ឆេះអគារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកូដឌីវ័រ
អគ្គីភ័យមួយដែលពុំទាន់ដឹងពីមូលហេតុបានឆេះរាលដាលកាលពីថ្ងៃទី៨ កុម្ភៈ ក្នុងអគារមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូដឌីវ័រ ។
ភ្លើងបានឆាបឆេះនៅត្រង់ជាន់៣ នៃអគារនោះស្ថិតនៅសង្កាត់រដ្ឋបាល និងពាណិជ្ជកម្មនៃទីក្រុងអាប៊ីដ ហ្សាន់ របស់កូដឌីវ័រ ។ យោងតាមសាក្សីទាំងឡាយថា ភ្លើងចាប់ផ្តើមឆាបឆេះនាវេលាម៉ោងប្រមាណជា១៣ម៉ោងក្នុងស្រុកនៅក្នុង ជាន់៣នៃអគារនោះ ជាកន្លែងបើកប្រាក់បៀវត្សរបស់មន្ត្រីរដ្ឋការ និងបណ្តាទីភ្នាក់ងាររដ្ឋ ។
ចែករំលែកព័តមាននេះ