ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​គណ​អចិន្ត្រៃយ៍​នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជា​ណា​ច​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​គណ​អចិន្ត្រៃយ៍​នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន នៅ​ខេត្តសៀមរាប ។ កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែតុលា នៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប ដោយ​បាន​ធ្វើការ​ពិភាក្សា និង​សម្រេច​លើ​របៀបវារៈ​មួយ​ចំនួន​រួម​មានការ​អនុម័ត​សេចក្ដី​ព្រាង​កំណត់ហេតុ​ប្រជុំ​នៃ​កិច្ចប្រជុំ​លើក​មុន…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជា​ណា​ច​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​គណ​អចិន្ត្រៃយ៍​នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន នៅ​ខេត្តសៀមរាប ។ កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែតុលា នៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប ដោយ​បាន​ធ្វើការ​ពិភាក្សា និង​សម្រេច​លើ​របៀបវារៈ​មួយ​ចំនួន​រួម​មានការ​អនុម័ត​សេចក្ដី​ព្រាង​កំណត់ហេតុ​ប្រជុំ​នៃ​កិច្ចប្រជុំ​លើក​មុន ការ​បូក​សរុប​សមិទ្ធផល​ការងារ និង​ទិស​ដៅ​ការងារ​របស់​សមាគម ការ​ពិនិត្យ​សម្រេច​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន (ACCF) ជាមួយនឹង​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (Organisation Internationale de la Francophonie – OIF) ការ​ពិនិត្យ​សម្រេច​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយនឹង​សន្និសីទ​យុត្តាធិការ​ធម្មនុញ្ញ​អាហ្វ្រិក​(Conférence des Juridictions Constitutionnelles Africaines – CJCA) និង​បញ្ហា​ផ្សេង​ៗ ។

សូម​ជម្រាប​ថា ជា​រៀង​រាល់​ឆ្នាំ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន (ACCF) ត្រូវ​រៀបចំ​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​របស់​ខ្លួន នៅ​តាម​បណ្តា​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍ ។ ដោយឡែក​សម្រាប់​ឆ្នាំ​២០១៩​នេះ​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​កិត្តិយស​ត្រូវ​បាន​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន​ស្នើ​សុំ​ឲ្យ​ទទួល​រៀបចំ​កិច្ចប្រជុំ​ជា​លើក​ទី​១ ក្នុង​នាម​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន (ACCF) ។
នេះ​ក៍​ជា​ការ​ប្រជុំ​លើក​ទី​១ របស់​សមាគម ACCF នៅ​ទ្វីបអាស៊ី​ចាប់តាំងពី​ពេល​សមាគម​នេះ​ត្រូវ​បាន​បង្កើត​ឡើង ។ សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន (ACCF) នេះ​ដែល​ទើបតែ​ប្តូរ​ពី​ឈ្មោះ ACCPUF នៅ​ឆ្នាំ​២០១៩ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៧ ក្រោម​ការ​ផ្តួចផ្តើម​គំនិត​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ប្រទេស​បារាំង ។ ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន (ACCF) ក្នុង​ឆ្នាំ​១៩៩៨ ។

បច្ចុប្បន្ន​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន (ACCF) មាន​សមាជិក​សរុប​ចំនួន​៤៨​ប្រទេស ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​និយាយ​ភាសា​បារាំង ។

សូម​បញ្ជាក់​ថា បាន​ទទួល​រៀបចំ​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន ( ACCF) ដែល​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​ឯក​ឧ​តុ្ត​ម​ប្រធាន​តុលាការ​កំពូល​នៃ​ប្រទេស​កា​ណា​ដា លោក Wagner Richard ដែល​បាន​ទទួល​អាណត្តិ​ជា​ប្រធាន​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន (ACCF) និង​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ចំនួន​២២​រូប​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​តុលាការ​ធម្មនុញ្ញ និង​តុលាការ​កំពូល​មក​ពី​ប្រទេស​ចំនួន​១១ ។

​ក្នុង​នោះ​មាន​ថ្នាក់ដឹកនាំ​កំពូល​ចំនួន​ប្រាំ​រូប រួម​មាន​លោក អ៊ឹម ឈុ​ន​លឹ​ម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម Meyer ULRICH ប្រធាន​តុលាការ​សហព័ន្ធ​ស្វី​ស លោក​Papa Oumar SAKHO ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ប្រទេស​សេ​ណេ​ហ្គា​ល់ លោក François DAOÛT ប្រធាន​តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​ប៊ែ​ល​ហ្សិ​ក និង​លោក​ជំទាវ MANASSA DANIOKO ប្រធាន​តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​ម៉ា​លី ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សាធម្មនុញ្ញ តុលាការ​ធម្មនុញ្ញ និង​តុលាការ​កំពូល​នៃ​ប្រទេស រ៉ូ​ម៉ា​នី បារាំង ម៉ា​រ៉ុ​ក និង​ប្រទេស​ហ្គា​បុ​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ