ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត SUV កំពូល​ប្រណីត Volvo XC90 2020 បង្ហាញ​វត្ត​មាននៅ​កម្ពុជា​ជា​ផ្លូវការ !

4 ឆ្នាំ មុន
  • ភ្នំពេញ

Volvo គឺជា​ម៉ាក​រថយន្ត​ប្រណីត​មួយ​របស់​ស៊ុ​យ​អែ​ត ដែល​កិត្យានុភាព​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​អន្តរជាតិ ។ នៅ​ពេល​នេះ Volvo Cambodia បាន​នាំ​យក​រថយន្ត SUV ប្រណីត​ស៊េរី​ចុង​ក្រោយ​មួយ​ម៉ូ​ដែល​មក​កាន់​ទីផ្សារ​កម្ពុជា…

Volvo គឺជា​ម៉ាក​រថយន្ត​ប្រណីត​មួយ​របស់​ស៊ុ​យ​អែ​ត ដែល​កិត្យានុភាព​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​អន្តរជាតិ ។ នៅ​ពេល​នេះ Volvo Cambodia បាន​នាំ​យក​រថយន្ត SUV ប្រណីត​ស៊េរី​ចុង​ក្រោយ​មួយ​ម៉ូ​ដែល​មក​កាន់​ទីផ្សារ​កម្ពុជា ដែល​ជា​ម៉ូ​ដែល XC90 ស៊េរី​ឆ្នាំ ២០២០ ។

រថយន្ត SUV ប្រណីត XC90 ឆ្នាំ ២០២០ បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​កម្ពុជា តាម​រយៈ​កម្មវិធី​ប្រកាស​មួយ​ដែល​ធ្វើ​ឡើង​នៅ​អគារ​តាំង​បង្ហាញ​រថយន្ត Volvo Cambodia ក្រោម​ការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​យ៉ាងច្រើន​កុះករ ។

និយាយ​អំពី​ប្រណីតភាព​របស់ XC90 នេះ គឺ​មាន​ដូច​ជា​មាន​បំពាក់​ដោយ​អំ​ពូ​ល​ភ្លើង​ប្រភេទ LED ជាមួយនឹង​ការ​បញ្ចេញ​ពន្លឺ​ដូច​ញញួរ​របស់​អាទិទេព Thor, ភ្លើង​បំភ្លឺ​នា​ពេល​ថ្ងៃ​ដ៏​លេចធ្លោ​, កញ្ចក់​ចំហៀង​អាច​ក្ដោប​ស្វ័យប្រវត្តិ​, ទ្វារ​គូថ​ក្រោយ​ដំណើរការ​ដោយ​អេ​ឡិច​ត្រូ​និក​, ដំបូល​កញ្ចក់​ថ្លា​, អាច​ចូល​រថយន្ត និង​បញ្ឆេះ​រថយន្ត​ដោយ​មិន​ប្រើ​សោ​, ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ ៤ តំបន់​, មាន​វាំងនន​ការពារ​ពន្លឺ​ថ្ងៃ​, តាប​ឡូ​ប្រភេទ​ឌី​ជី​ថ​ល​ទំហំ ១២,៣ អ៊ី​ញ​, កៅអី​ស្រោប​ដោយ​ស្បែក​ទន់ Nappa ហើយ​ចង្កូត​ក៏​ស្រោប​ដោយ​ស្បែក​ផង​ដែរ ។

ខាងក្នុង​រថយន្ត​នេះ ក៏​មាន​បំពាក់​ដោយ​ប្រព័ន្ធ​សំឡេង​មានគុណ​ភាព​ខ្ពស់​ម៉ាក Bowers & Wilkins មាន​រន្ធ USB ចំនួន​ពីរ​, មាន​ឌុ​យ​ភ្លើង ១២ វ៉ុល​, មាន​ប្រព័ន្ធ Bluetooth, មានមុខ​ងារ Volvo On Call, អាច​ភ្ជាប់​ជាមួយ​ស្មា​ត​ហ្វូ​ន​តាម​រន្ធ USB និង អាច​បញ្ជា​មុខងារ​មួយ​ចំនួន​ដោយ​ប្រើ​សំឡេង​ជាដើម ។

ក្រៅពី​ផ្ដល់​ជូន​នូវ​ប្រណីតភាព​ខ្ពស់ រថយន្ត​ដែល Volvo ផលិត​ឡើង ក៏​មាន​ផ្ដល់​ជូន​នូវ​សុវត្ថិភាព​ខ្ពស់​ដល់​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ផង​ដែរ ។ ជាក់ស្ដែង​លើ​រថយន្ត XC90 ឆ្នាំ ២០២០ មាន​បំពាក់​នូវ​បច្ចេកវិទ្យា​សុវត្ថិភាព និង​ប្រព័ន្ធ​ជំនួយការ​បើកបរ​ជា​ច្រើន​ដូច​ជា ប្រព័ន្ធ​ការពារ​ការ​ប៉ះ​ទង្គិច​ពី​ចំហៀង​, ពោង​សុវត្ថិភាព​ការពារ​អ្នកដំណើរ​និង​អ្នកបើកបរ​, ពោង​សុវត្ថិភាព​ការពារ​ជង្គង់​អ្នកបើកបរ​, ប្រព័ន្ធ​ជាន់​ហ្វ្រាំង​ស្វ័យប្រវត្តិ​ពេល​មានការ​ប៉ះទង្គិច និង​ប្រព័ន្ធ​ដាស់តឿន​អ្នក​បើកបរ​ជាដើម ។

បន្ថែម​ពី​នេះ ក៏​មាន​ប្រព័ន្ធ​ជំនួយការ​ឡើង និង ចុះ​ចំណោត​, ប្រព័ន្ធ Adaptive Cruise Control, ប្រព័ន្ធ​រក្សា​គន្លង​ផ្លូវ​ឲ្យ​ត្រង់​, ប្រព័ន្ធ​ព្រមាន​អំពី​ការ​ប៉ះទង្គិច​ពីក្រោយ​, កាមេរ៉ា​សម្រាប់​មើល​ជុំវិញ ៣៦០ ដឺ​ក្រេ​, មាន Head-Up Display, ប្រព័ន្ធ​ជំនួយការ​ចូល​ចត និង​បច្ចេកវិទ្យា​ពន្លត់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ពេល​ឈប់​ស្ដុ​ប (Start/Stop) សម្រាប់​សន្សំ​សំចៃ​ប្រេង​ជាដើម ។

រថយន្ត SUV ប្រណីត​នេះ ប្រើប្រាស់​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លី​ត្រ អាច​បង្កើត​កម្លាំង ៣២០ សេះ ភ្ជាប់​នឹង​ប្រអប់លេខ​ស្វ័យប្រវត្តិ ៨ វគ្គ ប្រើប្រាស់​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង ៤ (AWD) និង​មាន​ល្បឿន​អតិបរមា ២៣០ គ​.​ម​/​ម៉ ។ ចំពោះ​កម្រិត​ស៊ីសាំង​គឺ​បើកបរ ១០០ គ​.​ម ស៊ីប្រេង​ប្រមាណ ៨,១ លី​ត្រ​ប៉ុណ្ណោះ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​រថយន្ត SUV ប្រណីត XC90 ឆ្នាំ ២០២០ នេះ អាច​ទំនាក់ទំនង​ទៅ​កាន់ Volvo Cambodia តាម​ទូរ​សព្ទ​លេខ 024 900 000 ឬ Facebook៖ Volvo Cars Cambodia និង គេហទំព័រ​៖ Volvo Cars Cambodia ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.facebook.com/VolvoCarsKH/videos/445395059667117/?t=5

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ