ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្រង់​លេង​ដុនដាប​ខ្លាំង Scholes ប្រាប់​ឱ្យ Man Utd នាំ​យក​កីឡាករ Arsenal ១​រូប​មក​ស្តា​ក្រុម

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន អតីត​កីឡាករ​ជើង​ខ្លាំង Paul Scholes របស់​ក្រុម​បិសាច​ក្រហម Manchester United មាន​អារម្មណ៍​ថា បិសាច​ក្រហម​គួរតែ​ទិញ​យក​ខ្សែបម្រើ Mesut…

តាម​ប្រភព​ព័ត៌មាន អតីត​កីឡាករ​ជើង​ខ្លាំង Paul Scholes របស់​ក្រុម​បិសាច​ក្រហម Manchester United មាន​អារម្មណ៍​ថា បិសាច​ក្រហម​គួរតែ​ទិញ​យក​ខ្សែបម្រើ Mesut Ozil របស់​ក្រុម Arsenal នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​ខែមករា​ខាង​មុខ​នេះ ។

ចាប់តាំងពី​ទទួល​បាន​ជ័យជម្នះ ៤-០ លើ​ក្រុម​តោ​ខៀវ​នៅ​ថ្ងៃ​បើក​ឆាក ក្រុម Manchester ដូច​ជា​មិនសូវ​មាន​ហុងស៊ុយ​សោះ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​លោក Ole Gunnar Solskjaer ។ នា​ពេល​នេះ Man Utd មាន​លទ្ធផល​មិនល្អ​ទាល់តែ​សោះ ដោយ​មិន​បាន​ជាប់​នៅ​ក្នុង​លំដាប់​កំពូល​ទាំង​៤​របស់ Premier League ។

កីឡាករ Romelu Lukaku និង Alexis Sanchez ទាំង​ពីរ​បាន​ចាក​ចេញពី​ក្លិប​នេះ ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ចុង​ក្រោយ ប៉ុន្តែ​ក្លិប​បាន​ត្រឹមតែ​នាំ Daniel James មក​ពី Swansea City ។ Scholes ដែល​ធ្លាប់​រិះគន់​អតីត​ក្លិប​របស់​គាត់​កាលពីមុន​ជឿ​ថា Ozil អាច​ជា​ការ​ដំណោះស្រាយ​រយៈពេល​ខ្លី​ដ៏​ល្អ​សម្រាប់ Solskjaer នៅ​រដូវ​កាល​នេះ​។

Scholes បាន​ប្រាប់ BT Sport ថា​៖«Man Utd គួរ​ទិញ​រក​មនុស្ស​ដូច Ozil ដែល​អាច​សហការ​ជាមួយនឹង​ក្រុម​បាន​ល្អ ។ គាត់​គឺជា​កីឡាករ​ម្នាក់ ដែល​អាច​លេង​ជាមួយ​ក្រុម​បាន​ល្អ​។ គាត់​មានគុណ​ភាព​ពិតប្រាកដ ហើយ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ក្នុង​អាជីព​របស់​គាត់​ពេល​កន្លង​មក​។ គាត់​គឺជា​ដំណោះស្រាយ​រយៈពេល​ខ្លី​។ តែ​ខ្ញុំ​មិនដឹង​ទេ​។ វា​អាស្រ័យ​លើ​គាត់​តែ​ប៉ុណ្ណោះ​» ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ