ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដងខ្លួន​និង​ព្រះ​សិរ​បដិមា​ប្រទះ​ឃើញ​ក្នុង​ការដ្ឋាន​កំណាយ​ប្រាសាទតុប​ខាងលិច

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដងខ្លួន​បដិមា​ព្រះពុទ្ធ​ចំនួន​មួយ និង​ព្រះ​សិរ​បដិមា​ព្រះពុទ្ធ​ចំនួន​មួយ ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​កំណាយ​ស្រាវជ្រាវ​សិក្សា​អំពី​រចនាសម្ព័ន្ធ​នៅ​ខាង​មុខ​ខឿន​តួ​កណ្តាល​នៃ​ប្រាសាទតុប​ខាងលិច កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​។ លោក…

ខេត្តសៀមរាប ៖ ដងខ្លួន​បដិមា​ព្រះពុទ្ធ​ចំនួន​មួយ និង​ព្រះ​សិរ​បដិមា​ព្រះពុទ្ធ​ចំនួន​មួយ ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​កំណាយ​ស្រាវជ្រាវ​សិក្សា​អំពី​រចនាសម្ព័ន្ធ​នៅ​ខាង​មុខ​ខឿន​តួ​កណ្តាល​នៃ​ប្រាសាទតុប​ខាងលិច កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​។

លោក សុខ កែវ​សុ​វ​ណ្ណា​រ៉ា បុរាណ​វិទូ​នៃ​វិទ្យាស្ថាន​ណា​រ៉ា ដែល​កំពុង​តែ​អនុវត្ត​គម្រោង​ជួសជុល​ប្រាសាទតុប​ខាងលិច បានឱ្យ​ដឹង​ថា ដងខ្លួន និង​ព្រះ​សិរ​បដិមា​ព្រះពុទ្ធ​ខាងលើ​នេះ​បាន​រក​ឃើញ​នៅ​ទីតាំង​ផ្សេង​ពី​គ្នា ហើយ​ជា​បំណែក​ពីរ​ផ្សេង​គ្នា ដែល​កសាង​ឡើង​ក្នុង​សម័យ​កណ្តាល (១៤៣១-១៨៦៣)​។ លោក​បញ្ជាក់​ថា ដងខ្លួន​បដិមា​ព្រះពុទ្ធ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ជម្រៅ​១​ម៉ែត្រ​ជាង​ក្រោម​គ្រឹះ​ប​ល្ល័​ង្ក​ព្រះ និង​ក្នុង​សភាព​ព្រះ​ភ្នែន​ផ្ងារ​ឡើង​លើ​។ ចំណែកឯ​ព្រះ​សិរ​វិញ ត្រូវ​បាន​ប្រទះ​ឃើញ​កប់​ក្នុង​ដី​ជម្រៅ​៤០​សង្ទីម៉ែត្រ ឃ្លាត​ពី​កន្លែង​រក​ឃើញ​ដងខ្លួន​៣​ម៉ែត្រ​។

ក្នុង​ពេល​បច្ចុប្បន្ន ដងខ្លួន​បដិមា​ព្រះពុទ្ធ​រួម​នឹង​ព្រះ​សិរ​ដែល​បាន​ប្រទះ​ឃើញ​ក្នុង​ការដ្ឋាន​កំណាយ​នា​ពេល​នេះ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​វិទ្យា​សា្ថ​ន​ណា​រ៉ា​ដើម្បី​សម្អាត និង​ចុះបញ្ជី​សារពើ​ភណ្ឌ​ទុកជា​ឯកសារ​សម្រាប់​ស្រាវជ្រាវ​និង​ការ​ជួសជុល​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ