ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សាង​កុសលកម្ម​ចង់ទៅ​កើត​ទីណា​ក៏​បាន

4 ឆ្នាំ មុន

មនុស្ស​យើង​មិនមែន​សុទ្ធតែ​មានចិត្ត​លោភលន់​ទាំង​អស់នោះ​ទេ បុគ្គល​ពួក​ខ្លះ​ក៏​មិន​ចង់បាន​ហួសប្រមាណ​ដែរ មិន​ចង់បាន​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​មក​ជា​ទ្រព្យ​របស់​ខ្លួន​, មិន​រលីមរលាម​គយគន់រំពៃ​ប៉ង​នឹង​បង្អោន​ទ្រព្យ​អ្នក​ដទៃ​មក​ដើម្បី​ខ្លួន​, មិន​មានចិត្ត​ប៉ុនប៉ង​នឹង​ធ្វើ​ប្រយោជន៍ និង​សេចក្ដីសុខ​របស់​អ្នក​ដទៃ​ឲ្យ​វិនាស​, មាន​បញ្ញា​យល់​ត្រូវ​, មិន​បាន​យល់​ខុស​ចាក​សភាវធម៌​ឡើយ ទាំ​អស់នេះ​លោក​ហៅ​ថា​កុសលកម្ម ។…

មនុស្ស​យើង​មិនមែន​សុទ្ធតែ​មានចិត្ត​លោភលន់​ទាំង​អស់នោះ​ទេ បុគ្គល​ពួក​ខ្លះ​ក៏​មិន​ចង់បាន​ហួសប្រមាណ​ដែរ មិន​ចង់បាន​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​មក​ជា​ទ្រព្យ​របស់​ខ្លួន​, មិន​រលីមរលាម​គយគន់រំពៃ​ប៉ង​នឹង​បង្អោន​ទ្រព្យ​អ្នក​ដទៃ​មក​ដើម្បី​ខ្លួន​, មិន​មានចិត្ត​ប៉ុនប៉ង​នឹង​ធ្វើ​ប្រយោជន៍ និង​សេចក្ដីសុខ​របស់​អ្នក​ដទៃ​ឲ្យ​វិនាស​, មាន​បញ្ញា​យល់​ត្រូវ​, មិន​បាន​យល់​ខុស​ចាក​សភាវធម៌​ឡើយ ទាំ​អស់នេះ​លោក​ហៅ​ថា​កុសលកម្ម ។

កុសលកម្ម​នេះ បើ​បុគ្គល​ឯណា​បាន​គោរព បាន​ប្រព្រឹត្ត​ត្រឹមត្រូវ​ល្អ​ហើយ ទោះបី​បុគ្គល​នោះ​មានចិត្ត​ប្រាថ្នា​ចង់ទៅ​កើត​ក្នុង​ត្រកូល​ខត្តិយ​មហាសាល​ក្ដី ព្រាហ្មណ៍មហាសាល​ក្ដី គ​ហប​តិ​មហាសាល​ក្ដី ក៏​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា​មិន​ខាន​ឡើយ ។

ប្រាថ្នា​កើត​ក្នុង​ខត្តិយ​មហាសាល​គឺជា​ត្រកូល​ក្សត្រ​ដែល​មានទ្រព្យ​ឧត្ដុង្គឧត្ដម​ច្រើន ព្រាហ្មណមហាសាល និង​គ​ហប​តិ​មហាសាល​ក៏​បាន​ដូច​គ្នា ។ មួយទៀត បើ​ប្រាថ្នា​ចង់ទៅ​កើតជា​ទេវតា​ក្នុង​ស្ថាន​ចា​តុ​ម្ហា​រា​ជិ​កា តាវត្តិង្ស យាមា តុសិត និម្មានរតី ឬ​បរ​និម្មិត​វសវត្តី​ក៏​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ការ​ប្រព្រឹត្ត​កុសលកម្ម​អាច​ឲ្យ​បាន​សម្រេច​សម្បត្តិ​ទាំងឡាយ​ដូច​ពោល​មក​យ៉ាង​នេះឯង ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ