ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងលេប​ត្របាក់​​ព្រៃ​យ៉ាង​សាហា.វ​អស់​ជាង​១២.០០០​ហិ​កតា​ហើយ (មាន​វីដេអូ)

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការិយាល័យ​ប៉ូលិស​តំបន់​សូ​ណូ​ម៉ា ដែល​ភ្លើង​បាន​លេប​ត្របាក់​បំផ្លាញ​ព្រៃ​ឈើ​អស់​ជាង​១២.០០០​ហិ​កតា​រួច​ហើយ​នោះ គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៧​តុលា​ថា មនុស្ស​ប្រមាណ​ជា​១៨០.០០០​នាក់​ត្រូវ​បាន​ស្នើ​ឲ្យ​ជម្លៀស​ចេញ ដោយសារ​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សាហាវ​នៅ​ភាគ​ខាងជើង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ីស្កូ​។ យោង​តាម​ពួក​អ្នក​ពន្លត់ភ្លើង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ាថា ភ្លើង​ឆេះ​ព្រៃ​ដែល​កាន់តែ​រាលដាល​ឆាប់​ពី​យប់​ថ្ងៃ​ទី​២៣​តុលា​មក អាច​គ្រប់គ្រង​បាន​ត្រឹម​១០%…

សហរដ្ឋអាមេរិក ៖ ការិយាល័យ​ប៉ូលិស​តំបន់​សូ​ណូ​ម៉ា ដែល​ភ្លើង​បាន​លេប​ត្របាក់​បំផ្លាញ​ព្រៃ​ឈើ​អស់​ជាង​១២.០០០​ហិ​កតា​រួច​ហើយ​នោះ គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៧​តុលា​ថា មនុស្ស​ប្រមាណ​ជា​១៨០.០០០​នាក់​ត្រូវ​បាន​ស្នើ​ឲ្យ​ជម្លៀស​ចេញ ដោយសារ​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សាហាវ​នៅ​ភាគ​ខាងជើង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ីស្កូ​។

យោង​តាម​ពួក​អ្នក​ពន្លត់ភ្លើង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ាថា ភ្លើង​ឆេះ​ព្រៃ​ដែល​កាន់តែ​រាលដាល​ឆាប់​ពី​យប់​ថ្ងៃ​ទី​២៣​តុលា​មក អាច​គ្រប់គ្រង​បាន​ត្រឹម​១០% ​នា​ព្រឹក​ថ្ងៃ​ទី​២៧ ​តុលា ដោយសារ​លក្ខខណ្ឌ​ឧតុនិយម​អំណោយផល​បំផុត​។

នេះ​ជា​ការ​ជម្លៀស​មនុស្ស​យ៉ាងច្រើន​ពុំ​ធ្លាប់​ជួប​ប្រទះ​នៅ​តំបន់​សូ​ណូ​ម៉ា​។ រួច​នា​ព្រឹក​ថ្ងៃ​ទី​២៧​តុលា​មាន​បញ្ជា​ឲ្យ​ជម្លៀស​មនុស្ស​ចេញពី​តំបន់​ជា​ច្រើន​នៅ​ជាប់​ភាគ​ខាងជើង​នៃ​ទីក្រុង​សាន់​តា​រ៉ូ​សា ជាទី​ក្រុង​មួយ​មាន​ប្រជាជន​ជិត​១៨០.០០០​នាក់​។ ភ្លើង​បាន​ឆេះ​បំផ្លាញ​ផ្ទះ​អស់​ជា​ច្រើន​រួច​មក​ហើយ​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ gervais côté)

https://www.youtube.com/watch?v=iAtxE79i8Fw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ