ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​ជាច្រើន​ពាន់​នាក់​​ នាំ​គ្នា​បង្កើត​ជា​​ច្រ​វ៉ា​ក់​មនុស្ស​​​១៧០​គីឡូម៉ែត្រតាម​ឆ្នេរ​(វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​លី​បង់ ៖ ពលរដ្ឋ​លី​បង់​ច្រើន​សិប​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​២៧​ ខែ​តុលា ឆ្នាំ​២០១៩ បាន​បង្កើត​​ជា​ច្រ​វ៉ា​ក់​មនុស្ស​តាម​បណ្ដោយ​ឆ្នេរសមុទ្រ មាន​ប្រវែង​១៧០​គីឡូម៉ែត្រ​ពី​ជើង​ទៅ​ត្បូង​ដើម្បី​សម្ដែង​ពី​សាមគ្គីភាព​និង​ឯកភាព​ព្រមទាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​គេ បណ្ដេញ​ពួក​អ្នក​នយោ​បាយ​ទោះបី​ភាព​តានតឹង​កំពុង​មាន​ខ្ពស់​ក៏​ដោយ​។ យោង​តាម​ការ​វាយតម្លៃ​ថា​បាតុកម្ម​នោះ មាន​អ្នកចូលរួម…

ប្រទេស​លី​បង់ ៖ ពលរដ្ឋ​លី​បង់​ច្រើន​សិប​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​២៧​ ខែ​តុលា ឆ្នាំ​២០១៩ បាន​បង្កើត​​ជា​ច្រ​វ៉ា​ក់​មនុស្ស​តាម​បណ្ដោយ​ឆ្នេរសមុទ្រ មាន​ប្រវែង​១៧០​គីឡូម៉ែត្រ​ពី​ជើង​ទៅ​ត្បូង​ដើម្បី​សម្ដែង​ពី​សាមគ្គីភាព​និង​ឯកភាព​ព្រមទាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​គេ បណ្ដេញ​ពួក​អ្នក​នយោ​បាយ​ទោះបី​ភាព​តានតឹង​កំពុង​មាន​ខ្ពស់​ក៏​ដោយ​។

យោង​តាម​ការ​វាយតម្លៃ​ថា​បាតុកម្ម​នោះ មាន​អ្នកចូលរួម ប្រមាណ​ជា​១០០.០០០​នាក់​នា​ថ្ងៃ​ទី​១១​នៃ​ការ​តវ៉ា​ប្រជាជន​ដ៏​ធំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។ ពួក​បាតុករ​ទាំង​បុរស នារី កុមារ​បាន​លើកគ្នា​មក​ដោយ​ដើរ ជិះ​រថយន្ត​និង​ជិះ​កង់​ឬ​ម៉ូតូ តាម​ផ្លូវថ្នល់​ជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។

ពួក​គេ​នាំ​គ្នា​កាន់​ដៃ​ធ្វើ​ជា​ច្រ​វ៉ា​ក់​មនុស្ស តាម​បណ្ដោយ​ឆ្នេរសមុទ្រ​របស់​ប្រទេស​។ ចំណែក​បាតុករ​ច្រើន​ពាន់​នាក់​ទៀត​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន​ទុក្ករបុគ្គល ក្រុង​បី​រូត ជា​ចំណុចកណ្ដាល​នៃ​ការ​បះបោរ​តវ៉ា​។ ពួក​គេ​នាំ​គ្នា​ស្រែក​ពាក្យ​ថា បដិវត្តន៍​!​បដិវត្តន៍​! ប្រជាជន​ចង់​ឲ្យ​របប​បច្ចុប្បន្ន​ដួល​រលំ​!៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ MTVi News)

https://www.youtube.com/watch?v=ZB9fqG_36FY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ