ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ ច័ន្ទ​សម្ផស្ស និង​គង់ សុធា​រិ​ទ្ធ «ដៃ​គូ​​ចម្រៀង​សតវត្សរ៍​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​រហូត​មក​ទល់​ពេល​នេះ​តារាចម្រៀង​ប្រុស​ស្រី​កែវ ច័ន្ទ​ស​ម្ជ​ស្ស និង​លោក​គង់ សុធា​រិ​ទ្ឋ នៅ​តែ​ចាប់​ដៃគូ​គ្នា​ដដែល ជា​ដៃគូ​ចាស់​ច្រើន​ឆ្នាំ​មក​ហើយ ។ គូ​ចម្រៀង​នេះ​កាលពី​១០​ឆ្នាំ​មុន​ល្បី​ថា​ក្រៅពី​គូ​ចម្រៀង ក៏​ជា​គូស្នេហ៍​នឹង​គ្នា​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖​រហូត​មក​ទល់​ពេល​នេះ​តារាចម្រៀង​ប្រុស​ស្រី​កែវ ច័ន្ទ​ស​ម្ជ​ស្ស និង​លោក​គង់ សុធា​រិ​ទ្ឋ នៅ​តែ​ចាប់​ដៃគូ​គ្នា​ដដែល ជា​ដៃគូ​ចាស់​ច្រើន​ឆ្នាំ​មក​ហើយ ។ គូ​ចម្រៀង​នេះ​កាលពី​១០​ឆ្នាំ​មុន​ល្បី​ថា​ក្រៅពី​គូ​ចម្រៀង ក៏​ជា​គូស្នេហ៍​នឹង​គ្នា​ផង​ដែរ ។

មិន​ពិត​ទេ​ថា​ពួក​គេ​ជា​គូស្នេហ៍​នោះ ដ្បិត ម្នាក់​ៗ​មាន​គូ​រៀងខ្លួន ។ ទោះជា​យ៉ាងណា​ក្ដី​ពួក​គេ​នៅ​តែ​ជា​គូ​ចម្រៀង ហើយ​បង្ហាញខ្លួន​លើ​វេទិកា​សម្តែង​សិល្បៈ​តូច​ធំ​ទាង​រដ្ឋ និង​ឯកជន ។ កែវ ច័ន្ទ​ស​ម្ជ​ស្ស និង​គង់ សុធា​រិ​ទ្ឋ បង្កើត​ការងារ​ជា​ដៃគូ​សម្តែង​បាន​ល្អ និង​ទទួល​បានការ​គាំទ្រ ។ ការ​សម្តែង​របស់​តារា​ទាំង​២​ដែល​ពេញ​ទៅ​ដោយ​បទ​ពិសោធន៍ គឺ​សម​គ្នា សំឡេង​ច្រៀង​ទៀត​សោត​ចូល​គ្នា​មិន​ចាញ់​ដៃគូ​ចម្រៀង​ផ្សេង​ទៀត​ឡើយ ។

ចំពោះ​លោក​គង់ សុធា​រិ​ទ្ឋ ចាត់​ទុក​កែវ ច័ន្ទ​ស​ម្ជ​ស្ស ជា​ដៃគូ​កម្រ​រក ឯ​សម្ផស្ស វិញ​ក៏​ពេញចិត្ត​ធា​រិ​ទ្ធ​ដូច​គ្នា ។ ដូច្នេះ​ហើយ​អ្នក​ទាំង​២​ត្រូវ​គេ​ចាត់​ទុក​ថា​«​ដៃគូ​សតវត្សរ៍​»​ពោល​ពួក​គេ​ច្រៀង​តាំងពី​នៅ​វ័យក្មេង កំលោះ​-​ក្រមុំ រហូត​មាន​ប្ដី​ប្រពន្ធ និង​កូន​រៀងខ្លួន ។

ដៃគូ​ចម្រៀង​នេះ​មាន​ទីផ្សារ​ការងារ​ល្អ ក្នុង​នោះ​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​តែងតែ​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​ឡើង​ឆាក​សម្តែង ។

កែវ ច័ន្ទ​ស​ម្ជ​ស្ស ជា​អ្នកចម្រៀង​ផ្លូវ​រដ្ឋ​ម្នាក់​ដោយសារ​នាង​មាន​សំឡេង​ល្អ ហើយ​ធ្លាប់​ឆ្លងកាត់​ផលិតកម្ម​លេចធ្លោ​ពី​មុន ។ ឯ​លោក​គង់ សុធា​រិ​ទ្ឋ បច្ចុប្បន្ន​ជា​មន្ត្រីរាជការ​ម្នាក់​ប្រចាំ​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​រមែង​ចេញ​ក្រៅប្រទេស​នាំ​សិល្បៈ​ខ្មែរ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់ ។

មួយគូ​នេះ​មិន​ស្ថិត​នៅ​ផលិតកម្ម​ណាមួយ​ទេ គឺជា​តារាចម្រៀង​ឯករាជ្យ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ