ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវ​ភេទ​​២​កន្លែង ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៩ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​ចំនួន​២​ទីតាំង​ជាប់​គ្នា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្បែរ​នឹង​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៩ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​ចំនួន​២​ទីតាំង​ជាប់​គ្នា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្បែរ​នឹង​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ ដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ទោ សំបូរ មា​ណ្ណា​រិ​ទ្ធ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន និង​មានការ​ដឹកនាំ​នីតិវិធី​ច្បាប់​ដោយ​លោកស្រី​ស៊ឺ វ​ណ្ណី ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផង​ដែរ ។

ជា​លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​សរុប​៧​នាក់ ក្នុង​នោះ​៥​នាក់​ជា​ជន​រង​គ្រោះ​ដែល​មាន​តួនាទី​សម្រាប់​បម្រើសេវា​ផ្លូវភេទ​ដល់​ភ្ញៀវ និង​ស្ត្រី​២​នាក់​ផ្សេង​ទៀត​ជា​ម្ចាស់​ទីតាំង​ម៉ាស្សា​ទាំង​២​ខាងលើ ដែល​ជា​ជនជាតិ​វៀតណាម ។

ក្រោយ​ការ​ឃាត់ខ្លួន​មនុស្ស​ទាំង​៧​នាក់ ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។

ជុំវិញ​ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​ដែរ ពុំ​មាន​ប្រភព ឬ​ការ​អះអាង​បញ្ជាក់​ពី​មន្ត្រី​នគរបាល​ណាមួយ​អំពី​ដំណើរ​ការ​នៃ​ការ​ចុះ​បង្ក្រាប​នោះ​ឡើយ គ្រាន់តែ​ដឹង​ថា សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ធំ ក្នុង​នោះ​មាន​ស្រោមអនាម័យ​ដែល​ប្រើ​រួច និង​មិន​ទាន់​ប្រើ​ជាដើម នៅ​ក្នុង​ទីតាំង​ខាងលើ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ