៅ​មិ​ញ ​។ ប៉ុន្មាន​ថ្ងៃមុន​នេះ ស្វាយ​របស់​​លោក​ បាន​បេះ​លក់​ចំនួន​២​លើក​ជា​បន្តបន្ទាប់ បាន​ប្រហែល​ជាង​៣​តោន ហើយ​លក់​ឲ្យ​ឈ្មូ​ញ​ក្នុង​តំលៃ​ចន្លោះ​ពី​១,៣០០​រៀន ដល់​តំលៃ​១,៧០០​រៀល ក្នុង​១​គីឡូក្រាម​ ។ លោក​សា​រ៉​ន បាន​បញ្ជាក់​ថា តំលៃ​នេះ​គឺ​យោង​ទៅ​តាម​ប្រភេទ​ផ្លែស្វាយ​ធម្មតា​។ ប៉ុន្តែ​បើ​ប្រភេទ​ផ្លែស្វាយ​ដែល​ថែទាំ​ដោយ​ច្រក​កញ្ចប់​នៅ​លើ​ដើម​បាន​ល្អ ​អាច​មាន​តំលៃ​ខ្ពស់​ជាង​នេះ​។ កសិករ​ដែល​ត្រូវ​ប្រមូល​ផល​នា​ពេល​នេះ គឺ​ត្រូវប៉ាន់​សម្បើម​ណាស់ ព្រោះ​សំបូរ​ឈ្មូ​ញ​ស្វែងរក​ទិញ​ច្រើន ហើយ​ទីផ្សារ​ក៏​ល្អ​ទៀត​។

ដោយឡែក ​កសិករ​មួយ​រូប​ទៀត​ នៅ​ស្រុក​បាណ​ន់ គឺ​លោក​សែ ភាន អាយុ​៤៨​ឆ្នាំ បាន​និយាយ​ថា ដំណាំ​ស្វាយកែវ​​ល្មៀត​របស់​លោក​មាន​ចំនួន​ជាង​២,០០០​ដើម ហើយ​កាលពី​ថ្ងៃ​ទី​២៧​តុលា លោក​បាន​បេះ​លក់​ឲ្យ​ឈ្មួញ​បាន​ចំនួន​៥​តោន ហើយ​លក់​ក្នុង​តំលៃ​ស្មើ​ចំនួន​១,៥០០​រៀល ក្នុង​១​គីឡូក្រាម ​។

លោក​បាន​ប្រាប់​ថា ដំណាំ​ស្វាយ​របស់​លោក​ធ្លាប់​ទ​ទូល​ផល​បាន​ចំនួន​២​លើក​កន្លង​មក​ហើយ រីឯ​ការ​ប្រមូល​ផល​លើក​ដំបូង​នៅ​ពេល​នេះ គឺជា​ការ​ប្រមូល​ផល​នា​ដើមរដូវ សម្រាប់​តែ​ផល​ស្វាយ​ដែល​កសិករ​ប្រើ​ថ្នាំ​បញ្ជា ដែល​មាន​រយៈ​ពេល​ជាង​៤​ខែ តែ​ការ​ប្រមូល​ផល​ស្វាយ​ដោយ​ធម្មតា​មិន​ប្រើ​ថ្នាំ​បញ្ជា គឺ​នៅ​ក្នុង​អំ​ឡង​ខែមីនា ឬ មេ​សា​។ លោក​សែ ភាន បាន​បញ្ជាក់​អំពី​តំលៃ​ទីផ្សារ​ដែរ​ថា សម្រាប់​ពេល​នេះ ទីផ្សារ​ផ្លែ​ស្វាយ​ល្អ​ប្រសើ​ជាង​ឆ្នាំ​មុន​ៗ បើ​ប្រៀបធៀប​ពេលវេលា​នៃ​ការ​ប្រមូល​ផល​ដូច​គ្នា​។ គាត់​និយាយ​ថា ពួក​ឈ្មួញកណ្ដាល​បាន​កុម្ម៉ង់​ទិញ​យក​ទាំងអស់ មិន​ថា ផ្លែស្វាយ​ប្រភេទ​ណា​ទេ ហើយ​ឈ្មួញ​ខ្លះ​ថែម​ទាំង​ដើរ​ម៉ៅ​ដើម​តាំងពី​ស្វាយ​ចាប់ផ្ដើម​ចេញ​ផ្លែម្ល៉េះ ​។

ពាក់ព័ន្ធ​នឹង​ទីផ្សារ​ស្វាយ​ដែល​កសិករ​អ៊ួ​ត​ថា ល្អ​គ្រាន់បើ​នេះ ឈ្មួញកណ្ដាល​រស់នៅ​ស្រុក​ភ្នំព្រឹកម្នាក់​ គឺ​អ្នកស្រី សឿង ខេន អាយុ​៣៥​ឆ្នាំ បាន​ប្រាប់​កោះសន្តិភាព ស្រប​ពេល​ជាមួយនឹង​កសិករ​ខាងលើ​នេះ​ថា តំលៃ​ផ្លែស្វាយ​នា​ពេល​នេះ ពិតជា​ល្អ​ជាង​ឆ្នាំ​មុន​ៗ​មែន បើ​ប្រៀប​ធៀន​ក្នុង​រយះ​ពេល​ដូច​គ្នា​។ ឈ្មួញកណ្ដាល​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ផ្លែស្វាយ​កែវ​ល្មៀត​ត្រូវ​បាន​ឈ្មួញកណ្ដាល​នានា នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ និង ប្រទេស​វៀតណាម​។

អ្នកស្រី​សឿង ខេន បាន​ប្រាប់​ដូច្នេះ​ថា «​តំលៃ​ស្វាយ​ធម្មតា​ដែល​ខ្ញុំ ទិញ​សព្វ​ថ្ងៃនេះ ចាប់ពី​១,៣០០​រៀល​ដល់​១,៧០០​រៀល ក្នុង​១​គីឡូក្រាម​។ ប៉ុន្តែ​បើ​ប្រភេទ​ផ្លែស្វាយ​ដែល​អ្នក​ដាំ​បាន​ច្រក​ថង់​ ឬ​ច្រក​កញ្ចប់​ត្រឹម​ត្រូវ​នៅ​លើ​ដើម អាច​មាន​តំលៃ​រហូត​ដល់​ទៅ​១,៨០០​រៀល ដល់​២,៣០០​រៀល ក្នុង​១​គីឡូក្រាម​ឯណោះ​។ ព្រោះ​ផ្លែស្វាយ​ដែល​បាន​វេចខ្ចប់​នៅ​លើ​ដើម​នេះ មាន​ព​ណ៌និង​គុណភាព​ល្អ​»​។ គាត់​បាន​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា «​ស្វាយ​ប្រភេទ​វេ​ខ្ចប់​លើ​ដើម​នេះ ភាគច្រើន​ត្រូវ​បាន​ថែទាំ​ផ្ទាល់​ដោយ​ពួក​ឈ្មួញ​វៀតណាម លុះ​ប្រមូល​ផល ពួក​គេ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​តែ​ម្ដង​។ ប៉ុន្តែ​សម្រាប់​ខ្មុំ សព្វ​ថ្ងៃនេះ គឺ​ខ្ញុំ​ទិញ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វា​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន​»​។ ​

អត្ថបទសរសេរ ដោយ