ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តមណ្ឌលគិរី​ប្រមូល​​ពន្ធ​បាន​ក្នុង​កម្រិត​ខ្ពស់​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​ត្រីមាស​ទី​៣​ឆ្នាំ​២០១៩ សាខា​ពន្ធដាខេត្តមណ្ឌលគិរី​ប្រមូល​បាន​ពន្ធ​បាន​ក្នុង​កម្រិត​ខ្ពស់​ផង​ដែរ ដោយ​ប្រមូល​បាន​ចំណូល​៣,៩៣៥ លាន​រៀល ខណៈ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច ឬ​អ្នក​ជាប់ពន្ធ​តូច​ជា​ច្រើន​នាក់​​ក្នុងខេត្ត​ ត្រូវ​បាន​សាខា​ពន្ធដា​​ខេត្ត​អញ្ជើញ​ឲ្យ​ចូលរួម​សិក្សា​នូវ​ចំណេះដឹង​ថ្មី​ៗ​ពាក់ព័ន្ធ​និង​ច្បាប់​បទ​ប្បញ្ញត្តិ​ស្ដី​ពី​ពន្ធដា ​ព្រមទាំង​បញ្ជី​គណនេយ្យ​សាមញ្ញ​ដែល​អាជីវករ…

ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​ត្រីមាស​ទី​៣​ឆ្នាំ​២០១៩ សាខា​ពន្ធដាខេត្តមណ្ឌលគិរី​ប្រមូល​បាន​ពន្ធ​បាន​ក្នុង​កម្រិត​ខ្ពស់​ផង​ដែរ ដោយ​ប្រមូល​បាន​ចំណូល​៣,៩៣៥ លាន​រៀល ខណៈ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច ឬ​អ្នក​ជាប់ពន្ធ​តូច​ជា​ច្រើន​នាក់​​ក្នុងខេត្ត​ ត្រូវ​បាន​សាខា​ពន្ធដា​​ខេត្ត​អញ្ជើញ​ឲ្យ​ចូលរួម​សិក្សា​នូវ​ចំណេះដឹង​ថ្មី​ៗ​ពាក់ព័ន្ធ​និង​ច្បាប់​បទ​ប្បញ្ញត្តិ​ស្ដី​ពី​ពន្ធដា ​ព្រមទាំង​បញ្ជី​គណនេយ្យ​សាមញ្ញ​ដែល​អាជីវករ ត្រូវ​យល់​ដឹង​បន្ថែម ​។

ថ្លែង​ក្នុង​សិក្ខាសាលា នៅ​ថ្ងៃ​ទី​២៨ តុលា ២០១៩ លោក ហេង ស៊ី​ប៉ា ប្រធាន​សាខា​ពន្ធដា​ខេត្តមណ្ឌលគិរី ឲ្យ​ដឹង​ថា ​សិក្ខាសាលា​នេះ ​គឺ​នាយកដ្ឋាន​ជាប់ពន្ធ​តូច​-​មធ្យម និង​សាខា​ពន្ធដា​​ខេត្តមណ្ឌលគិរី​ជាមួយ​រដ្ឋបាល​ខេត្តធ្វើ​ឡើង គឺ​ចង់​ឲ្យ​អាជ្ញាធរ​ដែនដី និង​កម្ម​សិទ្ធិ​ករ​ជា​ម្ចាស់ អាជីវកម្ម សហគ្រាស ក្រុមហ៊ុន កាន់តែ​មាន​ភាព​ជិត​ស្នាល​-​កាន់តែ​ប្រសើរឡើងជា​មួយ​គ្នា និង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ជា​កម្ម​សិទ្ធ​ករ​បានដឹង អំពី​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ ដែល​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​តែ​បំពេញ និង​អ្វី​ជា​ការ​អនុគ្រោះ​ពន្ធ ។ លោក ហេង ស៊ី​ប៉ា បន្ថែម​ថា គិត​ត្រឹម​ត្រីមាស​ទី​៣​នេះ សាខា​ពន្ធដារ​ខេត្តមណ្ឌលគិរី ប្រមូល​បាន​ពន្ធ​បាន​ក្នុង​កម្រិត​ខ្ពស់​ផង​ដែរ ដោយ​ប្រមូល​បាន​ចំណូល៣,៩៣៥ លាន​រៀល ស្មើ​និង​១៨៤% ។

សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ បាន​បង្ហាញ​ទស្សនៈ​ថា ការ​រៀបចំ​ផ្សព្វ​ផ្សាយ តាម​រយៈ​សិក្ខាសាលា​ខាងលើ​ពិតជា​មាន​អត្ថប្រយោជន៍ ព្រោះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​អំពី​សិទ្ធិ និង​កាតព្វកិច្ច​ក្នុង​នាម​ជា អាជីវករ បានដឹង​អំពី​របៀប​ធ្វើ​បញ្ជី​ការ​គណនេយ្យ និង​យល់​លក្ខខណ្ឌ​ក្នុង​ការ​បង់ពន្ធ​កាតព្វកិច្ច​ដែល​ត្រូវ​អនុវត្ត​។ អភិបាលរង​ខេត្តមណ្ឌលគិរី លោក ប៉េង សម្បត្តិ បាន​ថ្លែង​ថា នា​ពេល​កន្លង​មក​យើង​បាន​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន ពាក់ព័ន្ធ​និង​ការ​បង់ពន្ធ​របស់​អ្នក​ជាប់ពន្ធ​តូច ដោយសារ​ការ​យល់​ដឹង​របស់​ម្ចាស់​អាជីវកម្ម​-​សហគ្រាស​មួយ​ចំនួន អំពីកាតព្វកិច្ច​សារពើពន្ធ​នៅ​មាន​កម្រិត នាំ​ឲ្យ​ការ​អនុវត្ត​និង​កិច្ចសហការ​គ្នា​នៅ​ខ្វះចន្លោះ ។

តាម​រយៈ​សិក្ខាសាលា​មួយ​នេះ នឹង​ផ្ដល់​នូវ​ការ​យល់​ដឹង​ថ្មី​ៗ​ក្នុង​ការ​អនុ​វត្តបទ​ប្បញ្ញត្តិ លិខិត​បទដ្ឋាន​គតិយុត្តិ​នានា សម្រាប់​ការ​ប្រមូល​ពន្ធ និង​នីតិវិធី​បង់ ពន្ធ ដូចនេះ​ប្រជាពលរដ្ឋ​នឹង​អាច​កាត់​បន្ថយ​បញ្ហា​ប្រឈម​នានា​ដែល​ជួប​កន្លង​មក​លើ​ការ​បង់ពន្ធ ថែម​ទាំង​អាច​ធ្វើ​ការងារ ជាមួយ​មន្ត្រី​ជំនាញ​កាន់តែ​ល្អ​ប្រសើរ​ប្រកបដោយ​តម្លាភាព ។ គួរ​បញ្ជាក់​ដែរ​ថា កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ សាខា​ពន្ធដារ​ខេត្តមណ្ឌលគិរី​ប្រមូល​ពន្ធ​បាន ៤,១៥៨ លាន​រៀល ជា​ចំណូល​ខ្ពស់​មិន​ធ្លាប់​មាន​៕

អត្ថបទសរសេរ ដោយ