ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គ្រូបង្វឹក​របស់ Messi ថា​មិន​អាច​បង្វឹក Messi បាន​ព្រោះតែ​ខ្លាំង​ពេក

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ដោយ​មាន​មនុស្ស​ជា​ច្រើន​បាន​ចាត់​ទុក​កំពូល​តារាបាល់ទាត់ FC Barcelona កីឡាករ Lionel Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ដោយ​មាន​មនុស្ស​ជា​ច្រើន​បាន​ចាត់​ទុក​កំពូល​តារាបាល់ទាត់ FC Barcelona កីឡាករ Lionel Messi ជា​កីឡាករ​ឆ្នើម​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​មុន Cristiano Ronaldo អតីត​គ្រូបង្វឹក​ម្នាក់​របស់​គាត់ បាន​អះអាង​ថា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​បង្វឹក​អ្នក​ឈ្នះ​ពានរង្វាន់ Ballon d’Or ៥ សម័យកាល​។

គ្រូបង្វឹក​បច្ចុប្បន្ន​របស់​ប្រទេស​អេ​ស្ប៉ា​ញ​គឺ​លោក Robert Moreno ធ្លាប់​បាន​ធ្វើការ​ជា​គ្រូបង្វឹក​ក្រោម​ការ​ដឹកនាំ​របស់ Luis Enrique នៅ​ឯ​ក្លិប​អ្នកមាន​បុណ្យ Barcelona កាលពី​អតីតកាល​។ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី Messi លោក Moreno បាន​អះអាង​ថា​ដោយសារ​តែ​ភាព​វាងវៃ​របស់​បុរស​វ័យ ៣២ ឆ្នាំ​រូប​នេះ គេ​ពិបាក​នឹង​បង្វឹក​ណាស់ ។

លោក Moreno បាន​ប្រាប់​សារព័ត៌មាន BBC Radio 5 Live ថា​៖«​គាត់​ជា​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ វា​ពិតជា​មិន​គួរ​ឱ្យ​ជឿ​ដែល​បានឃើញ​គាត់​ហ្វឹកហាត់​ជា​រៀងរាល់ថ្ងៃ​។ អ្វី​ដែល​អ្នក​អាច​ឃើញ​នៅ​ក្នុង​ការ​ប្រកួត​តាម​ទូរទស្សន៍ គឺ​គាត់​លេង​បែប​នេះ​ជា​រៀងរាល់ថ្ងៃ​។ Leo Messi គឺ​ខ្លាំង​ខាង​ផ្នែក​បាល់ទាត់​ហ្នឹង​ខ្លាំង​មែនទែន​»​។

លោក​បាន​បន្ត​ថា​៖ «​គ្រូបង្វឹក​អាច​ត្រឹមតែ​ជួយ​ឱ្យ​កីឡាករ​ផ្សេង​ទៀត លេង​សម្រប​តាម Messi ទាំង​ការ​បណ្តើរ​បាល់ និង ការ​សម្រេចចិត្ត​។ Messi ដល់​ថ្នាក់​អាច​មើល​ដឹង​ចលនា​ជើង​របស់​គូប្រកួត ចលនា​របស់​អ្នកចាំទី និង មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ឆ្លើយ​តប​។ មិន​មាន​អ្នកលេង​ណា​ផ្សេង​ទៀត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន​ធ្វើ​ដូច្នោះ​ទេ​។ Messi គឺជា​ខ្លាំង​ដូច​ជា​ព្រះ​អ៊ីចឹង​»​។

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ